សៀមរាប÷ ឯកឧត្តម ពៅ ស៊ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកវ៉ារិន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប លោក ធិននី វិធូរ ប្រធានគណបក្សស្រុកវ៉ារិន លោកស្រីប្រធានគណបក្សឃុំ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រកាសបញ្ចូលសមាជិកគណបក្សឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ។
ឯកឧត្តម ពៅ ស៊ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីនិរន្តរភាព នៃសុខសន្តិភាព និងការរីកចំរើនទៅមុខជាលំដាប់ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ ចំនួន១៦៧នាក់ ស្រី៨៣នាក់ និងបានផ្ដាំផ្ញើសមាជិកសមាជិកាថ្មីមកពីគណបក្សផ្សេង ព្រមទាំងសមាជិកបញ្ចូលថ្មី ទាំង១៦៧នាក់ ត្រូវមានបេះដូងស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ជាតិ ស្មោះត្រង់ប្រជាជន និងធ្វើយ៉ាងណាខិតខំរៀនសូត្រ ជួយសង្គម ធ្វើឲ្យខ្លួនក្លាយជាបញ្ញាជន ជាបញ្ញវន្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខ និងពិសេសផ្សព្វផ្សាយ ដល់យុវជនយុវតីទាំងអស់ដែលជាមិត្តភក្តិរបស់ខ្លួន និងបងប្អូនសាច់ញាតិឲ្យយល់ពីតម្លៃនៃសុខសន្តិភាព ព្រមទាំងដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯកដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន និងជាអ្នកបង្រួបបង្រួមជាតិពីសង្រ្គាមឲ្យស្គាល់តែសន្តិភាព ស្គាល់តែការរីកចំរើនជាដើម។
សូមបងប្អូនពិនិត្យឈ្មោះ និងត្រៀមឯកសារឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ អោយបានគ្រប់គ្នា។