សៀមរាប៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយ ធ្វើដំណើរមកសាលារៀននោះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជន នៃសមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសឹង្ហបូរី ដោយបាននាំយកនូវកង់ និងសម្ភារៈសិក្សារួមជាមួយថវិកា មួយចំនួនដើម្បីទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស ដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំខេត្តសៀមរាប ។ ពិធីចែកកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះដែរ គឺរៀបចំនិងធ្វើឡើងនៅក្នុងអង្គការពន្លកនៃក្តីសង្ឃឹម ហ្វូមូសាដែលស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំលាងដៃស្រុកអង្គរធំ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក ស្រី ឈន សុគន្ធា អភិបាលរងនៃគណៈអភិបាលស្រុកអង្គរផងដែរ ។ លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី បានមានប្រសាសន៍ថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលជួយសង្រ្គោះ អ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រដែលកំពុងជួបបញ្ហា ប្រឈមនានាដោយមិនប្រកាន់ពូជសាសន៍ និន្នាការ ឬបក្សនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា ក្នុងនាមលោកជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី លោកនិងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ ។ ក្នុងឱកាសនោះដែរព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីកាថា កិច្ចការសាសនា មានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការ ចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជន ប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្ត ឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បន្តថាព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទាំងផ្លូវកាយនិងផ្លូវចិត្ និង ការអប់រំចិត្ត ឲ្យចេះស្រឡាញ់ សាមគ្គីគ្នា និង ជួយគ្នាទៅវិញមក។ហើយចំពោះ សម្ភារៈសិក្សានិងថវិកាដែលព្រះអង្គរបានចូលរួម ជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុងនិងក្រៅប្រទេស ហើយ ចំពោះការផ្តល់អំណោយ កង់ និងសំភារៈសិក្សាដល់ សិស្សានុសិស្សនាពេលនេះគឺបង្ហាញពីការចូលរួមនិងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមក នៅក្នុងសង្គមផងដែរ ។ លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងសប្បុរសជននៃសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរីទាំងអស់ដែលបានផ្តល់អំណោយយកមកចែកជូន ដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំនាពេលនេះ គឺដើម្បីឱ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ ក្នុងឱកាសនោះផងដែរ លោកស្រី ឈន សុគន្ធា ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ណែនាំនិងជំរុញដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និង ចៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ហើយ ខំកសាង ខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និង សូមឲ្យជៀសចេញឲ្យឆ្ងាយពី គ្រឿងញៀន ល្បែងពាលា ត្រូវសិក្សាស្វែងយល់ និង គោរព ច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះក្មួយៗទាំអអស់ គឺជាធនធានមនុស្ស នៃសរសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជា សិស្សានុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំង ស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នក កសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន ។ ក្នុងនោះអំណោយដែលផ្តល់ឱ្យសិស្សក្រីក្រចំនួន៧០នាក់ គឺក្នុងម្នាក់ៗ ទទួលបានកង់ចំនួន១ .សៀវភៅ២ក្បាល.ប៊ិច២ដើម និងថវិកាចំនួន៥.០០០រៀល ។ ដោយក្នុងនោះមានអំណោយកង់ចំនួន៧០គ្រឿង គឺជាអំណោយរបស់ សមាគមសង្រ្គោះជីវិតដែលមកពីប្រទេស សឹង្ហបូរីហើយចំណែកសម្ភារៈសិក្សា និងថវិកាគឺជាអំណោយ ចូលរួមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ផងដែរ ៕
Related Posts
ស្នងការនគរបាលខេត្តតាកែវ និង លោកស្រី រួមសហការី នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត វត្តទុំ នឹង វត្តលឹមពូល ក្រុងដូនកែវ ខេត្តតាកែវ
តាកែវ៖ ទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈរំចង់ ព្រមទាំងលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបាននាំយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួនពីរវត្ត គឺវត្តតុំ និងវត្តលំពូលសាមគ្យារាម” ស្ថិតនៅភូមិឡូរី…
ជនសង្ស័យប្រើប្រាស់អាវុដោយខុសច្បាប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើចាប់ឃាត់ខ្លួនដោយគ្រោងបញ្ជូនបន្តទៅស្នងការនគបាលខេត្ត
ពោធិ៍សាត់៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ក្រោយជនសង្ស័យខាងលើ បង្កភាពភ័យខ្លាច អសន្តិសុខ ក្នុងមូលដ្ឋាន។ លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២សីហា២០២៣នេះថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានទទួលព័ត៌មានពីលោក ឌិន ឌឿន ជាមេភូមិស្ទឹងប្រម៉ោយ ឃុំប្រម៉ោយរាយការណ៍មកថា មានការប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចម៉ុងរី ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោកអធិការក៍បានបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុសន៍រដ្ឋបាល បានចុះធ្វើការស្រាវជ្រាវបន្ទានរាយការណ៍ជូនលោកឧុត្តមសេនីយ៍ទោ ស ថេង ស្នងការនគបាលខេត្តពោធិសាត់ និងបានចេញប្រតិបត្តិការបង្ក្រាបបានជនសង្ស័យខាងលើ បាននៅខ្ទមឆ្ងាយពីភូមិ ដើម្បីធានាបាននៅសភូមិឃុំមានសុវត្ថភាពល្អ។ លោកវរះសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថា នៅពេលកម្លាំងនគរបាលស្រុក ចុះទៅដល់កន្លែងទីតាំងកើតហេតុខាងលើនិងបានឃាត់ខ្លួន ជនសង្ស័យខាងលើឈ្មោះ តាំង ជី ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុងភូមិឧបសម្ព័ន្ធត្រពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែងនិងបានដកហូតនៅវត្ថុតាងមាន អាវុធមួយដើម ម៉ាកAK47ស្វាយបត់ មានលេខ 28661 គ្រាប់ចំនួន០៦គ្រាប់ និងបង់វែងចំនួន១ហើយជននេះក៍ជាមុខសញ្ញាដាក់អន្ទាក់ឆក់សត្វដែលសមត្ថកិច្ចកំពង់តាមហើយកន្លងមកជនសង្ស័យខាងលើនេះតែងតែបង្កអំពើហឹង្សាទៅលើប្រពន្ធជាញយដងមកហើយក៍ធ្លាប់យកកាំភ្លើងខ្យល់ទៅបាញ់ប្រពន្ធបណ្តាលអោយរងរបួសផងដែរ ។ លោកអធិការនគបាលស្រុកវាលវែងបានបន្តអោយដឹងទៀតថា ដោយមានការសម្របសម្រួលផ្នែកច្បាប់ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកវាលវែង ក៍សាងសុំណុំរឿងបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងបន្តទៅស្នងការរដ្ឋាននគបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២សីហា២០២៣នេះហើយដើម្បីចាត់ការបន្តទៅតាមនីតិវិធី ផងដែរ…
សមត្ថកិច្ចនគបាលស្រុកក្រគរ សហការ ជាមួយ នគបាលចរាចរណ៍ផ្លូវ គោកខេត្តឃាត់ខ្លួនជនសង្ស័យ័១នាក់លួចរត់យន្ត
ពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកក្រគបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយធ្វើសកម្មភាពលួចយករថយន្ត ជនរងគ្រោះរួចបើកគេចចេញគ្រាដែល ជនរងគ្រោះជាអ្នករត់តាក់ស៊ីមកប្តឹងសមត្ថកិច្ចភ្លាមៗ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួនបាន។ ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូ ម៉ែត្រ ១៦១–១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣។ បើយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមក ដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បាន ឈប់ឲ្យបុរស១នាក់នោះឡើង ដោយគិត ថាជាអ្នកដំណើរហើយក៏បានសួរថាតើលោកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់…