កម្លាំងគណ:បញ្ជាការឯកភាពស្រុកជល់គីរី នៅតែបន្តចុះធ្វើការបង្ក្រាបបទល្មើសពីរកន្លែងផ្សេងគ្នា ក្នុងឃុំពាមឆ្កោកនិងឃុំជលសារ

កំពង់ឆ្នាំង៖ ក្រុមការងារគណ:បញ្ជាការឯកភាព ស្រុកជលគីរីសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកនិងកម្លាំងនគរបាល ស្រុកជលគីរី កម្កាំងនគបាលប៉ុស្តិ៍ បន្តចុះបង្ក្រាបបទល្មើសជលផល នៅចំណុចខាងក្រោយភូមិកំពង់ខ្លាញ់ និងខាងក្រោយភូមិឬស្សីដង្គួចស្ថិតក្នុងឃុំជលសាស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រតិបត្តការចំណុចទី១នេះធ្វើការុះរើឧបករណ៍នេសាទស្បៃមុងខុសច្បាប់យកទៅកាប់បំផ្លាញចោល១៧កន្លែង ប្រវែង៣៥០ម៉ែត្រលបលូស្បៃមុង១៧គ្រឿងបង្គោល២០០ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលបឹងវិញចំនួនប្រមាណ៥០គីឡូក្រាម។

ប្រតិបត្តិការនៅចំណុចទី២នៅកន្កែងព្រែកអន្លង់អក ឃុំកោះថ្កូវនិងខាងក្រោយភូមិឬស្សីដង្គួចឃុំជលសាស្រុកជលគីរីដែលជាលទ្ធផល ធ្វើការរុះរើនិងបំផ្លាញចោលនៅនិងកន្លែងរបាំស្បៃមុង១៨កន្លែងប្រវែង៤៥០ម៉ែត្រលបលូស្បៃមុង១៨គ្រឿងបង្គោល៣០០ដើមនិងបានចាក់លែងត្រីចូកក្នុងបឹងវិញប្រមាណ៥០គីឡូក្រាម ។

ការបង្ក្រាបនេះ បានធ្វើឡើងដោយមាន ក្រុមការងាររបស់គណ:បញ្ជាការឯកភាពស្រុកជលគីរីដឹកនាំដោយលោកមុតម៉េងអភិបាលស្រុករួមនិងកម្កាំងកម្លាំងអាវុធហត្ថស្រុកនិងកម្លាំងនគបាលស្រុកនិងកម្លាំងប៉ុសន៍រដ្ឋបាលចូលរួម រយៈ ពេលពីរថ្ងៃទី១៩និង២០ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រតិបត្តការនេះ បានប្រើប្រាស់កម្លាំងសរុបចំនួន ៣៣នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតចំនួន ៨គ្រឿង បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីព្រំប្រទល់ ឃុំជលសា និងឃុំកោះស្កូវ។

ប្រធានក្រុមការងារ លោក មុតម៉េង អភិបាលរងស្រុកនិងជាគណះបញ្ជាការឯកភាពស្រុកជលគីរីបានធ្វើការអំពាវនាវផ្សព្វផ្សាយអប់រំណែនាំផ្ទាល់ដល់ប្រជាអ្នកនេសាទ ទាំងអស់អោយបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុងឧបករណ៍របាំងសាចអួនខាលើនិងស្បៃមុងខាងក្រោមដើម្បីបន្លំភ្នែកសមត្ថកិច្ច ដែលជាឧបករណ៍នេសាទ បំផ្លាញកូនត្រីល្អិតៗ និងជាឧបករណ៍ដែលច្បាប់ស្តីពីជលផលបានធ្វើការហាមជាដាច់ខាត់ផងដែរ។

នៅក្នុងករណីបង្ក្រាបបទល្មើសនឹសាទកន្លងមកទាំងបច្ចុប្បន្នគេមិនដែលឃើញសមត្ថកិច្ចឃាត់ជនល្មើសបានជនល្មើសម្ដងណាឡើយ ក្រោយតែពីធ្វើការកាប់បំផ្លាញនិងរុះរើសបំផ្លាញចោលឧបករណ៍នេសាទទាំងអស់នោះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *