វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកបន្ទាយស្រី

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ក្នុងគោលដៅទី៣ នៅបរិវេណវត្ត សិលាចារ្យបន្ទាយស្រី ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ចំនួនពីរស្រុក មានស្រុកអង្គរធំ និង ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង…

លោកជំទាវតំណាងរាស្ត្រដឹកនាំក្រុមយុវ ជនគណបក្សប្រជាជនកម្ពុជាខេត្តចុះជួបសំណេះ សំណាលសួរសុខទុក្ខនិងចែកអំណោយជូនប្រជា ពលរដ្ឋចំនួន ១៩ គ្រួសាររងគ្រោះរលំផ្ទះដោយសារខ្យល់កន្ត្រាក់នៅក្នុងឃុំផ្លូវទូក

កំពង់ឆ្នាំង៖ លោកជំទាវ កែវ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមសកម្មជន នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តចុះសួរសុខទុក្ខសំណេះ សំណាល និងនាំយកអំណោយរបស់គ ណបក្សប្រជាជនកម្ពុជាខេត្តចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារដែលរងគ្រោះខូចខាត ដួលរលំផ្ទះសម្បែងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅក្នុង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣។ នៅក្នុងឱកាសនោះលោកជំទាវ កែវ ច័ន្ទមុនីបានថ្លែងថា…

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសហការនិងគម្រោង បច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បាន បើកវគ្គ បណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាងសង់ជណ្តើរត្រី (Fish Tech Masterclass)

សៀមរាប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុកអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមធ្វើផ្លូវចរាចរណ៍ត្រីនៅតំបន់មេគង្គ ក្រោម បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោង បច្ចេកវិទ្យា ជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាង សង់ជណ្តើរត្រី (Fish Tech Masterclass) ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន…

ប្រជាពលរដ្ឋចំនួន ១០ គ្រួសារដែលរស់នៅ លើដី សាធារណរបស់រដ្ឋស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញរីករាយ ស្មគ្រ័ចិត្តចាកចេញពីលំនៅឋានទៅរស់នៅកន្លែងថ្មីតាមគោល ការណ៍របស់រដ្ឋបាលខេត្ត

កំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋចំនួន១០ គ្រួសារដែលរស់នៅលើដីសាធារណៈរបស់រដ្ឋជាច្រើនឆ្នាំមកហើយស្ថិតនៅក្នុង ភូមិ លាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រីករាយសារទស្ម័គ្រចិត្តចាក់ចេញពីលំនៅឋាន ទៅរស់នៅទីកន្លែងថ្មីស្របទៅតាមគោលការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣។ បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារប្បាយរីករាយអបអរសាទរនិងពោពេញទៅដោយស្នាមញញឹមទទួលយកការសម្របសម្រួលនិងដោះស្រាយនេះធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុកនិងថ្នាក់ដឹកនាំមន្ទីរជំនាញជាច្រើនទៀត។ ឯកឧត្តម ខូយ រីដា…

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តចាប់ឃាត់រថយន្តដឹកប្រហិតចម្រុះមួយគ្រឿងគ្មានច្បាប់អនុញ្ញាតប្រ គល់ជូនមន្ត្រីជំនាញបសុពេទ្យខេត្តចំណា ត់ការផ្លូវច្បាប់

កំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងដឹកប្រហិតចម្រុះគ្មានលិខិតអនុញ្ញាតមកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ ប្រគល់ឱ្យការិយាល័យបសុព្យា បាលខេត្តកំពង់ឆ្នាំងចំណាត់ការតាមផ្លូវច្បាប់តាមការណែនាំរបស់ឯកឧត្តម ឯកស៊ុនរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ករណីបង្ក្រាបរថយន្តដឹកប្រហិតចំរុះគ្មានច្បាប់អនុញ្ញាត ខាងលើនេះបានធ្វើឡើងនៅម៉ោង ១៣ និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣នៅចំណុចព្រីងកោង ស្ថិតនៅក្នុងឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កិច្ចប្រ តិបត្តិការបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយលោកវីរៈសេនីយ៍ទោ នួនសុភក្តី នាយការិយាល័យរងនគរបាលប្រ…

ពលរដ្ឋក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ចំនួន ១៦៦៨គ្រួសារទទួលបានស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្តាឡើងវិញ បន្ទាប់ពីទទួលរងការប៉ះពាល់និងខូចខាតដោយជំនន់ទឹកភ្លៀង

ពោធិសាត់៖បងប្អូនប្រជាពលរដ្ឋមកពីស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ចំនួន១៦៦៨គ្រួសារដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះប្រព័ន្ធស្បៀងបម្រុងកម្ពុជាសម្រាប់ស្តាឡើងវិញក្រោយពីទឹកសម្រក ។ ពិធីចែកជូននេះបានប្រារព្ធធ្វើនៅពហុកីឡដ្ឋានខេត្តក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម គង់ គារ ទីប្រឹក្សាក្រសួងនិងជាប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនិងកងកម្លាំងប្រដាប់ អាវុធទាំង៣ នៅថ្ងៃរសៀលទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ…

សមត្ថកិច្ចចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេ សាទរបាំងលបស្បៃមុងខុសច្បាប់ ២១កន្លែង មានប្រវែង ១១៥០ម៉ែត្រដោយមិនលើកលែងនោះឡើយនៅក្នុងភូមិសាស្ត្រឃុំព្រៃគី្រជើង ស្រុកជលគីរី

កំពង់ឆ្នាំង៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំងនិងលោកងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ នេះសមត្ថកិច្ចចម្រុះដឹកនាំដោយលោកប្រាក់លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទការដាក់របាំង លបស្បៃមុងខុសច្បាប់ ចំនួន២១កន្លែងនៅក្នុងភូមិ សាស្ត្រឃុំព្រៃគីរីជើង ស្រុកជល់គីរី។ លោក ប្រាក់លាងហួរ បានឲ្យដឹងថាសម ត្ថកិច្ចចម្រុះដែលបានចុះប្រតិបត្តិការបង្ក្រា…

ពិធីដាក់តាំងបង្ហាញ ម៉ាស៊ីនកែច្នៃសម្រាមក្នុងទីក្រុងក្នុងការគ្រប់គ្រង កាកសំណល់ប្រកបដោយនិរន្តភាព

សៀមរាប៖ នៅក្រុមហ៊ុន GAEA ស្ថិតនៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានធ្វើការដាក់តាំងបង្ហាញ ម៉ាស៊ីនកែច្នៃសម្រាមក្នុងក្រុង លើការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព  ដែលរៀបចំឡើងដោយក្រុមហ៊ុនSOKEN GROUPសហការណ៍ជាមួយក្រុមហ៊ុនONE WORLD គាំទ្រដោយក្រុមហ៊ុន CITY of KITAKYUSHU និងកិច្ចសហរប្រតិបត្តិការពីក្រុមហ៊ុន GAEA…

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យម

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យបានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈនិងឯកជនសម្រាប់ សហគ្រាសនាំចេញធុនតូចនិងមធ្យមក្នុងខេត្តសៀមរាបនៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក…

មនុស្សក្មេង ចាស់ ប្រុស ស្រី ៩នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ខួប ៧ថ្ងៃរបស់អ្នកស្រុកបណ្តាលអោយក្អួតចង្អោ ចុកពោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៍សង្គ្រោះបន្ទាន់

កំពង់ឆ្នាំង៖ មនុស្សក្មេងចាស់ប្រុសស្រី ៩នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ ខួប៧ថ្ងៃបណ្តាលអោយក្អួតចង្អោ ចុកពោះ ត្រូវបានបងប្អូនហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៍ដឹកយកមកដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ។ លោក ចេង ចាន់ដូណាល់ អភិបាលស្រុក បរិបូរណ៍បានអោយដឹងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី ២៥ តុលា ២០២៣ នេះថាករណីនេះគឺកើតឡើងនៅក្នុងភូមិតាំធ្នឹម.ឃុំពេជ្រចង្វា.ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងហើយមានការពុលនំបញ្ចុកដែលបងប្អូនអ្នកភូមិខាងលើគេរៀបចំបុណ្យខួប៧ថ្ងៃរបស់ម្តាយអ្នកភូមិខាងលើ នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ បើតាមការអោយដឹងពីលោកអភិបាលស្រុកបរិបូរណ៍បានអោយដឹងបន្ថែមទៀតថាក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានដឹងតាមរថយន្តរបស់មន្ទីពេទ្យនាំយកមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទបង្អែកស្រុកបរិបូរណ៍ដោយព្យាបាលខណៈពួកគាត់មានអាការះពុលតិចតួច…