ករណីបាញ់សម្លាប់ជនជាតិវៀតណាម សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យចំនួន ១០នាក់ទៅតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែសីហា នេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យចំនួន ១០នាក់ (ជនជាតិវៀតណាម ៩នាក់ និងខ្មែរ ១នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅផ្លូវ ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបបឹងកេងកង កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ហើយជននេះក៏ជាមុខសញ្ញាមេជួញដូរគ្រឿងញៀនផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *