សៀមរាប៖ ជណ្កើរត្រីស្លែងស្ថិតនៅទំនប់ស្លែង ភូមិស្លែងឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាបដែលត្រូវបាន សាងសង់ឡើងក្រោមការស្រាវជ្រាវនិងផ្តល់ជំនួយរបស់ Australian Aid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអាជ្ញាធរខេត្តសៀមរាបត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ .ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ ឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថាការបង្កើត ជណ្តើរត្រីនៅទំនប់ស្លែងនាពេលនេះ គឺរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាច្រើនប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទនិងសហគមន៍នេសាទរបស់កម្ពុជា។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការសាងសង់ជណ្តើរត្រីគឺក្នុងគោល បំណងជួយសម្រួលដល់ការបំលាស់ទីរបស់ត្រីពីវាលទំនាបនានាឬហ្វូងត្រីដែលចរាចរណ៍ចុះឡើងរវាងបឹងទន្លេសាប និងផ្នែកខាងលើនៃទឹកស្ទឹងក្នុងតំបន់នោះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជលផលក្នុងស្រុកធានាបាននូវផលត្រីសម្រាប់ប្រជាពលរដ្ឋ និង សុវត្ថិភាពស្បៀងនៅសហគមន៍ជនបទ។ ហើយជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវាផង ដែរ។ លោក ពិន ប្រាកដ បានបន្តថាជួសមុខឱ្យក្រុមការងារគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech) លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ពិន ប្រាកដ ក៍បានមានប្រសាសន៍ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមថែរក្សាធនធានត្រីហើយជាពិសេសត្រូវចូលរួមការពារទីតាំង “ជណ្តើរត្រីនៅទំនប់ស្លែង” ដែលជាផ្លូវសុវត្ថិភាពសម្រាប់ត្រីបំលាស់ទីប្រកបដោយប្រសិទ្ធភាព និងចាត់ទុកជាគំរូមួយ នៃការផ្តួចផ្តើមផែនការ សាងសង់ជណ្តើរត្រីនៅទីតាំងផ្សេងៗទៀតនៅស្ទឹងនានាក្នុងខេត្តសៀមរាប ហើយ ប្រជាពលរដ្ឋត្រូវតែនេសាទត្រីឆ្ងាយពីទីតាំងជណ្តើរត្រីដើម្បីជៀសវាង ផលប៉ះពាល់ដល់ការបំលាស់ទីរបស់ ត្រីឆ្លងកាត់តាមជណ្តើរត្រី។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់គោល ដៅអាទិភាពសម្រាប់សាងសង់ជណ្តើរត្រីបង្ហាញនៅទំនប់ស្លែងនេះគឺដើម្បីជួយឱ្យស្ទឹងផ្លោងនេះ សម្បូរត្រី និងវារីសត្វផ្សេងៗ ដែលជា គុណប្រយោជន៍បម្រើរ ជូនតម្រូវការម្ហូមអារហាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថាការគិតគួរបញ្ចូលផែនការសាងសង់ ជណ្តើរត្រីផែនការសង់ទំនប់គឺបានឆ្លើយតបទៅនឹង អនុសាសន៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យជលផលជាពិសេសនៅតំបន់បឹងទន្លេសាប។ឯកឧត្តម ឃុន សាវឿន បន្តថាជណ្តើរត្រីមានសក្តានុពលក្នុងការធានានូវប្រសិទ្ធិភាពបំលាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិ ជួយបង្កើនផលិតភាពធនធានជលផល និង ជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា ហើយគុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការងារ គ្រប់គ្រង និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។ដូច្នេះហើយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំជំនួយបច្ចេកទេសអន្តរជាតិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិដើម្បីពង្រឹងសមត្ថភាព មន្ត្រីនៃរដ្ឋបាលជលផល និស្សិតជំនាញជលផល ជំនាញបរិស្ថាន និងជំនាញធារាសាស្ត្រ ព្រមទាំងក្រុមជំនាញការវិស្វកម្មសាងសង់នៃក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការវាយតម្លៃទំនប់បញ្ចូលផែនការ សាងសង់ និងការរចនាប្លង់ជណ្តើរត្រីតាមរយៈ គម្រោង បច្ចេកវិទ្យាសាងសង់ជណ្ដើរត្រីនៅតំបន់អាស៊ី អាគ្នេយ៏ (FishTech)។ ឯកឧត្តម ឃុន សាវឿន ក៍បានមានប្រសាសន៍ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជួយចូលរួមយ៉ាងសកម្មបន្ថែមទៀតដើម្បីលើកកម្ពស់ជួយថែរក្សាធនធានជលផលដែលបានមកពីធម្មជាតិ ដ៏សម្បូរបែបនៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធ នឹងផ្លូវចរាចរណ៍ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន និងនៅតាមសហគមន៍ផងដែរ៕
Related Posts
មុខសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ចំនួន ៤ នាក់ត្រូវបាន កម្លាំងប៉ូលិស ខេត្តតាកែវឃាត់ខ្លួន
តាកែវ៖នៅថ្ងៃអង្គារទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ដឹកនាំលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង…
អភិបាលខេត្តកំពង់ឆ្នាំងសម្រេច បញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយ សង្គ្រោះស្រូវប្រាំងប្រជាកសិករនៅស្រុកបរិបូរណ៍
កំពង់ឆ្នាំង៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង៧០០ហិកតា ក្នុងភូមិសាស្រ្តឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបានឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដើម្បីសង្គ្រោះស្រូវប្រាំង ខាងលើនេះឲ្យបានទាន់ពេលវេលា។ ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង…
ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ចំនួន ២៥គ្រួសារនៅក្នុងឃុំ មោងស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជន តាមរយៈមន្ត្រីសង្ឃ ក្នុងខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២៥គ្រួសារ រស់ក្នុងភូមិកំបោរ ឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាបបានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននៅប្រទេសអូស្ត្រាលី និងកម្ពុជា ដែលបានផ្តល់រយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរស្រុក លោក ហ៊ុន រិទ្ឋិ…