ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី៖ ថ្ងៃនេះខ្ញុំសូមប្រាកាសសាជាថ្មី ទៅដល់ក្រុមជនល្មេីស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល២៨ឆ្នាំកន្លងទៅហេីយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បេីជនល្មេីសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនិងប្រេីសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈេីនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត៕