លោក យិន សាវ៉េន អភិបាលរងខេត្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីថ្វាយបង្គំពាហិរសាសនា នៅព្រះវិហារចំនួន៤កន្លែង ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមការស្នើសុំរបស់ថ្នាក់ដឹកនាំសាសនិច្ចខ្មែរឥស្លាមព្រះវិហារចំនួន៤ក្នុងស្រុកសាមគ្គីមានជ័យ និង យោងតាមអនុសាសន៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ លោក យិន សាវ៉េន បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីថ្វាយបង្គំពាហិរសាសនា នៅព្រះវិហារចំនួន៤កន្លែង ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និង សហការី ថ្នាក់ដឹកនាំទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត លោកប្រធានការិយាល័យជំនាញស្រុក សាមគ្គីមានជ័យ ថ្នាក់ដឹកនៃាំសាសនិច្ចខ្មែរឥស្លាមតាមបណ្តាព្រះវិហារទាំងបួន អាជ្ញាធរដែនដី និង បងប្អូនខ្មែរឥស្លាមតាមទីតាំងនីមួយបានចូលរួមផងដែរ។

លោក យិន សាវ៉េន អភិបាលរងខេត្តបានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគិតបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូធារ មានសិទ្ធិសេរីភាពក្នុងការធ្វើបុណ្យទាននិងគោរពតាមប្រពៃណីទំនាមទំលាប់តាមបែបសាសនារាងៗខ្លួន ។

លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងខ្មែរឥស្លាម ដែលបានបំពេញកាតព្វកិច្ច ជាពលរដ្ឋបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា  ហើយនៅតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

លោក យិន សាវ៉េន បន្ទាប់ពីចុះពិនិត្យទីតាំងស្នើសុំចុះ
បញ្ជីថ្វាយបង្គំពាហិរសាសនា នៅព្រះវិហារចំនួន៤កន្លែង រួចមកក៏បានជម្រុញអោយថ្នាក់ដឹកនាំព្រះវិហារទាំងបួន ត្រូវសហការជាមួយអាជ្ញាធរដែនដី អង្គភាពជំនាញពាក់ព័ន្ធ បំពេញឯកសារដែលនៅមានខ្វះចន្លោះអោយបានគ្រប់គ្រាន់ ស្របតាមច្បាប់ និង ការណែនាំរបស់ក្រសួងធម្មការ និង សាសនា ជាពិសេសត្រូវអនុវត្តតាមច្បាប់របស់រដ្ឋមិនត្រូវធ្វើអ្វីខុសពីគោលការណ៍ច្បាប់នោះឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *