សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ

នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ នឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុង ខ្សែកាបឆ្លងកាត់ទន្លេសាបមកតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ និងស្ពានអាកាស នៅផ្លូវជាតិលេខ៥ឫស្សីកែវ បន្ទាប់ពី សម្ដេចបានអញ្ជើញបើកការដ្ឋានស្ពាន ទាំងពីរនេះ នាពេលកន្លងទៅ។សម្ដេច តេជោ បានមានប្រសាសន៍រំលឹកគ្រា អតីតកាល នៃតំបន់ជ្រោយចង្វារ និង ឫស្សីកែវ ដែលជាកន្លែងជ្រកពួន និង លាក់ខ្លួន របស់ខ្មែរក្រហម ដែលតែង លបលួចចូលវាយប្រហារកន្លែងស្តុក សាំង និងចូលមកកាន់រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍កោតសរសើរចំពោះកិច្ច ខិតសំប្រឹងប្រែង និងវិធីសាស្រ្តយក ស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានី ភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យ រាជធានីភ្នំពេញមានការរីកចម្រើនពី មួយថ្ងៃទៅមួយថ្ងៃ។សម្តេចតេជោ មានប្រសាសន៍ទៀតថារាជធានីភ្នំពេញ កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការ អភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធ សាស្ត្រ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយ យកធនធានផ្ទាល់នៅទីនេះដើម្បី អភិវឌ្ឍន៍ឡើងវិញ និងកសាង ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ប្រកាសពីគម្រោង និង ដំណើរការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការ តភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបាន ឆាប់រហ័ស ដែលផ្លូវនេះនឹងត្រូវបើក ការដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះផង ដែរ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏សូមការ អធ្យាស្រ័យដល់អ្នករត់ទូកដ និង សាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាល បានសាងសង់ស្ពានជាច្រើនឆ្លងកាត់ ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈ គម្រោងសាងសង់ស្ពានមួយចំនួនទៀត ដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅ អរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់ នៅពេលខាងមុខ។ សម្តេចតេជោបាន ផ្តាំផ្ញើអ្នកបន្តវេននាំក្រោយ កុំភ្លេច ប្រើប្រាស់ ឬវិភាជថវិកាទៅលើ ហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុង ពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌» ដោយគួរតែ រៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្វះខ្ជាយ ឡើយ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមនៅ កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ស៊ីហ្គេម គឺជា កាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំ ព្រឹត្តិការណ៍កីឡានេះ។ហើយគិតត្រឹម ថ្ងៃនេះទី៣១ ឧសភា នេះ កម្ពុជាសល់ តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវរៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬ កីឡាសម្រាប់បងប្អូនជនពិការនៅកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀត ដល់កីឡាករ-កីឡាការិនី ដែលជាកីឡា ជនពិការ។សម្តេចតេជោ បានណែនាំ ដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ាន ប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធី បើកព្រឹត្តិការណ៍នេះឱ្យបានល្អ និង បាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្តី ក្រសួងទេសចរណ៍បញ្ជាក់ថា ការ
បាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អា ស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាង ព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

ទាក់ទងទៅនឹងការការពារសន្តិសុខជាតិ សម្ដេចតេជោនាយករដ្ឋមន្រ្តីបាន មានប្រសាសន៍ព្រមានសារជាតិថ្មី ទៅដល់អ្នកដែលមានបំណងចង់បំផ្លាញ សន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ាន ធ្វើចលនា ដែលនាំឲ្យអសន្តិសុខ សាធារណៈ និងមានចេតនាចង់បំផ្លាញ សុខសន្តិភាព នឹងមិនលើកលែងឲ្យនោះ ទេ។

ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៃសមិទ្ធផលស្ពានទាំងពីរនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរ
បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួប តែសេចក្តីសុខ សេចក្តីចម្រើន និង ប្រកាសបើកសម្ពោធស្ពានទាំងពីរនេះ ចាប់ពីពេលនេះតទៅ៕

default
default
default
default
default
Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *