យុទ្ធនាការតេស្ត រកសារធាតុញៀន ពីមន្ត្រីនគរបាល កំពុងបន្តតាមបណ្ដាផែន ការងារក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំ៖ នៅថ្ងៃទី ២ ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បាននឹងកំពុងបន្តយុទ្ធនាការធ្វើការតេស្តពិនិត្យវិភាគស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលតាមបណ្ដាអធិការដ្ឋានគរបាលក្រុង ស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤នេះតទៅ ។
   
សូមជម្រាបថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀនចំពោះមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីនគបាលគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតពីតួនាទី បុណ្យស័ក្កិ ឬជាអ្វីនោះឡើយ ។
   
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ2នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត លុះត្រាតែគ្រប់ចំនួនក្របខ័ណ្ឌនៅក្នុងខេត្ត ដោយមិនមានការជូនដំណឹងទុកជាមុននោះឡើយ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការប្រកាសអាសន្នភ្លាមៗ បើករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្តពិនិត្យ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *