សៀមរាប៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥នៃថ្ងៃជ័យជំនះ៧មករា ឆ្នំា១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបវាលពិឃាតនោះ អាជ្ញាធរស្រុកអង្គរធំ ខេត្តសៀមរាបបានរៀបចំការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាករចូលរួមប្រគួតប្រជែងចំនួន ១៥ក្រុម ដោយក្នុងនោះមាននារីចំនួន២ក្រុម បានបង្ហាញពីសមត្ថភាពរៀងៗខ្លួន ហើយការប្រកួតបាលទាត់នេះ ត្រូវបានបិទបញ្ចប់ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅលើទីលានបាល់ទាត់ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកអង្គរធំ និង ឯកឧត្ត អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងការជួយឧបត្ថម្ភថវិកា និងសម្ភារដោយសប្បុរសជននានាផងដែរ។ ថ្លែងក្នុងពិធីបិទការប្រកួតនោះ អភិបាលស្រុកអង្គរធំ លោក ពៅ ប៊ុនធឿន បានបង្ហាញថា ការបង្កើតព្រឹត្តិការណ៍ប្រកួតបាលទាត់សម្រាប់អបអរសាទរថ្ងៃ៧មករា និងរិតចំណងសាមគ្គីភាពរវាងយុវជនយុវនារី ក៏ដូចជាការបង្កើននៅផាសុខភាពផ្លូវកាយផ្លូវចិត្តផងដែរ។ លោក បានបន្តថា ការប្រកួតបាលទាត់នាពេលនេះ ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២របស់យើងគ្រប់គ្នា ដែលបានរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏យើងគ្មានសន្តិភាពនោះដែរ។ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ធ្វើឲ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក បិតាសន្តិភាព ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមកីឡាករចូលរួមប្រកួតចំនួន១៥ក្រុម ក្នុងនោះក្រុមបាល់ទាត់ផ្នែកនារីមានចំនួន២ក្រុម។ ដោយឡែកលទ្ធផលប្រកួតចាញ់ឈ្នះរយៈពេល៧ថ្ងៃនេះ យើងរកឃើញក្រុមដែលទទួលបានជ័យលាភីផ្នែកនារីមាន៖ ក្រុមបាល់ទាត់នាគមាសអង្គរធំ ទទួលបានជ័យលាភីលេខ (១) ក្រុមបាល់ទាត់នារីអង្គរធំ ទទួលបានជ័យលាភីលេខ (២) ។ ផ្នែកបាល់ទាត់បុរស យើងរកឃើញក្រុមដែលទទួលបានជ័យលាភីលេខ(១) បានទៅលើក្រុមគោគ្រើលមូស្លីម។ ជ័យលាភីលេខ(២) បានទៅលើក្រុមស្វាយចេក។ ជ័យលាភីលេខ(៣)បានទៅលើក្រុមបាល់ទាត់អនុវិទ្យាល័យអង្គរធំ។ ជ័យលាភីលេខ(១) ទទួលបានពាន មេដាយមាស ប័ណ្ណសរសើរ និងថវិកាមួយចំនួន។ ជ័យលាភីលេខ (២) ទទួលបានមេដាយប្រាក់ ប័ណ្ណសរសើរ និងថវិកាមួយចំនួនដែរ។ ជ័យលាភីលេខ(៣) ទទួលបានមេដាយសំម្រឹត្ត ប័ណ្ណសរសើរ និងថវិកា។ ចំណែកក្រុម ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានប័ណ្ណសរសើរ (១) ក្នុង១ក្រុមៗផងដែររ៕
Related Posts
សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំង នៅតែបន្តសហការ ចុះធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបមុខរបរឆ្អើត្រីអោយមានការ ប្រុងប្រយ័ត្ននៅពេល អូសដុតឆ្អើត្រី ខណៈរដូវជារដូវប្រាំង និងមានខ្យល់បក់ផង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១មករា២០២៤កម្កាំងចម្រុះអាជ្ញធរក្រុងកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ដោយលោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង និងក្រុមការងារចម្រុះដោយសហការ ជាមួយនគបាល អាជ្ញាធរសង្កាត់ផ្សារឆ្នាំង លោកមេភូមិនិងជលផល បានបន្តចុះធ្វើការផ្សព្វផ្សាយនិង អប់រំណែនាំដល់បងប្អូន ដែលមានមុខរបរឆ្អើត្រី ត្រូវមានគ្រប់ប្រដាប់ សម្រាប់បង្ការទប់ស្កាត់ហេតុការ គ្រោះអគ្គីភ័យ ដែលបានកើតឡើងជាយថាហេតុ អោយបានទាន់ពេលវេលា។ ការបន្តចុះធ្វើការផ្សព្វផ្សាយខាងលើនេះ…
សាលាវេសហ្គេតអន្តរជាតិ ខេត្តសៀមរាបបើកបង្ហាញ ពិព័រណ៍អប់រំ នៃស្នាដៃសិស្សា នុសិស្សប្រមាណជិត ៥០គម្រោងប្រចាំឆ្នាំសិក្សា ២០២៣.២០២៤
សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២៤នេះសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបបានបើកបង្ហាញពិព័រណ៍អប់រំនៃស្នាដៃសិស្សានុសិស្សប្រមាណជិត៥០ស្តង់ប្រចាំឆ្នាំសិក្សា២០២៣.២០២៤នៅផ្សារហេរីថេកវ៉កក្រុងសៀមរាបក្រោមវត្តមានចូលរួមពីសំណាក់លោក អ៊ឹង គឹមលាងអភិបាលរងខេត្តសៀមរាប និងអស់លោក លោកស្រីតំណាង ប្រធានមន្ទីរ អង្គភាព អង្គការ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតាអ្នកអាណាព្យាបាលសិស្សជាច្រើននាក់បានចូលរួមផងដែរ។លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិបានមានប្រសាសន៍ថាដោយយសារមើលឃើញនូវតម្រូវការជាក់ស្តែង ដែលសិស្សានុសិស្សត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្ត…
ដីព្រៃក្នុងដែនជម្រក សត្វព្រៃបឹងពែ កំពុងតែ រងការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិពីជន ឪកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួន
សៀមរាប÷ ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ កំពុងតែរងការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទពីសំណាក់ជនឪកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួនស្ទើរតែគ្រប់ទីកន្លែង នេះបើតាមសម្តីរបស់ ប្រជាពលរដ្ឋ។ ជាក់ស្តែងដីព្រៃនៅចំណុច អណ្តូង ភ្លូរ ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថាមានអ្នកមានលុយម្នាក់ ឈ្មោះ ក្អុក មានស្រុក កំណើតនៅ…