កំពង់ឆ្នាំង៖ អាជ្ញាធស្រុកសាមគ្គីមានជ័យបាន ធ្វើការជួសជុលកែសម្រូវផ្លូវមួយខ្សែប្រវែង ១១គីឡូម៉ែត្រដើម្បីអោយងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ទៅមកបានងាយស្រួល ។
លោក ឈួចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅវេលាម៉ោង១និង១១នាទីថ្ងៃទី១៨ធ្នូ២០២៣នេះថាផ្លូវមួខ្សែលេខ១៣៨ដែលរងការខូចខាត់ខាងលើនេះចាប់ពីឃុំធ្លក់វៀនរហូតដល់ឃុំក្រាំល្វាដែលមានប្រវែង១១គីឡូម៉ែត្រកំពង់ត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញដើម្បីងាយស្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលឆ្លងកាត់ទៅមករវៀងឃុំទាំងពីខាងលើ ។
លោកអភិបាលស្រុកផ្លូវមួយខ្សែនេះរងការខូចខាតនិងមានជង្ហុកធំៗដោយការតែរថយន្តធុនធំឆ្លងកាត់ទៅមកនៅរដូវវស្សាទើបបណ្តាលអោយរងការខូចខាតពិបាកក្នុងការធ្វើដំណើរទៅមកទើបលោកដឹកនាំក្រុកការងារឃុំទាំង២និងក្រុមការងាអភិវឌ្ឍន៍ខាងលើធ្វើការជួសជុលឡើងវិញដោយសហការជាមួយសហគ្រាសគីតុងប្រាប្រវែង១១គីឡូម៉ែត្រ។
លោក ឈួនចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាជួយថែរក្សាផ្លូវសាធារណះអោយល្អដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅមករវៀងឃុំទាំង២ខាងលើនេះផងដែរ ៕