កម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបរុះរើបំផ្លាញចោលរបាំងស្បៃមុង៣២កន្លែងនៅស្រុកជលគីនិងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ជលផល ស្រុកជលគីរី និងស្រុករលាប្អៀរ សហការជាមួយសហគមន៍នេសាទ បានបន្តចុះរុះរើ កាប់បំផ្លាញចោល នូវរបាំងស្បៃមុង ចំនួន ៣២ កន្លែង ក្នុងដែនទឹកនៃខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ទី១១ និងទី១២ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក នាយខណ្ឌនិងលោក មុតម៉េង អភិបាលរងស្រុកជលគីរី និងលោក ខៀវសុផាប់ណារិទ្ធ.នាយផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទ ប្រើប្រាស់កម្លាំងសង្កាត់ជលផល ស្រុកជលគីរី និងសហគមន៍ នេសាទដោយប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន៦គ្រឿង និងកម្លាំង៣៩នាក់ធ្វើសកម្មភាពក្នុងចំណុចលនរាំងយ៉ូវ.វាលសំណាប កប់ចេស ភូមិក្បសលកន្លង់ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានចុះធ្វើការរុះរើកាបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែង៦៥០ម៉ែត្រ លបលូ១៨គ្រឿង បង្គោល២០០ដើម។

នៅថ្ងៃទី១២កញ្គា២៊០២៣សមត្ថកិច្ច គណ:បញ្ជាការឯកភាពស្រុកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់រដ្ឋបាលជលផលស្រុកជលគីរីរួមនិងសហគមន៍នេសាទអន្លងមេត្រីសែនជ័យនិងសហគមន៍នេសាទកោះធំសហគមន៍ភូមិថ្មីកម្លាំង១៧នាក់មធ្យោបាយធ្វើសកម្មភាពចំណុច បាញលះ ទល់មុខភូមិថ្មីនិងចុងព្រែកយួន ឃុំកំពង់អូសស្រុកជលគីរី ធ្វើការរុះរើនិងកាប់បំផ្លញចោលរបាំងស្បៃមុង ១០កន្លែង ប្រវែង២៥០ម៉ែត្រលបលូស្បៃមុង ១០គ្រឿង បង្គោល៧០ដើម។

ដោយឡែកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ លោក ខៀវសុផាន់ណារិទ្ធ បានឱ្យដឹងទៀតថាៈ នៅក្នុងថ្ងៃទី១២កញ្ញាកិច្ចប្រតិបត្តិការ រយៈពេលពេញមួយថ្ងៃនេះ ដោយបានសហការជាសហគមន៍នេសាទប្រើប្រាស់កម្លាំងសរុប ២២នាក់ កាណូតបាឡាស្មាច់៥គ្រឿងជាលទ្ធផល កម្លាំងរបស់យើង បានរុះរើ និងកាប់បំផ្លាញ ចោលរបាំងស្បៃមុង ១០កន្លែង ប្រវែង៨០០ ម៉ែត្រ លបលូស្បៃមុង ៨គ្រឿងបង្គោល ១៨០ដើម ករណីបង្ក្រាបបទល្មើសនេសាទ ទាំងពីរថ្ងៃបានចាក់លែងកូនត្រីល្អិតៗ ចូលទៅក្នុងបឹងធម្មជាតិវិញ ។
ពលរដ្ឋមានចំងល់ថា៖ ជារឿយៗ ក្នុងការបង្ក្រាប គេមិនដែលឃើញឃាត់ខ្លួនជនល្មើស បានម្ដងណាឡើយ ដោយក្រុមជនល្មើសតែងតែ ដឹងខ្លួនមុនជានិច្ច ហើយតែងបានគេចខ្លួនបាត់រហូត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *