អ៊ុក ផ្លុង សៀមរាប÷ លោក តាន់ ប៊ុនឆន អភិបាលរង ស្រុកជីក្រែង នៅព្រឹកថ្ងៃសុក្រ ទី ២៥ ខែ សីហា ឆ្នាំ២០២៣ បានដឹកនាំ កម្លាំង ចម្រុះ ចុះ ទៅ ពិនិត្យ មើលទីតាំង ដីតំបន់ ៣ ដែលប្រជាពលរដ្ឋ បានស្នើសុំអាស្រ័យផល ស្ថិត នៅភូមិ ព្រៃប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប ដោយមធ្យោបាយ ការណូត ចំនួន ៤ គ្រឿង។ កម្លាំងសហការចូលរួមមាន នាយផ្នែករដ្ឋបាលជលផល ដំដែក,នាយ សង្កាត់រដ្ឋបាលជលផលកំពង់ក្ដី,នាយ សង្កាត់រដ្ឋបាលជលផលអន្លង់ សំណរ, ប្រធានមន្ត្រីបរិស្ថាន ស្នាក់ការអន្លង់ សំណរ, ប្រធានកសិកម្មធនធានធម្មជាតិបរិស្ថានស្រុក, កងរាជអាវុធហត្ថ, នគរបាលប៉ុស្តិ៍រដ្ឋបាលសង្វើយ, ក្រុមប្រឹក្សាឃុំសង្វើយ, សមាជិកភូមិព្រៃប្រស់ និងប្រជាពលរដ្ឋម្ចាស់ដីដែលបានស្នើសុំដីតំបន់៣ ដើម្បីអាស្រ័យផល សរុប ១៩នាក់ ស្រី ៥ នាក់។ ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រដ្ឋបាលស្រុកជីក្រែងសូមធ្វើការបដិសេធទាំងស្រុងចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋដែលចង់អាស្រ័យផលនៅលើដីតំបន់ ៣ កុំថាឡើយដីខាងក្រោម ឬដីខាងលើ សូម្បីតែដីកណ្ដាលក៏ដោយ អោយតែដីតំបន់ ៣ គឺរដ្ឋបាលស្រុកជីក្រែងមិនអនុញ្ញាតអោយអាស្រ័យផលជាដាច់ខាត។ ហើយ លោក ក៏បានផ្ដាំផ្ញើទៅ ប្រជាពលរដ្ឋដែល មានគ្រឿងចក្រហាមដាច់ខាត នៅពេលដែលមានគេជួលឱ្យទៅឈូសឆាយដីព្រៃរដ្ឋ ឬ ក៏ទៅឈូសឆាយយកខ្លួនឯង បើមានករណីនេះកើតឡើងអាជ្ញាធរស្រុកជីក្រែងនឹង រឹបអូសគ្រឿងចក្រ ដែលជាវត្ថុតាងជាក់ស្ដែងមកធ្វើជាសម្បត្តិរដ្ឋ ហើយម្ចាស់គ្រឿងចក្រ ឬ អ្នកជួល នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បី ដាក់ទោសតាមផ្លូវច្បាប់។
Related Posts
កិច្ចប្រជុំស្តីពីពិនិត្យ ពិភាក្សាវឌ្ឍនភាពការកែទម្រង់រដ្ឋបាល សាធារណៈ របស់រដ្ឋបាលខេត្ត
សៀមរាប៖ កិច្ចប្រជុំស្តីពី ពិនិត្យ ពិភាក្សាវឌ្ឍនភាព ការកែទម្រង់រដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួម របស់អស់លោក លោកស្រីជានាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក នៅសាលប្រជុំសាលាខេត្តសៀមរាប…
រដ្ធបាលខេត្តកំពង់ឆ្នាំង ជួបពិភាក្សាការងារជាមួយនិសិត្ស មកពីសាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុនដើម្បីសឹក្សាអំពីស្ថាបត្យកម្ម
ខេត្តកំពង់ឆ្នាំង៖ លោក លៀង ជុំសុបិន្ត នាយករងរដ្ធបាលសាលាខេត្តកំពង់ឆ្នាំង រួមនិងមន្ទីរពាក់ព័ន្ធបានជួបពិភាក្សាការងារ ជាមួយនិសិត្សមកពីសកលវិទ្យាល័យ TohoKu ប្រទេសជប៉ុន ដឹកនាំដោយកញ្ញា Miku Okuba ដើម្បីសិក្សាអំពីស្ថាបត្យកម្ម និងការរចនាទីក្រុង កំពុងស្រាវជ្រាវលើការបំប្លែងលំហ និងបរិបទ មុន និងក្រោយគម្រោងការតាំងទីលំនៅស្នាក់នៅផ្ទះបណ្តែតទឹកនិងគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី១៨…
គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ
សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្តក្រោមកិច្ចដឹកនាប្រជុំដោយលោក ពិន ប្រាកដ អភិបាល រងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា…