សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមិនបន្ធូដៃនៅតែបន្តចុះធ្វើការបង្ក្រាបរុះរើរបាំងសាច់អួន ៤កន្លែងរបាំងស្បៃមុង៩កន្លែងផ្សេងគ្នានៅក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ជលផល ស្រុកជលគីរី និងសហគមន៍នេសាទមិនបន្ធូដៃនៅតែបន្តចុះរុះរើ កាប់បំផ្លាញចោល នូវរបាំងស្បៃមុង ចំនួន៩កន្លែងនិងរបាំងសាច់អួន៤កន្លែងទីតាំងផ្សេងៗពីគ្នាក្នុងដែនទឹកស្រុកជលគីរីនៃខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ទី១៤ និងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក ខៀវ សុផាន់ណារិទ្ធ នាយផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទ ប្រើប្រាស់កម្លាំងសង្កាត់ជលផល ស្រុកជលគីរី និងសហគមន៍ នេសាទ សរុបទាំងពីរថ្ងៃ២៤នាក់ដោយប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន៧គ្រឿង ចំណុចទី១ធ្វើសកម្មភាពក្នុងចំណុច
បឹងអញ្ចាញ និងរាំលេខ ខាងក្រោយភូមិព្រែកឆ្តោ ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចុះធ្វើការរុះរើកាប់បំផ្លាញចោល របាំងសាច់អួនចំនួន៤កន្លែងប្រវែង៦០០ម៉ែត្រ លបលូសាច់អួន៨គ្រឿង បង្គោល៣០០ដើមនិងបានចាក់លែងកូនត្រីចូលបឹងវិញ។

លោក ខៀវ សុផាន់ណារិទ្ធ បានអោយដឹងថ្ងៃទី១៥ខែកញ្គា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់រដ្ឋបាលជលផល និង សហគមន៍នេសាទបានធ្វើសកម្មភាព ទូកបាឡាស្មាច់២គ្រឿងបានចុះធ្វើការរុះរើនិងកាប់បំផ្លញចោលរបាំងស្បៃមុង ៩កន្លែង ប្រវែង១៨០ម៉ែត្រលបលូស្បៃមុង ៩គ្រឿង បង្គោល១០០ដើម។

ដោយឡែកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ លោក ខៀវ
សុផាន់ណារិទ្ធ បានឱ្យដឹងថា រាល់ឧបករណ៍នេសាទល្មើសច្បាប់បានទាំងអស់ត្រូវបានធ្វើការដុតកម្ទេចចោលនៅនិងកន្លែងផងដែរ។

សូមបញ្ជាក់ផងដែរថានៅក្នុងការបង្ក្រាបជារៀងរាល់ដងគេមិនដែលឃើញសមត្ថកិច្ចឃាត់ខ្លួនជនល្មើសណាម្នាក់នោះឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *