សៀមរាប÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះបង្រ្កាបករណី រក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់:
០១.ឈ្មោះ ប៊ិន សុទី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២.ឈ្មោះ គា សុវណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិពោធ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុ ញៀននៅក្នុងខ្លួន)។
សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន:
» ម្សៅកេតាមីនពណ៌សថ្លាចំនួន ១៨កញ្ចប់ ស្មើនឹងទម្ងន់ ៩.៥០ ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅម៉ត់ពណ៌ស្វាយ ប្រភេទកេតាមីនចំនួន ២កញ្ចាប់ ស្មើនឹងទម្ងន់ ៧.៩៧ក្រាម(ទម្ងន់សុទ្ធ)
» សៅម៉ត់ពណ៌ប្រផេះ ប្រភេទកេតាមីនប្រភេទចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់ ១១.៧៥ក្រាម(ទម្ងន់សុទ្ធ)
» កេតាមីនប្រភេទគ្រាប់ពណ៌ប៉ៃតងចំនួន ០៦គ្រាប់ ស្មើនឹងទម្ងន់ ២.០០ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចាប់ ស្មើនឹងទម្ងន់ ២.៤៦(ទម្ងន់សុទ្ធ)
» អុិចស្រ្តាសុីប្រភេទម្សៅក្រាមពណ៌ទឹកក្រូចចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ២១.៦៤ក្រាម(ទម្ងន់សុទ្ធ)
» សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀនចំនួន ០១ក្បាល
» ទូរស័ព្ទដៃចំនួន ០៣គ្រឿង
» ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ