ដោយ អ៊ុក ផ្លុង សៀមរាប÷ លោក ឡាន់ សុចិត ដែលមហាជនដាក់រហ័សនាមថា បងធំមេខ្លោងឈូសឆាយដីព្រៃលិចទឹកបច្ចុប្បន្ន រស់នៅភូមិ ព្រៃប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប។ បុគ្គលម្នាក់នេះត្រូវបានសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ករណី ឈូសឆាយដីព្រៃលិចទឹក នៅចំណុចត្រពាំងក្បូនស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ កន្លែងដែលរដ្ឋបាលជលផល ធ្វើសំណុំរឿងលោកឡាន់ សុ ចិតបញ្ជូនទៅតុលាការ ប៉ុន្តែបន្ទាប់ពីលោកបានចេញពីពន្ធនាគារ ករណីឈូសឆាយដីព្រៃលិចទឹកមកវិញលោក ឡាន់ សុចិត បានយកគ្រឿងចក្រមកឈូសឆាយកន្លែងកើតហេតុដដែល ខណៈពេលដែលប្រមុខរដ្ឋាភិបាល ព្រមានដក អភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ប្រសិនបើអភិបាលខេត្តណា អសម្ថភាពក្នុងការ ការពារព្រៃលិចទឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យោងតាមសម្តីរបស់ប្រជាពលរដ្ឋថា លោកឡាន់ សុចិត ពិតជាបងធំមែន ហ៊ានយកគ្រឿងចក្រ មកឈូសឆាយដីព្រៃលិចទឹក កន្លែងដែលសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី ធ្វើសំណុំទៅតុលាការម្ដងហើយ។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មានចុះផ្សាយ ថ្ងៃ ទី០១ ខែមករា ឆ្នាំ ១០២៤រហូតមកដល់ថ្ងៃនេះអស់រយៈពេលជាង១១៣ថ្ងៃហើយ ពុំទាន់ឃើញជំនាញ ណាម្នាក់មានចម្នាត់ការចំពោះ បងធំម្នាក់នេះទាល់តែសោះ។ ប្រជាពលរដ្ឋបានដាក់សង្ស័យថា លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផលកំពង់ក្ដី អាចទទួលលាភសក្ការៈពី លោក ឡាន់សុ ចិត ឬក៏ខ្លាចខ្នងបង្អែកលោកឡាន់ សុចិតហើយមើលទៅ ទើបធ្វើព្រងើយកន្តើយមិនទាន់មានចំណាត់ការចំពោះ លោក ឡាន់ សុចិតយ៉ាងដូច្នេះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ជុំ ភាពបានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថាលោក នឹងធ្វើសំណុំ រឿងបញ្ជូន លោក ឡាន់ សុចិត ឬបុគ្គលណាក៏ដោយ អោយតែ លោកស្រាវជ្រាវឃើញថា ពិតជាមានការរុករានទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក ដូចការចោទប្រកាន់របស់ ប្រជាពលរដ្ឋមែន។ ដូច្នេះបងប្អូន មហាជនមានតែរងចាំមើលទេថា តើ លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផលកំពង់ក្ដី ហ៊ាន ចាត់ការ លោក ឡាន់ សុ ចិត ដូចអ្វីដែលលោកអះអាងឬយ៉ាងណា?។