ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខវីរកីឡាការិនី កែ ឡេង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចុះសួរសុខទុក្ខវីរការិនី កែ ឡេង ដែលបាន និងកំពុងសម្រាកព្យាបាលជំងឺឈាមកកក្នុងខួរក្បាល បន្ទាប់ពីវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យព្រះកេតុមាលា។

វីរកីឡាការិនី កែ ឡេង គឺជាកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជា ដែលដណ្តើមបានមេដាយមាសកម្រិតពិភពលោក ៤ជំនាន់ជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ ឆ្នាំ២០១៣ ២០១៥ ២០១៧ និងឆ្នាំ២០១៩ បំបែកកំណត់ត្រាពិភពលោក មិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ធ្វើបានឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *