មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បួននាក់ត្រូវបាន ប៉ូលីសខេត្តតាកែវឃាត់ខ្លួន

តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១ និង ៤៥នាទី។
ដឹកនាំដោយពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿង បានចុះបង្ក្រាប ចំនួន០១ករណី០២ទីតាំង៖
+ទីតាំងទី០១ នៅចំណុចភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិស្នេ សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)
២-ឈ្មោះទូច យ៉េលម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អនឡាញ មានទីលំ នៅភូមិពីរ សង្កាត់បី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ប្រើប្រាស់)
+ទីតាំងទី០២នៅចំណុចភូមិសូចាន់ សង្កាត់រកាក ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ ប៊ន សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរ ជាងដែក មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)
២-ឈ្មោះប៊ុត ប៉ន ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ជួញ ដូរ-ប្រើប្រាស់)និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់តូច ទូរស័ព្ទ ចំនួន ០៣ គ្រឿងម៉ាក OPPO ចំនួន ០២ គ្រឿងម៉ាក GooglePixel ០១ គ្រឿង ម៉ូតូចំនួន ០២ គ្រឿងម៉ាក សូនិចពណ៌ ខ្មៅពាក់ស្លាកលេខ 67-Y1-6761 និង ម៉ាកបិតពណ៍ក្រហមពាក់ស្លាកលេខ តាកែវ 1Z-2487 រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *