កំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងដឹកប្រហិតចម្រុះគ្មានលិខិតអនុញ្ញាតមកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ ប្រគល់ឱ្យការិយាល័យបសុព្យា បាលខេត្តកំពង់ឆ្នាំងចំណាត់ការតាមផ្លូវច្បាប់តាមការណែនាំរបស់ឯកឧត្តម ឯកស៊ុនរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ករណីបង្ក្រាបរថយន្តដឹកប្រហិតចំរុះគ្មានច្បាប់អនុញ្ញាត ខាងលើនេះបានធ្វើឡើងនៅម៉ោង ១៣ និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣នៅចំណុចព្រីងកោង ស្ថិតនៅក្នុងឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កិច្ចប្រ តិបត្តិការបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយលោកវីរៈសេនីយ៍ទោ នួនសុភក្តី នាយការិយាល័យរងនគរបាលប្រ ឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ក្រោមបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខៅលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងដោយ មានការអនុញ្ញាតពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលឃាត់រថយន្តម៉ាកមីស៊ុយប៊ីស៊ីធុនធំពាក់ស្លាកលេខបាត់ដំបង 3A.3253 ខាងលើនេះអ្នក បើកបររថយន្តបានលោតចុះពីរថយន្តគេចខ្លួនបាត់។
ក្នុងនោះដែរសមត្ថកិច្ចឃាត់បាន ព្រូរថយន្តម្នាក់ឈ្មោះ សួម លីហុង អាយុ២៨ឆ្នាំ មានទី លំនៅភូមិគោកខ្ពស់ ឃុំដូងជ្រៃ ស្រុកថ្ម គោល ខេត្តបាត់ដំបង ហើយព្រូឡានម្នាក់នេះក៏បានទូរសព្ទប្រាប់ម្ចាស់រថយន្តឈ្មោះ ត្រេន នៅខេត្ត បាត់ដំបង ឱ្យមកដោះស្រាយករណីនេះជាមួយសមត្ថកិច្ចផងដែរ ប៉ុន្តែរហូត ដល់ម៉ោង ១៧ ល្ងាចថ្ងៃទី២៦ នេះសមត្ថកិច្ចមិនទាន់ឃើញម្ចាស់រថយន្តមកដល់ខេត្តកំពង់ឆ្នាំងនៅឡើយទេ។
ករណីនេះ ក្រោយពីបានឆ្លងយោបល់លោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញា រថយន្តដឹកប្រហិតចម្រុះគ្មានច្បាប់ខាងលើនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្តកំពង់ឆ្នាំ ងនៅវេលាម៉ោង ១៦ ល្ងាចថ្ងៃដដែល ចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្មនិងបសុខព្យាបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៦ខែតុលានេះ បានឲ្យដឹងថា តាមការណែនាំរបស់ឯកឧត្តមព្រះរាជអាជ្ញាមន្ត្រីជំនាញនិងជូនដំណឹង
សមត្ថកិច្ចជម្រុះយើងបានធ្វើការឆែកប្រ ហិតចម្រុះនៅលើរថយន្តជាង១០កេះដោយពិនិត្យឃើញមានប្រហិតចម្រុះជា ច្រើនមុខរួមហ្នឹងស្លាបមាន់ផងដែរ។
ក្រោយពីក្រុមការងារចម្រុះបានពិភាក្សាគ្នារួចមក សមត្ថកិច្ចបានសម្រេចរក្សាទុកប្រ ហិតចម្រុះនៅលើរថយន្តដដែល លុះព្រឹកឡើងថ្ងៃទី២៧ ខែតុលា ទើបបន្តនីតិ វិធីទៀត និងប្រហែលជាសុំការអនុញ្ញាតពីថ្នាក់លើដុតកម្ទេចចោល។
ព្រោះថាប្រហិតចម្រុះខាងលើនេះប្រមុខរាជរដ្ឋាភិបាលមិនឲ្យនាំចូលក្នុងប្រទេស កម្ពុជានោះទេដែលអាចធ្វើឲ្យផលិតផលក្នុងស្រុកចុះថោក។
ម្យ៉ាងទៀតប្រហិតចម្រុះនេះបើទុក្ខមួយ យប់ទល់ភ្លឺនោះ ប្រហែលជាត្រូវខូច គុណភាព ព្រោះគ្មានទឹកកកខ្លាស់សេនោះទេ៕