ផ្លូវបេតុងមួយខ្សែប្រវែង៤៤២ម៉ែត្រត្រូវបានសាងសង់ដោយថវិការមូលនិធិឃុំក្នុងឆ្នាំ២០២៣

តកំពង់ឆ្នាំង៖ ស្រុកសាមគ្គីមានជ័យកំពង់ចាប់ផ្តើដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែរនៅក្នុងភូមិក្រាំសាម៉ ក្នុងឃុំ ស្វាយជុក ស្រុកសាមគ្គីមានជ័ដែលមានប្រវែង៤៤២ម៉ែត្រដែលជាថវិការមូន៨ធិឃុំឆ្នាំ២០២៣ ។

លោក ឈួ ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅវេលាម៉ោង៤និង៣២នាទីល្ងាចថ្ងៃទី១កញ្ញា២០២៣នេះថាស្រុកសាមគ្គីមានជ័យក៍ជាស្រុកមួយដែលឆ្ងាយពីទីរួមខេត្តដោយការធ្វើដំណើរតាមផ្លូវគោកហើយភូមិមួយនេះមានការលំបាកដោយសារឆ្ងាយពីផ្លូវគមនាគមន៍ក្នុងការដឹកកសិផលចេញចូលទៅកាន់ទីផ្សារបានទាន់ពេលវេលានោះឡើយ ។

លោកអភិបាលស្រុកសាមគ្គីមានជ័យលោក ឈួ ចាន់ណា បានអោយដឹងទៀតថាដោយស្ថានភាពស្រុករបស់លោកជួបប្រទះការខូចខាតផ្លូវក្នុងភូមិខាងលើដែលពីមុនវាជាផ្លូវដីក្រហមហើយហើយពិបាកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋថ្ងៃនេះលោកនិងក្រុមការងារចុះមកប្រជុំរួមគ្នាដោះស្រាយបញ្ហាប៉ះពាលបានដោយជោគជ័យរួមគ្នាចាប់ផ្តើមក៍សាងផ្លូវជាបេតុងមួយខ្សែនេះនៅក្នុងភូមិក្រាំស្រម៉ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យចាប់ពីថ្ងៃនេះផងដែរ។

លោកបានបញ្ជាក់អោយដឹងទៀតថាការក៍សាងផ្លូវនេះចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃទី១ ខែកញ្ញា២០២៣ ដោយគ្រោងនិងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានប្រវែង៤៤២ម៉ែត្រមានទទឹង៥ម៉ែត្រនិងមានកម្រាស់០.១៥ ម៉ែត្រ វាជាថវិការមូលនិធិឃុំដោយចំណាយថវិការ២៨៧.៣០០០០០រៀល។

ក្នុងនោះអភិបាលស្រុក នៅពេលចុះប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីចាប់ផ្តើមការសាងសងផ្លូវបេតុងនេះដោយសូមការយោគយល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងដំណើរការសាងសង់ ហើយផ្លូវបេតុងមួយខ្សែរនេះ ទទួលធ្វើដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ លន់ សុឃុត និងបានសំណូមពដល់ក្រុមហ៊ុនធ្វើយ៉ាងអោយផ្លូវនេះធានាបាននូវគុណភាពផ្លូវខ្ពស់តាមស្តង់ដានិងធានាដល់តម្រូវការបានល្អក្នុងការដឹកជញ្ជូនកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមួយនេះផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *