ខេត្តកំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន២៥០០គ្រួសារបានទទួលអង្ករស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយគ្រោះធម្មជាតិនិងការរីករាលដាលនៃជំងឺកូវីដ១៩ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាស្រុករលាប្អៀរ នៅថ្ងទី១១សីហាឆ្នាំ២០២៣។
ពិធីនេះធ្វើឡើងក្រោអធិបតីភាពលោក អមសុភា អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គង់គា ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក អ៊ូអិណូអាត់ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកបណ្ឌិត .ជូមចេតកានចាណាក់កេសនអ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានអាប់ទរ័រួមនឹងអាជ្ញាធរស្រុកទាំង៥.មន្ទីរស្ថាប័នពាក់ព័ន្ធរួមនិងប្រជាពលរដ្ចូលរួមផងដែរ។
នៅក្នុងឱកាសនោះផងដែរលោក អមសុភា អភិបាលរងខេត្តនិងជាតំណាងឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណដល់សប្បុរសជន និងម្ចាស់អំណោយដែលបានចំណាយធនធាននិងថវិកាប្រកបដោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជា និយាយរួមនិងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងនិងបានបង្ហាញឲ្យឃើញនៅទឹកចិត្តដ៏សប្បុរសថ្លៃថ្លាឥតគណនាចំពោះប្រជាជនកម្ពុជាដែលបានទទួលរកគ្រោះដោយសារជំនន់ទឹកភ្លៀងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះមានបងប្អូនមកពីតាមបណ្តាស្រុកទាំង៥មាន ស្រុករលាប្អៀរ.ស្រុកកំពង់ត្រឡាច.បរិបូរណ៍.ស្រុកកំពង់លែងស្រុកជលគីរី។
នៅក្នុងពិធីនេះផងដែរលោកបណ្ឌិត គង់គា ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ .ឯកឧត្តម អ៊ូអ៊ីណុកអាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសាការខកខានក្នុងអំឡុងពេលឃោសនាបោះឆ្នោតរហូតដល់កិច្ចការបោះឆ្នោយបានរួចរាល់ទើបបាននៅថ្ងៃនេះបានធ្វើការចុះចែកជូនបងប្អូនដែលបានរងគ្រោះដោយធម្មជាតិ ហើយអង្ករទាំងអស់នេះគឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយះអគ្គលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់របស់អាស៊ានបូក៣ដែលហៅកាត.អាប់ទរ័(APTERR)តែថ្វីត្បិតអំណោយទាំងនេះមានចំនួនតិចតួចក៏ពិតមែនតែវាក៏ជាចំណែកមួយអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតក្នុងការដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
លោកបណ្ឌិត គង់គា ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ទៀតថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកតែងបានគិតគូរនិងខិតខំដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយបានប្រកាន់យកទស្សនៈមួយថាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
ជាក់ស្ដែងក្នុងអំឡុងការផ្ទុះរាលដាលនៅកូវីដ19 ដែលកាលនោះមានតំបន់មួយចំនួនត្រូវបានបិទខ្ទប់ដែលតម្រូវឲ្យរាជរដ្ឋាភិបាលផ្ដល់ស្បៀងអាហារក្នុងទម្រង់ជាអំណោយនិងជាការលក់តម្លៃជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធកម្ពុជានិងសម្ដេចបានបញ្ជាទិញវ៉ាក់សាំងគ្រប់ទិសទីដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវបរទេសដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាទៅតាមតម្រូវការគ្រប់ៗគ្នា ដោយលើសពីនេះទៀតប្រទេសកម្ពុជាក៏បានផ្ដល់នូវជំនួយជាម៉ាស.វ៉ាក់សាំងដល់ប្រទេសមួយចំនួនក្នុងគ្រាលំបាកផងដែរ ។
នៅបញ្ចប់ពិធីគណះអធិបតីភ្ញៀវអង្គទូតបានចូលរួមផ្តល់អង្ករដែលជាជំនួយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនតំណាងប្រជាពលរដ្ឋទាំង៥ស្រុកខាងលើចំនួន២៥០០គ្រាសាដោយម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាម៕