អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការចិន ជួបពិភាក្សាគ្នាអំពីផែនការអភិរក្សប្រាសាទព្រះវិហារ

ព្រះវិហារ៖ អ្នកជំនាញការចិនគ្រោងនឹងចុះមកទល់ទ្ររចនាសម្ព័ន្ធប្រាសាទបឋមក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយផែនការជួសជុលលម្អិតនឹងអាចធ្វើនៅក្នុងឆ្នាំ២០២៤ ។

តាមរយៈការពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ​ បានដឹកនាំនាយកដ្ឋានជំនាញ ជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញការចិន អំពីផែនការអភិរក្ស គោបុរៈ ទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ។

ក្រៅពីការពិភាក្សា ក្រុមការងារក៏បានចុះពិនិត្យទីតាំងដាក់ស្លាកព័ត៌មានអំពីការជួសជុលប្រាសាទ។ ក្នុងការពិភាក្សានេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើដល់ភាគី ចិនឱ្យរៀបចំផែនការ និងបច្ចេកទេសជួសជុលលម្អិត ដើម្បីជាមូលដ្ឋានសម្រាប់អាជ្ញាធរជាតិព្រះវិហារ ដាក់ឆ្លងយោបល់អ្នកជំនាញការអាយសុីសុីព្រះវិហារ៕ សួន លីណា

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *