សៀមរាប៖ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានដឹកនាំសាសនិកឥស្លាមជាច្រើននាក់ធ្វើពីធីអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះ ត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះឈ្មោះប្រាសាទកោះកេរ ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ជាមោទកភាពរបស់ខ្មែរ គ្រប់និន្នាការនយោបាយ គ្រប់សាសនាទាំងអស់។ ឯកឧត្តម បន្តទៀតថាក្នុងនាមជាកូនខ្មែរពិតជាមានក្ដីរីករាយ ព្រោះការដែលបានចុះទៅក្នុងបេតិកភណ្ឌពិភពលោក វាធ្វើឲ្យពិភពលោក កាន់តែស្គាល់ប្រទេសកម្ពុជា និង បានស្គាល់នូវប្រាសាទកោះកេរជារបស់ខ្មែរ ដែលជាអតីតរាជធានីកាលជាង១ពាន់ឆ្នាំមុន ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា អ្វីៗទាំងអស់មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម អែល សៀត ក៍បានអំពាវនាវ ដល់សាសនិឥស្លាម និង ពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមការពារសម្បត្តិបេតិកភណ្ឌទាំងអស់នេះ ដើម្បីឲ្យបានស្ថិតស្ថេរជាយូរអង្វែង។ រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចំង៉ាយជាង១០០គម ពីក្រុងសៀមរាប ជារាជធានីរបស់ព្រះបាទជ័យវម្មទេវទី៤ដែលព្រះអង្គចាកចេញពីក្រុងអង្គរនាឆ្នាំ៩២១។តំបន់រណីយដ្ឋាន មានបុរាណដ្ឋានប្រមាណ១៦៩ ក្នុងនោះមានប្រាសាទ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត រហាល ត្រពាំង និងទំនប់ជាដើមក្នុងវិសាលភាព ផ្ទៃដីទំហំជាង ៨,៧០០ហិកតា គ្របដណ្តប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និង ភូមិស្រយង់ជើង និងជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររាំ សិវលិង្គ ព្រះនារាយណ៍ ព្រះព្រហ្ម និងបដិមាទេពផ្សេងៗទៀតដែលប្រកបដោយ សោភណ្ឌភាព និងរស់រវើក៕
Related Posts
ផ្លូវលេខ៥០សេ ពីឃុំច្រណូក ស្រុកកំពង់លែងទៅកាន់ក្រុងស្ទឹងសែនខេត្តកំពង់ធំប្រវែងប្រមាណ៣០គីឡូម៉ែត្រត្រូវ បានកសាងផុតពីទឹកទន្លេ ដែលអាចធ្វើចរាចរណ៍ទៅមកបានមិនលិចទឹកទន្លេក្នុងខែវស្សាដូចមុនទៀតទេ
ទេពកង្រីខេត្តកំពង់ឆ្នាំង៖ សមិទ្ធិផលថ្មីស្រឡាងមួយទៀតដែលប្រជាពលរដ្ឋអ្នកស្រុកកំពង់លែងអបអរសាទរនោះគឺផ្លូវជាតិលេខ៥០C ពីឃុំច្រណូក ស្រុកកំពង់លែងឆ្ពោះ ទៅកាន់ក្រុងស្ទឹងសែន ខេត្ត កំពង់ធំដែលមានប្រវែង ប្រមាណ ៣០ គីឡូម៉ែត្រក្នុងពេលនេះ អាចធ្វើចរាចរណ៍ទៅមកបានទាំងរដូវវស្សា និងរដូវប្រាំងផងដែរគ្រាដែលផ្លូវមួយខ្សែនេះលែងលិចទឹកទន្លេក្នុងរដូវវស្សាដូចឆ្នាំមុនៗទៀតហើយ ដោយសារតែក្រុមហ៊ុន ឯកជនមួយរបស់លោកឧកញ៉ាទ្រីភាពអ្នកទទួលសិទ្ធិកសាងកំពង់ផែភ័ស្តុភារកម្មពហុបំណងភ្នំទេពី បានជួយកសាងផ្លូវចាក់ដីឲ្យខ្ពស់ផុតទឹកទន្លេឡើង នេះបើយោងតា មការឲ្យដឹងពីរដ្ឋបាលស្រុកកំពង់លែង។ លោក យ៉ែម លក្ខិណា…
ពិធីសម្ពោធពិព័រណ៍ផលិតផលបន្លែ.ផ្លែឈើ និងផលិតផលក្នុងស្រុក
សៀមរាប៖ ពិព័រណ៍ផលិតផលបន្លែ. ផ្លែឈើ និងផលិតផលក្នុងស្រុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។ ពិធីកាត់ខ្សែបូរ សម្ពោធពិព័រណ៍ផលិតផលបន្លែ.ផ្លែឈើ និងផលិតផលក្នុងស្រុក ក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត និង…
ឯកឧត្តម សេង ទៀង នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារកូនភ្លោះ ៣នាក់ លេខរៀងទី៤០៣ រស់នៅភូមិផ្សារអណ្តែត…