ការនាំចេញផលិតផល របស់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិត មិនមែនជាការងាយស្រួលទេ គឺទាមទារឱ្យមានការអភិវឌ្ឍគុណភាពផលិត និងមានច្បាប់លិខិតបទដ្ឋានគតិយុត្តិ នៃប្រទេសនាំចេញ

សៀមរាប៖ ថ្លែងក្នុងឱកាសបើកសិក្ខាសាលា កម្មវិធីសន្ទនាស្តីពីការនាំចេញសម្រាប់ សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្ដង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញដែលរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរ រីហ្សតនិងស្ប៉ា ខេត្តសៀមរាបនាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានមានប្រសាសន៍ថា៖ពាក់ព័ន្ឋនឹងការនាំចេញជារឿងមួយមិនងាយស្រួលសម្រាប់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិតនោះឡើយ ដោយសារការនាំចេញត្រូវឱ្យមានការប្រឹងប្រែងអភិវឌ្ឍសមត្ថភាព អភិវឌ្ឍគុណភាព ផលិតផលនិងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ប្រទេសនាំចេញជាដើម។ ហេតុនេះក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឬរោងចក្រនាំចេញ ត្រូវស្វែងយល់បន្ថែមទៀតពាក់ព័ន្ឋនឹងតម្រូវការឬការចង់បានរបស់ទីផ្សារគោលដៅនាំចេញ…

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើក ទី១៧ ធ្វើឡើងនៅសៀមរាប រយៈពេល៤ថ្ងៃ

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៦…

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ដែលមានសមាជិក គណបក្សចូលរួមដង្ហែ ក្បួនជាង១ ម៉ឺន៥ពាន់នាក់

កំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ បានធ្វើកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ ជាច្រើនរូប ដែលជាសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងដែលមានសមាជិកសមាជិកាគណបក្សមកពីក្រុងស្រុកចូលរួម សរុបមានចំនួន…

ប្រជាពលរដ្ឋប្រទះឃើញ អាវុធAKមួយដើម និង បង់មួយ រាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋានភ្លាមៗ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រទះឃើញអាវុធ AK ចំនួន1ដើម (គ្មានស្វាយ) បង់1 គ្រាប់ចំនួន 9 គ្រាប់(លេខច្រេះស៊ី)នៅចំណុចក្នុងព្រៃ លើចិញ្ចើមផ្លូវលំ ចុះមកភូមិវៀតណាមស្ថិតក្នុងភូមិទី ៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថាបើតាមការបំភ្លឺរបស់ឈ្មោះ ង្វៀង យ៉ាងទៀក ភេទប្រុស អាយុ…

បិទប្រកាសផ្សាយ ជាសាធារណៈ ទិន្នន័យក្បាលដីរយៈពេល១៥ថ្ងៃ ចំនួន២ភូមិក្នុងឃុំអន្សា ចំបក់ស្រុកក្រគរ

ពោធិ៍សាត់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយបិទប្រកាសជាសាធារណៈអំពីទិន្នន័យក្បាលដីរយៈពេល១៥ថ្ងៃទាំងដីលំនៅឋាននិងទាំងដីកសិកម្ម ស្ថិតក្នុងភូមិខ្សាច់ល្អិតនិងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ស្រុកក្រគរ​ខេត្តពោធិ៍សាត់ ដើម្បីមកពិនិត្យ ផ្ទៀងផ្ទាត់បញ្ជីឈ្មោះ រូបរៀងដីដើម្បី កែតម្រូវនិងធ្វើការតវាមុនចេញប័ណ្ណ។ ពិធីនេះបានការចូលរួមពីលោកចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេ្តលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត…

កិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែ កុម្ភះ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ…

ប្រជាពលរដ្ឋ៣នាក់ តំណាង១៩១នាក់ ដាក់លិខិតជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ មកសាលាដំបូងខេត្តកំពង់ឆ្នាំង កាត់សេចក្តីបំពាននីតិវិធីច្បាប់ និងសុំប ញ្ឈប់ការអនុវត្ត ដោយបង្ខំគាស់ផ្នូរសពដែលច្បាប់ការពារ បំពានក្រមព្រហ្មទណ្ឌ

កំពង់ឆ្នាំង៖ ពលរដ្ឋ៣នាក់តំណាងឲ្យប្រជាពលរដ្ឋ១៩១នាក់ រស់នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៌ នៅរសៀ លថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ បានដាក់លិខិតមួយច្បាប់ គោរពជូនឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍មកតុលាការខេត្តកំពង់ឆ្នាំង  ស្នើសុំបញ្ឈប់ការអនុវត្តដោយបង្ខំគាស់ផ្នូរសព  ឈ្មោះ សៀវ យុកជន នៅទីបញ្ចុះសពសាធារណៈគ្រប់គ្រងដោយសមាគម (ទួលតាជា)និងសុំទុកដីស្មសានទីបញ្ចុះសព នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិ   …

ប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ ចំនួន ០៤គ្រួសារ

ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិចំនួន ០៤គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ២០,០០០,០០០៛(ម្ភៃលានរៀល)”…

បើកនិងបិទ វគ្គបណ្តុះបណ្តាល​ ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានរៀបចំពិធីចែកវិញ្ញាបនបត្រជូន សិក្ខាកាមដែលបាន បញ្ចប់ការសិក្សាឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើង​ នៅសាលប្រជុំមន្ទីរ នារសៀលថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តម…

មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកខេត្តពោធិ៍សាត់ កំពុងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅមុនពេលបុណ្យចូលឆ្នាំចិន និងវៀតណាម មកដល់នាពេលខាងមុខ

ពោធិសាត់៖ លោកវរៈសេនីយ៍ទោ ឃុន សារៀម នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ នាថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចភ្លើងស្តុបស្ពានថ្មថ្មីមុខសាលាខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបំពេញភារកិច្ចអប់រំផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវអំពីច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមអនុសាសន៍របស់ស្នងការដ្ឋាននគរបាលខេត្តពិសេសរបស់គណៈបញ្ចាការឯកភាពខេត្ត ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជៀសវាងការផាកពិន័យរបស់សមត្ថកិច្ច។ មុនពេលកំពុងបំពេញភារកិច្ចចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះលោកវរៈសេនីយ៍ទោ ឃុន សារៀម ក៏បានណែនាំក្រើនរំលឹកដល់មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ទាំងអស់ត្រូវធ្វើជាគម្រូដល់មហាជន ប្រជាជន ត្រូវមានពាក្យសំដី អាកប្បកិរិយាល្អ សក្តិសមជាមន្ត្រីដែលបំពេញការងារ…