មនុស្សក្មេង ចាស់ ប្រុស ស្រី ៩នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ខួប ៧ថ្ងៃរបស់អ្នកស្រុកបណ្តាលអោយក្អួតចង្អោ ចុកពោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៍សង្គ្រោះបន្ទាន់

កំពង់ឆ្នាំង៖ មនុស្សក្មេងចាស់ប្រុសស្រី ៩នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ ខួប៧ថ្ងៃបណ្តាលអោយក្អួតចង្អោ ចុកពោះ ត្រូវបានបងប្អូនហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៍ដឹកយកមកដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ។

លោក ចេង ចាន់ដូណាល់ អភិបាលស្រុក បរិបូរណ៍បានអោយដឹងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី ២៥ តុលា ២០២៣ នេះថាករណីនេះគឺកើតឡើងនៅក្នុងភូមិតាំធ្នឹម.ឃុំពេជ្រចង្វា.ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងហើយមានការពុលនំបញ្ចុកដែលបងប្អូនអ្នកភូមិខាងលើគេរៀបចំបុណ្យខួប៧ថ្ងៃរបស់ម្តាយអ្នកភូមិខាងលើ នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

បើតាមការអោយដឹងពីលោកអភិបាលស្រុកបរិបូរណ៍បានអោយដឹងបន្ថែមទៀតថាក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានដឹងតាមរថយន្តរបស់មន្ទីពេទ្យនាំយកមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទបង្អែកស្រុកបរិបូរណ៍ដោយព្យាបាលខណៈពួកគាត់មានអាការះពុលតិចតួច ។

លោកអភិបាលស្រុកបានបញ្ជាក់អោយដឹងបន្ថែមទៀតថាមកដល់ម៉ោងនេះបងប្អូនដែលរងការពុលនាំបញ្ចុកនោះកំពង់ស្ថិតក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យស្រុកហើយមិនមានបងប្អូនប្រជាពលរដ្ឋណាមានគ្រោះថ្នាក់នោះឡើយ លោកអភិបាលស្រុកបានអោយដឹងបន្ថែមទៀតថាករណីនេះបណ្តាលមកពីនំបញ្ចុកនិងបន្លែទើបធ្វើអោយមានការពុលបែបនេះ។

អភិបាលស្រុកបរិបូរណ៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នលើម្ហូបអាហារអោយបានខ្ពស់ដើម្បីជៀសវាងរងការប៉ះពាល់ដូចរបៀបនេះទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *