របាំងសាច់ព្រួលរាំងភ្ជិតពោះព្រែក១កន្លែងនិងរបាំងស្បៃមុង១២កន្លែងត្រូវបានកម្លាំងផ្នែកកំពង់ប្រាសាទនិងសង្កត់ជលគីរីបន្តចុះធ្វើការរុះរើបំផ្លាញចោលគ្រាដឺលទឹកទន្លេនៅតែបន្តហក់ឡើង

ទេពកង្រីខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលស្រុកជលគីរីបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោលបាំងព្រួលឬស្សីរាំងភ្ជិតពោះព្រែកមួយកន្លែងនៅព្រែស្តីដកគងតូចនិងចំណុចកោះរកាខាងក្រោយភូមិអន្លង់មឹត្រីឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅគ្រាដែលទឹកទន្លេសាបកំពង់មានការហក់ឡើងនិងរដូវត្រីពងកូន នៅថ្ងៃទី៥សីហា២០២៣នេះ។

លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលស្រុកជលគីរីបានបន្តចុះដោយប្រើប្រាស់កាណូតបាឡាស្មាច់២គ្រឿងប្រើប្រាស់កម្លាំង៨នាក់ធ្វ់សកម្មភាពរុះរើបំផ្លាញចោលឧបករណ៍នរសាទខុសច្បាប់នៅចំណុចខាងលើ ។

លោក ខៀវសុផានរិទ្ធ បានអោយដឹងថាក្នុងការចុះបង្ក្រាបបទល្មើសខាងលើនេះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងព្រួលរាំងភ្ជិតពោះព្រែក១កន្លែងប្រវែង១៥ម៉ែត្របង្គោល៣០ដើមព្រួល៤ផែនលបត្រីឆ្លាំង២គ្រឿង ក្នុងធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង១២កន្លែងប្រវែង៤០០ម៉ែត្រ បង្គោល១៥០ដើមលបលូស្បៃមុង១២គ្រឿងនីងបានចាក់លែងកូនត្រីទៅក្នុងទន្លេវិញផងដែរ។

ប៉ុន្តែនៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងខាងលើនេះ មិនដែលឃាត់ខ្លួនជនល្មើសបានម្តងណាឡើយក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។
លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទតែងតែបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *