ខេត្តសៀមរាប ÷ កន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់ធ្វើកិច្ចសន្យាបញ្ឈប់ម្ចាស់ដុតឡធ្យូងក្នុងទឹកដីស្រុកជីក្រែងម្តងរួចមកហើយមិនទាន់បានមួយដង្ហើមផងស្រាប់តែផ្ទុះឡើងមកសារជាថ្មីកក្រើកខ្លាំងជាងមុនទៅទៀត ។
បច្ចុប្បន្ននេះឃើញមានការបំផ្លេចបំផ្លាញកាប់ព្រៃឈើដែនជុំរកសត្វព្រៃបឹងពែដែលជាតំបន់ការពារត្រូវបានមនុស្សមួយក្រុមកាប់ឈើយ៉ាងរង្គាលជិតក្លាយទៅជាវាលល្ហោដ្ឋានអស់ទៅហើយដោយគេស្គាល់ឈ្មោះ វ៉ាន់ , មុំហុីង , នេនអោក , សាញ់ស៊ូ , ឆេងផ្លូយ , យាយធឿន , គ្រឿនយាង , អាន់ស៊ត់ , សឿនភឿន , វណ្ណា , យាយឡន , លោកឈី , យាយយឿន , និងមួយចំនួនទៀតដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិបឹងពែជាតំបន់ហាមឃាត់យកមកដុតធ្វើធ្យូងលក់យ៉ាងអនាធិបតេយបានដោយរំភើយមិនមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ហ៊ានមកក្បែឡើយ។
មតិមហាជនដាក់ការសង្ស័យថាលោក វ៉ាន់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវកំពុងបើកភ្លើងខៀវឲ្យមនុស្សមួយក្រុមខាងលើនេះធ្វើសកម្មភាពចូលកាប់បំផ្លាញធនធានធម្មជាតិបឹងពែយកមកដុតធ្វើជាធ្យូងដើម្បីឈ្មួញទាំងនោះមកទិញដឹកកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើខ្វាវចូលបង់លុយជាថ្នូមិនបង្រាប។
ប្រភពបានបញ្ជាក់ថា នៅក្នុងស្រុកជីក្រែងមាន ១ឃុំខ្វាវ ២ឃុំពង្រលើ ៣ឃុំពង្រក្រោម ទាំងបីឃុំនេះមានសកម្មភាពដុតឡធ្យូងយ៉ាងសកម្ម។
ថ្មីៗនេះអ្នកដែលនៅជិតថៅកែធ្យូងឈ្មោះ វ៉ាន់ នៅពពេលបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថារូបគេរកស៊ីកាប់ឈើធ្វើធ្យូងនេះរាប់សិបឆ្នាំហើយគឺគេមិនដែលខ្លាចនណាម្នាក់ទេដោយគេបានបង់ជាប្រចាំខែឲ្យជំនាញរួចរាល់អស់ហើយ។
ពលរដ្ឋសំណូពរឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មេត្តាដាក់មន្រ្តីចុះទប់ស្កាត់និងបង្រាបក្រុមកាប់បំផ្លាញព្រៃឈើបឹងពែដុតឡធ្យូងក្នុងទឹកស្រុកជីក្រែងផងដើម្បីការពាររក្សាធនធានធម្មជាតិបឹងពែឲ្យបានដល់ក្មេងជំនាន់ក្រោយគង់វង្សតកូនតចៅ។ ប្រភពពី http://pko-news.com/?p=10343