តកំពង់ឆ្នាំង÷ នៅថ្ងៃទី១៥កក្កដា២០២៣នេះនៅក្នងវត្តចំប៉ី ដែលស្ថិតនៅឃុំជ្រេស ស្រុកកំពង់ត្រឡាច បានរៀបចំប្រារព្ធធ្វើពិធីប្រកាសនីយប័ត្រតែងតាំងពេញសិទ្ធិ ព្រះចៅអធិការវត្ត ស្រោចស្រពព្រះសុគន្ធវារី ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីព្រះអធិបតីភាពសម្តេច ឧត្តម បញ្ញា កិត្តិបណ្ឌិត ដួង ផង់ ព្រះអនុប្រធានថេរសភាពុទ្ធសាសនាព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះទេពមុនី សុខ ថាន រាជាគណៈ ថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង លោកជំទាវអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថមក៍ ទិត មាលា ញាណ ឡេង ព្រមទាំងក្រុមាក្រួសារលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្ត ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ព្រះទេវមុនី សេង ដា ព្រះជំនួយការសាលា គណ:ខេត្ត ព្រះសិរីមង្គលមុនី ម៉ុច សៅលីព្រះជំនួយការសាលា គណ:ខេត្ត ថ្នាក់ដឹកនាំមន្រ្តីសង្ឃ ស្រុក អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករផងដែរ។
យោងតាមប្រកាសនីប័ត្ររបស់គណៈសង្ឃពុទ្ធសាសនា
កម្ពុជាត្រូវបានតែងតាំងភិក្ខុ ប៉ុន សោម ព្រះចៅអធិការវត្តស្តីទី អោយឡើងជាព្រះចៅអធិការវត្តចំប៉ី ស្ថិតនៅឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សម្តេចឧត្តមបញ្ញាកិត្តិបណ្ឌិត ដួង ផង់ ព្រះអនុប្រធានថេរសភាពុទ្ធសាសនាព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីកាថា÷ ការប្រកាសនីយបត្រតែងតាំងព្រះចៅអធិកាវត្ត និង ស្រោចស្រពព្រះសុគន្ធវារីណាពេលនេះ ដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងដឹកនាំផ្នែកពុទ្ធសាសនា ដើម្បីដឹកនាំកសាងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ថ្កុំថ្កើន រុងរឿង ថែមទៀត ។
សម្តេចបានមានសង្ឃដីកាបន្តថា÷ ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជនដែលជាទំពាំងស្នងឬសី្ស និងជាឱកាសល្អ ក្នុងការរួបរួមគ្នា ដើមី្បថែរក្សា ការពារសុខសន្តិភាព សេចក្តីសុខសាន្តសង្គមជាតិដោយប្រកាន់យក ព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ចរិយាធម៌ សេចក្តីថ្នៃថ្នូរសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម ។
យុវជនដែលជាទំពាំងស្នងឫសី្ស ក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ ។
សម្តេចបានមានសង្ឃដីកាបន្តទៀតថា÷ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ត្រូវខិតខំបំពេញតួនាទីភារកិច្ចជាមួយពុទ្ធបរិស័ទដើម្បីដឹកនាំវិស័យ ព្រះពុទ្ធសាសនា ឱ្យរីកចម្រើនតទៅមុខទៀត ។
នៅក្នុងឱកាសនោះ សម្តេចឧត្តមបញ្ញាកិត្តិបណ្ឌិត ដួង ផង់ បាននិមន្តស្រោចស្រពសុគន្ធវារី ចម្រើនសិរីសួរស្តីជ័យមង្គលដល់ ភិក្ខុប៉ុន សោម ព្រះចៅអធិការវត្តចំប៉ី ផងដែរ ៕