សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ ថ្លែងនៅក្នុង ពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣នេះនៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អ កាន់តែទទួលបាននូវគុណភាពខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣និងឆ្នាំបន្តបន្ទាប់យុវជននិងកុមារទាំងអស់ ត្រូវចូលរួមចំណែកអនុវត្តឲ្យបាន នូវភារកិច្ចដ៏សំខាន់ៗមួយចំនួនគឺ៖.សិក្សាអំពីខ្លួនឯងដើម្បីកំណត់ចំណង់ចំណូលចិត្ត ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួង ដែលជាយាន្តក្នុងការជ្រើសរើសមុខវិជ្ជានិងជំនាញដែលសមស្របនឹងខ្លួនបានត្រឹមត្រូវ ហើយត្រូវ ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍ តម្រូវការផ្នែកធនធានមនុស្សរបស់សង្គម នោះក្មួយ នឹងមិនវង្វេងផ្លូវ រឹតមានគោលដៅច្បាស់លាស់ក្នុងពេលសម្រេចចិត្តចាប់រើសយកអាជីពសម្រាប់ជីវិតនាពេលអនាគត.កសាងខ្លួនជាកុមារនិងយុវជនដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ចំហ៊ានសិក្សា បំណិនអរកម្ម និងបំណិនជីវិត ស្របតាមតម្រូវការជំនាញសតវត្សទី២១ .បង្កើនទម្លាប់ល្អដោយប្រើប្រាស់ពេលវេលាឱ្យបានច្រើនដើម្បីអានសៀវភៅ និងចូលបណ្ណាល័យ ស្រាវជ្រាវឯកសារផ្សេងៗដើម្បីបង្កើនជំនាញត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅ .មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងតួនាទីភារកិច្ច ព្រមទាំងការងារទាំងឡាយដែលក្មួយៗ អនុវត្តប្រកបដោយជំនឿចិត្តលើខ្លួនឯង។ ហើយសូមកុំភ័យខ្លាចចំពោះកំហុស យើងត្រូវព្រម ទទួលយកកំហុសហើយកែប្រែ ពីព្រោះកំហុសគឺជាមេរៀនពិសោធន៍ដែលធ្វើឱ្យយើងដឹងពីចំណុច ដែលត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថាក្រសួងអប់រំបានរៀបចំការប្រជុំបូកសរុបនេះគឺមានគោលបំណងបង្កលក្ខណៈងាយស្រួលជូន មន្ត្រីគ្រប់គ្រងការងារកុមារនិងយុវជនគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់កុមារនិងយុវជនដែលមានស្នាដៃទាំងអស់បានជួបជុំគ្នាផ្លាស់ប្ដូរយោបល់ ចែក រំលែកបទពិសោធជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំនិងពង្រឹងការងារអភិវឌ្ឍក្រុមប្រឹក្សា កុមារនិងយុវជនកម្ពុជានៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ពិសេសអំពី របៀបជ្រើសរើសអ្នកមានស្នាដៃក្នុងចលនាពេល រៀបចំទិសដៅ និងវិធានការមួយដ៏ សមស្របសម្រាប់ បន្តជំរុញការអនុវត្តចលនា៣ល្អរបស់កុមារនិងយុវជនឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយ ប្រសិទ្ធភាព ទៅតាមខ្លឹមសារសេចក្ដីណែនាំលេខ៤០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីការលើក កម្ពស់ប្រសិទ្ធភាពចលនាប្រឡងប្រណាំង៣ល្អ (កូនល្អ សីសល្អ មិត្តល្អ)។ឯកឧត្តមបណ្ឌិត ក៍បានថ្លែងបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ ដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការសកម្មភាពការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣- ២០២៨ ដែលផ្ដោតលើអាទិភាពស្នូល៤ចំណុចគឺ៖ អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន. អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំ កម្មវិធីសិក្សា និងសកម្មភាពនៅម៉ោងសិក្សាឱ្យ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស. អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថមដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពថាដៃគូរ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។ ហើយកន្លងមកក្រសួងអប់រំ យុវជន ចិងកីឡា បានធ្វើកំណែទម្រង់ជាច្រើន ហើយសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ ។ កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អ ( កូនល្អ សិស្សល្អ មិត្តល្អ ) ថ្នាក់ជាតិ ឆ្នាំសិក្សា២០២២-២០២៣ បានដំណើរការពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជានិងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្មួយៗកុមារនិងយុវជនដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ មកពីគ្រប់រាជធានីខេត្តទាំង២៥ សរុបចំនួនជាង២៩០នាក់ ។ តាមរយៈនៃកិច្ចប្រជុំវាយតម្លៃចលនាប្រឡងប្រណាំង៣ល្អ នាពេលនេះគឺទទួលបានការចែករំលែកនូវ សកម្មភាពជាច្រើន ដូចជាការអប់រំ និងពង្រឹងស្មារតី កូនលួ សិស្សល្អ មិត្តល្អ ការរៀបចំឱ្យមានក្លឹបយុវជន រួមមាន ក្លិបអំណាន ក្លឹបមិត្តអប់រំមិត្ត ក្លឹបសិក្សា (ក្រុមធនធានវ័យក្មេង) ការចូលរួមសប្បុរសធម៌ ការងារសង្គម និងការងារស្ម័គ្រចិត្ត ។ល ។ ជាមួយនោះដែរក៏មានការប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពអប់រំនៃបណ្តាខេត្ត-រាជធានី និងបុគ្គលផងដែរ ៕
Related Posts
គ្រួសារ ទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ចំនួន ៦៦ គ្រួសារ ក្នុងស្រុកទឹកផុស ទទួលបានការសួរសុខទុក្ខពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា…
ខេត្តកំពង់ឆ្នាំង៖ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ផាត សុផាន្នី ស៊ុន ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខានិងអស់លោក…
វារីអគ្គិសនីស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង មានអានុភាព១៥០មេហ្កាវ៉ាត ចាប់ផ្តើមសម្អាតបាតអាង
ពោធិសាត់៖ ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដែលទទួលបានសិទ្ធិប្រមូលផលអនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គិសនី ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន នារសៀលថ្ងៃទី៤ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំនិងកំណត់ព្រំប្រទល់បាតអាង រៀបចំផែនទីដែលត្រូវឈូសឆាយជាក់ស្តែង ដែលបានប្រារព្ធធ្វើនៅសាលាស្រុកវាលវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត…
លោក លី សុភា ថ្លែងថាការបិទផ្សាយជាសាធារណ:ឯកសារនៃការវិនិច្ឆ័យដីមានលក្ខណ:ប្រព័ន្ធមានសារ:សំខាន់សម្រាប់ម្ចាស់ដីទៅពិនិត្យ
កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសាមគ្គឺមានជ័យនៃខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣។…