អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការនៅ​សប្ដាហ៍ក្រោយ

សៀមរាប ÷ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ការងារនេះធ្វើឡើងក្នុងបំណងសិក្សានិងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរ។នៅថ្ងៃនេះក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយឯកឧត្តមហង់ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យការងារនៅប្រាសាទគោកពោធិ៍មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំការដ្ឋានជួសជុលព្រះលានជល់ដំរីនិងក្រុមប្រាសាទព្រះពិធូរ។នៅថ្ងៃដដែលក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្សនិងផ្នែកអភិវឌ្ឍន៍បានចុះទៅមើលការដ្ឋាននៅស្ពានហាលអង្គរវត្តខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តប្រាសាទរមាស់ឬប្រាសាទដូនម៉ៅនិងប្រាសាទប្រែរូប។សូមបញ្ជាក់ថាការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះមានរយៈពេលប្រមាណ​​មួយសប្ដាហ៍ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុកតែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២១៣ខែមិថុនាខាងមុខនេះ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *