ម្ចាស់គ្លីនិកឯកជន ពីរនាក់ប្ដីប្រពន្ធ នៅស្រុកបាទីត្រូវបាន សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំពតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេកតាកែវ៖ ហេតុការណ៏ដ៏គួរអោយនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅកំពតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិតបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំពតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ…

កម្លាំងអាជ្ញាធរជាតិអប្សរាចុះដកបង្គោលថ្មជាច្រើនដើមរបស់ពលរដ្ឋ

សៀមរាប: កម្លាំងអាជ្ញាធរអប្សរាបានចុះដកបង្គោលថ្មព្រំដីជាច្រើនដើមស្ថិតនៅភូមិព្រៃគុយ ឃុំអពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។តាមការឲ្យដឹងពីពលរដ្ឋដែលស៊ីឈ្នួលឈូសពង្រាបដី និងដាក់បង្គោលបានឲ្យដឹងថា តំណាងអាជ្ញាធរអប្សរា ឲ្យដកគ្រឿងចក្រ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែភ្លាមៗនោះស្រាបតែខាងអាជ្ញាធរអប្សរាបានដកសោគ្រឿងចក្រ ឲ្យទៅដោះស្រាយនៅស្នាក់ការក្រោយពីមានការតវ៉ាពីម្ចាស់គ្រឿងចក្រ ក៏មានការព្រមព្រៀងគ្នា ធ្វើកិច្ចសន្យានៅនិងកន្លែង រួចដកគ្រឿងចក្រចេញ។ក្នុងករណីនេះក៏មានការសម្របសម្រួលតាមទូរស័ព្ទពី លោក ឡុង កុសល…

ពិធីប្រណាំងទូក “ង”ខេត្តសៀមរាប បានបញ្ចប់ ប្រកបដោយបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ ដល់ភ្ញៀវជាតិ អន្តរជាតិ និង រក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈក្នុងពិធីនេះ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនប្រមាណជាង ២៧ម៉ឺននាក់បានចូលមកកម្សាន្ត ។ នៅក្នុងពិធីបិទកម្មវិធីប្រណាំទូក នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ…

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើទឹកដីអង្គរ ឆ្នាំ២០២៤

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ឋពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះ ខែ អកអំបុក នៅខេត្តសៀមរាបក៍មានរៀបពិធីនេះរយៈពេលពីរថ្ងៃ និងមានបន្ថែមកម្មវិធីអុំទូកលក្ខណៈមិត្តភាពរវាងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត ជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័ននានា ព្រមទាំងកម្មវិធីកំសាន្តសប្បាយៗរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលសរុបមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤ ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក…

លោក ឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ណែនាំដល់មន្ត្រីប៉ូលិសចរាចរណ៍ត្រូវស្វែងរកចាប់ឲ្យបានភ្លាមៗរថយន្តបង្កដែលបុកមនុស្សស្លាប់ហើយរត់គេចខ្លួនដើម្បីយកផ្ដន្ទាទោសទៅតាមច្បាប់

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវណែនាំដល់មន្ត្រីប៉ូលិសចរាចរណ៍ត្រូវស្វែងរកចាប់ឲ្យបានភ្លាមៗរថយន្តបង្កដែលបុកមនុស្សស្លាប់ហើយរត់គេចខ្លួនដើម្បីយកផ្ដន្ទាទោសទៅតាមច្បាប់ ការថ្លែងបែបនេះខណៈដែលលោក ឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយការិយាល័យទាំង៥ចំណុះអោយផែនសណ្តាប់ធ្នាប់កាលពីថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤។ លោក ឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថាមន្រ្តីនគរបាលចរាចរណ៍ត្រូវតែបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់។ត្រូវមានសីលធម៌នឹងណែនាំចំពោះបងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវដើម្បីការពារអាយុជីវិត។លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្ស ស្លាប់ របួសធ្ងន់ ពាក់ព័ន្ធការកសាងសំណុំរឿង  ករណីជនបង្ករត់គេចខ្លួន  ការិយាល័យជំនាញ ត្រូវសហការជាមួយជំនាញកម្លាំងអធិការ,ប៉ុស្ដិ៍រដ្ឋបាល ដើម្បីកំណត់អត្តសញ្ញាណជនបង្ក…

ស្នងការនគរបាល ខេត្តតាកែវ កោកសរសើដល់ កងកម្លាំង រៀបចំផែនការ ការពារសន្តិសុខ សុត្ថិភាព សណ្តាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក លយប្រទីបបានយ៉ានល្អ

តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានថ្លែងអំណរអរគុណដល់កងកម្លាំងទាំងអសក្នុងការយកចិត្តទុកដាក់បំពេញភារៈកិច្ចដោយឆន្ទៈ រៀបចំផែនការ ការពារសន្តិសុខ សុត្ថិភាព សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រណាំងទូក លយប្រទីបបានយ៉ានល្អ បញ្ចប់ទៅដោយរលូន និងធ្វើការកោតសរសើដល់កងកម្លាំងអន្តរាគមន៍ពិសេស ដែលបានឈរជើងការពារជាប់នៅក្នុងកម្មវិធីនេះផងដែរ ។ការលើកឡើងបែបនេះក្នុងពេលដែលលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយលោក លោកស្រីឧត្តមសេនីយ៍ត្រី…

អ្នកទេសចរណ៍ ៤៤៨៤២នាក់ ចូលមកទស្សនា នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២

ក្នុងឱកាសព្រឹត្តិការណ៍ ស្នាមញញឹម នៃកម្ពុជា លើកទី២ នៅលើទឹកដីអង្គរ ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ដែលជាតំណាងនៃអរិយធម៍ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សំបូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៍សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក ។ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោលនយោបាយ និង ទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា…

ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាល ១០០០នាក់ ដើម្បី ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីអុំទូក នៅបឹងតាកែវ

តាកែវ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាល ១០០០នាក់ ដើម្បី ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកដើរកម្សាន្តនៅខេត្តតាកែវ ក្នុងថ្ងៃប្រារព្ធពិធីអុំទូក នៅថ្ងៃទី១ ទី២ ខែវិច្ឆកា ឆ្នាំ២០២៤ ខាងមុខនេះ នៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ…

ក្បួនដង្ហែរព្រះបាទ ជ័យវរ្ម័ន ក្នុងព្រឹត្តិការណ៍ (ស្នាមញញឹមនៃកម្ពុជា)

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អាកាសធាតុដ៏ត្រជាក់ហាក់ដូចប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ (ស្នាមញញឹមនៃកម្ពុជា)បានប្រព្រឹត្តិទៅដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក ។ (ស្នាមញញឹមនៃកម្ពុជា) ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឲ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និង សាមគ្គីភាព…

មន្ត្រីជាន់ខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យផ្លូវ ចំនួន១៨ខ្សែ ក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចុះត្រួតពិនិត្យ និងវាយតម្លៃ…