រយៈពេលមួយថ្ងៃ ប៉ូលីសស្រុកសំរោង បំបែកសំណុំរឿងករណី ឃាតកម្មគិតទុកជាមុន ឃាត់ខ្លួនជនសង្ស័យម្នាក់

តាកែវ៖ ជនសង្យ័យម្នាក់ ត្រូវបានប៉ូលីសស្រុកសំរោងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកកាំភ្លើងk59 បាញ់ជនរងគ្រោះចំនួន៧គ្រាប់ ហើយរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែ​មីនា​ ឆ្នាំ២០២៤ នៅវេលាម៉ោង១៩ នៅចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង​ ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនបង្កមានឈ្មោះ ឌឹត និមល…

អាជីវករផ្សារ ”កំពង់បឹង” តវ៉ាស្នើសុំពន្យាពេល បន្ទាប់ពីរដ្ឋបាលស្រុក ចេញលិខិតឲ្យរុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគ សាងសង់ផ្សារថ្មី

ខេត្តកំពង់ឆ្នាំង៖ អាជីវករផ្សារ”កំពង់បឹង” ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាំគ្នាទទូចសុំអង្វរ ឲ្យមានការពន្យាពេល បន្ទាប់ពីមានលិខិតជូនដំណឹងភ្លាមៗ ពីរដ្ឋបាលស្រុកកំពង់លែង ឲ្យពួកគាត់រុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្យារថ្មី។ យោងតាមលិខិតជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការស្នើសុំវិនិយោគសាងសង់ផ្សារ” ផ្សារសន្តិភាពកំពង់បឹង “ស្រុកកំពង់លែង…

ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន១៥០គ្រួសារនៅក្នុងភូមិប្រវឹកពងឃុំសែបកំពង់ត្រឡាច បានទទួលអំណោយជាកញ្ចប់អាហារ ក្នុងពិធី ស្រាយបួស រ៉ាម៉ាឌន

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងខេត្តកំពង់ឆ្នាំងបានធ្វើពិធីស្រាយបួសរ៉ាម៉ាឌននៅថ្ងៃទី១មេសា២០២៤មានជាអំណោយជាកញ្ចប់អាហារដែលសប្បុរសជននៃប្រទេសម៉ាឡេស៉ីតាមរយះសាខាសមាគមន៍ក្តីសង្ឃឹមនិងចាស់ជារាជនបទបានផ្តល់ជូនដល់បងប្អូនសាសនិច្ចខ្មែឥស្លាមចំនួន១៥០គ្រួសាក្នុងភូម៨ប្រវឹកពងឃុំសែបស្រុកកំពង់ត្រឡាច ។ ពិធីបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ម៉ានណាវី សមាជិកព្រិទ្សភា លោក តាំសារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទា.លោកម៉ាត់ទាំ ប្រធានខាសមាគមន៍ ក្តីសង្ឃឹម.កុមានិងចាស់ជរាជនបទនិងអភិបាលរងស្រុកលោកមេឃុំសែបរួមនិងប្រជាពលរដ្ឋខ្មែរឥស្លាម ដែលធ្វើឡើងស្ថិតក្នុង.ភូមិប្រវឹកពង.ឃុំ សែបស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង ។ លោកជំទាវ.ម៉ានណាវី  សមាជិកព្រិទ្ធសភា បានពាំនាំការសាកសួសុខទុក្ខពីសម្តេចមហាបវធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាស្ថាបនិកសន្តិភាពបានធ្វើប្រទេសជាតិនិងសាសនាទាំងអស់រសនៅក្រោមម្លប់នៃសុខសន្តិភាពនិងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គ្រាដែលបងប្អូនឥស្លាមនៅប្រទេសមួយកំនួនកំពង់រសនៅក្នុងភាពភ័ខ្លាចដោយភ្លើងសង្គ្រាមនិងខ្លះទៀតកំពង់រត់គេចចេញពីសង្គ្រាមស្វែងរកទីជំម្រកបណ្តាប្រទេសផ្សេងៗហើយបងប្អូនខ្មែរឥស្លាមយើងខិតខំទ្រាំទាំងអស់គ្នាគ្រាដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្វើអោយប៉ះពាល់ដល់ជីវភាពរសនៅប្រជាពលរដ្ឋទាំងអស់ផងដែរ ។ លោកជំទាវ…

វត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាប កំពុងក្លាយជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ បរទេសដែលចង់ឈ្វេងយល់ពី ព្រះពុទ្ធសាសនា

សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវទេសចរបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក ដោយក្នុងនោះដែរ វត្តព្រះព្រហ្មរ័ត្នដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាបនិងនៅមិនឆ្ងាយប៉ុន្មានពីផ្សារចាស់និង តំបន់Pub Street គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបាននិមន្តព្រះសង្ឃប្រោះព្រំចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ…

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន ឆ្នាំ២០២៤

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើពិធីក្រុងពាលី និង និមន្តព្រះសង្ឃចម្រើនព្រះបរិត និង ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ បើកដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត…

សាលារៀនបឋមសិក្សាមុខនាគ រៀបចំបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាកសាង សមទ្ធិផលក្នុងសាលា

សៀមរាប៖ ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប ព្រមទាំងព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះចៅអធិការវត្តកេសរារាម និង ព្រះចៅអធិការវត្តស្វាយរមៀត គណៈកម្មការ គ្រប់គ្រងសាលា , ចៅសង្កាត់ មេភូមិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និង…

ការជួបជុំមហាគ្រួសារមិត្តរួមជំនាន់ ឌីប្លូម ឆ្នាំ ១៩៨៥ បាក់ឌុប ១៩៨៨ នៃវិទ្យាល័យ ១០មករា ខេត្តសៀមរាបលើកទី៦

សៀមរាប៖ អតីតសិស្សរួមជំនាន់ សាលាមធ្យមសិក្សាកំរិត២ វត្តដំណាក់ ឌីប្លូម ឆ្នាំ១៩៨៥ និង មធ្យមសិក្សាកំរិត៣ (១០មករា ) បាក់ឌុប ១៩៧៩ នៅចុងសប្តាហ៍ល្ងាចថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់…

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្សព្វផ្សាយខ្លឹមសារសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤

សៀមរាប៖ នៅចុងសប្តាហ៍ថ្ងៃទី២៩ខែ មីនា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ ឯកឧត្តម ភូង សោភា រដ្ឋលេខា ធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ ដល់មន្ទីរអង្គភាព ក្រុង ស្រុក ដែលមានការអញ្ជើញចូលរួមពីលោក ពិន…

ប្រជាពលរដ្ឋប្រកបមុខរប ដាំសណ្តែកត្អូញត្អែ នៅពេលដែលប្រមូលផល តម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលប្រកបមុខរបដាំសណ្តែកបានត្អូញត្អែខណះដែលពួកគាត់ចំណាយច្រើននៅពេលដែលប្រមូលផលបានហើយតម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍យ៉ាងខ្លាំង ។ ស្ត្រីដែលកំពង់តែប្រមូលសណ្តែកហើយក៍បានប្រាប់ដោយមិនចេញឈ្មោះបាននិយាយអោយដឹងនៅថ្ងៃទី៣១មិនា២០២៤ថារដូវប្រមូលផលសណ្តែកបានមកដល់ហើយគាត់ធ្វើបានដឹកយកទៅលក់អោយម៉ូយនៅផ្សារក្រោមបែជាបានតម្លៃបានធ្លាក់ចុះដោយ១គីឡូក្រាម៣០០០រៀលដែលជាការព្រួយបារម្មណ៍យ៉ាងខ្លាំង ។ស្ត្រីខាងលើដែលបានត្អូញត្អែអោយដឹងទៀតថាការធ្វើចំការសណ្តែកពួកគាត់បានខ្ចីលុយគេយកមកចំណាយលើថ្នាំបាញ់សម្លាប់សត្វល្អិត ថ្លៃប្រេងបូមទឹកស្រោចថ្លៃកម្មកថ្លៃម៉ាស៊ីនច្រូតហើយក៍ចំណាយទៅលើជីដោយធ្វើយ៉ាងណាអោយសណ្តែកដាក់គ្រាប់បានផលល្អដើម្បីអោយបានតម្កៃ តែបែជាធ្វើបានហើយតម្លៃធ្លាក់ចុះគួអោយបារម្មណ៍ខ្លាំងណាស់ព្រោះលុយសុទ្ធតែខ្ចីគេហើយបើតម្លៃធ្លាក់ចុះហួសពីការុំពឹងទុក អញ្ចឹង តើអោយគាត់រុំពឹងលើអីទៀត មានតែចំណាកស្រុកស្វែងរកការងារធ្វើនៅស្រុកគេហើយដើម្បីរកលុយសងគេ ។ លោក អៀង ដែលជាអាជីវកប្រមូលទិញសណ្តែកដែលមានទីតាំងនៅផ្សារក្រោមក៍បានត្អូញត្អែអោយដឹងថាថ្ងៃ៣១មិនា២០២៤នេះថាសណ្តែកដែលកសិកធ្វើបានហើយយកមកលក់អោយឃ្លាំងទាំងសណ្តែកបាយសណ្តែកប្រេងនិងសណ្តែកលឿងពួគគាត់ទិញមួយគីឡូ៣០០០រៀល ។ អាជីវកប្រមូលទិញសណ្តែកខាងលើបានអោយដឹងទៀតថាសណ្តែកទាំងពីមុខខាងលើនេះវានិងអាចបន្តធ្លាក់ចុះដោយ១គីឡូថ្លៃ២៩០០ទៅ២៨០០រៀលហើយក៍អាចបន្តធ្លាក់ចុះបន្តទៀតព្រោះគ្មានអ្នកទិញហើយបើមានម៉ូយធំចូលមកទិញវិញគឺជំពាក់ដែលធ្វើអោយមានការបារម្មណ៍ខ្លាំងណាស់ព្រោះវាមិនមានទីផ្សារតើអោយគាត់ទិញយកមកស្តុកយ៉ាងម៉េចទៀតបើមិនមានអ្នកទិញផងហ្នឹង ។ ប្រជាកសិកក៍ដូចជាអ្នកប្រមូលទិញបានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលរួមនិងមន្ត្រីពាក់ព័ន្ធមេត្តាជួយរកទីផ្សារអោយផងបើមិនអញ្ចឹងរបស់ធ្វើបានហើយរកអ្នកទិញមិនបានដែលធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅស្រុកដោយបោះបង់ចោលដីចំការដែលមានស្រាប់ ៕ សុក្ខារិន

ហេតុការគ្រោះអគ្គីភ័យ ឆាបឆេះ កន្លែងលក់ប្រេងសាំងនិងសំណង់ មួយកន្លែងបណ្តាលអោយឆេះ ស្ទើអស់ទាំងស្រុង

ខេត្តកំពង់ឆ្នាំងហេតុការគ្រោះអគ្គីភ័យឆាបឆេះកន្លែងលក់ប្រេងសាំងន៨ងឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងបណ្តាលអោយឆេះស្ទើអស់ទាំងស្រុងវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៨មិនា២០២៤ម្សិលមិញស្ថិតនៅភូមិជំទាវសុខឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់លោកឧុត្តមសេនីយ៍ត្រី.លុយឌីណា.ស្នងការរងទទួលបន្ទុកការងារនគបាលបង្កាពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៩មិនា២០២៤នេះថាម្ចាស់ផ្ទះឈ្មោះ.យាប់សារុន.ភេទប្រុសអាយុ២៨ឆ្នាំនិងប្រពន្ធឈ្មោះ.ធន ចន្ថា.អាយុ២៨ឆ្នាំមានមុខរបរជាគ្រូបង្រៀន ទាំងពីរនាក់ហើយក៍ជាម្ចាស់ការរាស់សាំងនិងឃ្លាំងលក់គ្រឿងសំណង់ផងរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ លោកស្នងការរងទទួលទទួលការងារនគបាលបង្កាពន្លត់អគ្គីភ័យន៨ងសង្គ្រោះបន្ទាន់បានអោយដឹងទៀតថាហេតុការខាងលើនេះគេដាក់ការសង្ស័យបណ្តាលមកពីផ្ទុះសេខ្សែភ្លើងហើយក្នុងហេតុការអគ្គីភ័យនេះគេប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យតាមបណ្តាស្រុកនិងខេត្តសរុបចំនួន៩រថយន្តដោយប្រើប្រាស់អស់ទឹក១០រថយន្ត។ នៅក្នុងហេតុការខាងលើដោយសារអគ្គីភ័យឆាបឆេះបណ្តាលអោយរងការខូចខាតសរុបមាន.ឃ្លាំងសំណង់មួយឆេះអស់៥០ភាគរយ ទូកុងទ័របូមប្រេង១គ្រឿង.ម៉ាសុីនភ្លើង១គ្រឿង.ម៉ូទ័របូមទឹក១គ្រឿង.ទុយយោបូមទឹក២០ដុំ.ទូយោជ័រ300ដើមចំណីសត្វ៤០ការ៉ុង.សុីម៉ង់ត៍៥តោន.ដបច្រកទឹកសុទ្ធ៨000ដប.ប្រេងម៉ាសុីន៣១២ដបនិងកាន២០០កានក្រៅពីនោះមានសំភារះប្រើប្រាស់មួយចំនួនទៀតសរុបទឹកប្រាក់40 000ដុល្លាអាមេរិក ៕ លោកឧត្តមសេនីយ៍ត្រី.លុយឌីណា.ស្នងការរងទទួលការងារនគបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាបងប្អូនអាជីវកសូមមេត្តាប្រុងប្រយត្ន័ចំពោះគ្រោះអគ្គីភ័យព្រោះរដូវនេះជារដូវប្រាំងក្តៅខ្លាំងនិងត្រូវមានបំពង់Co2ដើម្បីសង្គ្រោះបន្ទាន់និងត្រូវរាយការណ៍ដល់សមត្ថកិច្ចដែលនៅជិតបំផុត ៕ សុក្ខារិន