ព្រះវិហារ÷ ខណ្ឌដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាឲ្យមន្ត្រីផ្នែករវៀង ផ្នែកត្បែងមានជ័យ និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ស្ទាក់ចាប់រថយន្តដឹកផល-អនុផលព្រៃឈើ (ឈើត្រាំទឹកបង្កប់ក្រោមឈើផ្ទះចាស់ និងគ្រឿងសង្ហារឹម) ៣គ្រឿង ក្នុងរយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នា នៅថ្ងៃទី២២-២៣មិថុនា២០២៣) រឹបអូសបានឈើត្រាំទឹករាប់រយសន្លឹក និងគ្រឿងសង្ហារឹម ( តុ កៅអី) ជាច្រើនសម្រាប់។
កន្លងមកនះសកម្មភាពលួចដឹកឈើធ្វើជំនួញ ពីឈ្មួញមួយក្រុមតូច នៅតែបន្តកើតមាន ជាច្រើនរូបភាពដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
មហាជនបានកោតសរសើរដល់សមត្ថកិច្ចរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះប្រតិបត្តិការចុះស្ទាក់ចាប់បាន រថយន្តដឹកផល-អនុផលព្រៃឈើ ៣គ្រឿង ដែលដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាត! ពលរដ្ឋសង្ឃឹមថា និងមានការបង្ក្រាបជាបន្តបន្ទាប់ទៀត។