ពិធីបិទផ្សាយជាសាធា រណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធចំនួន២២២២ក្បាលនៅភូមិត្រពាំងជ្រៃ ឃុំខ្លុង ពពក ស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានរយ:ពេល១៥ថ្ងៃ ។

ដោយមានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំង លោក លោកស្រីអាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនិងតំណាងធនាគារឯកជន និងប្រជាពលរដ្ឋផងដែរ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ឈុន សុខកុម្ភ: បានបញ្ជាក់ថាសម្រាប់តំបន់វិនិច្ឆ័យ ឃុំខ្លុងពពក មាន ០៧ភូមិ ហើយភូមិត្រពាំងជ្រៃគឺជាភូមិទី១ មានប្រជាពលរដ្ធចំនួន៨៦០គ្រួសារ ដែលក្រុមការងារអនុវត្តតាមនិតិវិធីនៃដំណាក់កាលនិមួយៗរហូតដល់ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិត្រពាំងជ្រៃ បានចំនួន ២២២២ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួន ១៧៥៩ ក្បាលដី ដីលំនៅឋានចំនួន៤៥៧ក្បាលដី ដីសាលាបុណ្យ០២ក្បាលដី ដីភ្នំ០១ក្បាលដី និងដីទីទូលអ្នកតាចំនួន ០៣ក្បាលដី ។

លោកបានបន្តទៀតថា ដើម្បីឱ្យការបិទផ្សាយសាធារណ:ក្នុងរយៈពេល១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពក្នុងនាមអាជ្ញាធរ សូមប្រជាពលរដ្ធជាម្ចាស់ក្បាលដីភ្ជាប់មកនូវជាមួយបង្កាន់ដៃលេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតក្នុងការផ្ទៀងផ្ទាត់នូវរូបរាងដី អក្ខរាវិរុទ្ធ ថាពិតជាត្រឹមត្រូវហើយឬនៅដើម្បីអោយមន្រ្តីប្រចាំការនៅទីនោះរងចាំជួយធ្វើការកែតម្រូវជូន ។

មានប្រសាសន៍ក្នុងឱកាសនោះលោក សាន់ យូ អភិបាលរង ខេត្ត បានអោយដឹងថា ប្រមុខរាជរដ្ឋាភិបាលបានគិតគូរនិងយកចឹត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ធ ដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវបណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនិងទៅអនាគត។

អភិបាលរងខេត្តបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និង បច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេស ជឿនលឿន លើពិភពលោកកំពុងអនុវត្ត និងមាន ប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ ដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដី ។

រដ្ឋគ្រប់គ្រងដីធ្លី បានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមាន ការងាយស្រួល ក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លីធានាសុវត្តិភាព នៃ ការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគ ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ ដែលអាចធ្វើ ការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ ខ្លួន ដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្ម។

លោកអភិបាលរងខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ធជាម្ចាស់ក្បាលដីមេត្តាជួយផ្សព្វផ្សាយបន្តទៅដល់អ្នកដែលមានដីក្នុងតំបន់នេះមកពិនិត្យផ្ទៀងផ្ទាត់ក្នុងរយះពេលនៃការបិទផ្សាយនេះ ដើម្បីអាជ្ញាធរពន្លឿនការចេញបណ្ណអោយបានឆាប់រហ័ស៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *