សមត្ថកិច្ចនគរបាលបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ជិះម៉ូតូដើរកាប់ពលរដ្ឋផ្អើលក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ដែលតែងតែជិះម៉ូតូធ្វើសកម្មភាព ដើរកាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និង កន្លែងសួន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងធ្វើការបង្ហាញមុខក្រុមក្មេងទំនើងទាំងនេះ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក.ពេជ្រ សុឃឿ .ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ក្រុមក្មេងទនើងទាំងនេះបានធ្វើសកម្មភាព កាលពីថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២៣…

បច្ច័យជាង១៣០លាន រៀលទទួលបានពីអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយឯកឧត្តម សៀង ណាំ ត្រូវបាន គណៈ កម្មការវត្តទុកសម្រាប់ជួសជុលដំបូលព្រះវិហារ

សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមញាតិ បានផ្តួចផ្តើម និងមូលមតិគ្នាជាឯកច្ចឆ័ន្ទ រៀបចំអង្គកឋិនសាមគ្គីដង្ហែទៅកាន់វត្តអារញ្ញហេមវ័ន្តហៅវត្តព្រៃធំស្ថិតក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាប ដើម្បី ប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមកទុកប្រើប្រាស់ជាប្រយោជន៏ ក្នុងវិស័យព្រះពុទ្ធសាសនារបស់វត្ត និងជាពិសេសដើម្បីយកថវិកាដែលទទួលបានពីអង្គកឋិន ទុកសម្រាប់ជួសជុលដំបូលព្រះវិហារ។កឋិនទាន នេះទទួលបានថវិកាសរុបចំនួន១៣៨លានរៀល រួមជាមួយនឹងសម្ភារជាបរិវារកឋិនជាច្រើនទៀតផងដែរ។ យោងតាមគណៈកម្មការវត្ត…

កិច្ចប្រជុំពិភាក្សា ផ្សព្វ ផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

សៀមរាប៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ ការ តំណាងឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភណ្ឌ…

សម្តេចមហាបវរធិបតី និង លោកជំទាវ ផ្តល់អំណោយដល់ចំណុះទូក “ទេពធីតា សែនជ័យបារមីជំទាវទេព” ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ អង្ករចំនួន៣៧៥គីឡូក្រាម មី១០កេស ត្រីខ១០យួរ ទឹកត្រី៨យួរ ទឹកស៊ីអ៊ីវ៨យួរ ទឹកសុទ្ធ៣៥យួរ និងថវិកាចំនួន ៣៣០,០០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឧបត្ថម្ភដល់គណៈកម្មការទូក ង “ទេពធីតាសែនជ័យបារមីជំទាវទេព” របស់វត្តទេពធីតារាម…

ឯកឧត្តម ខូយ រីដា ថ្លែងថាក្រុមប្រឹក្សាក្រុង សង្កាត់ត្រូវបង្កើនសមត្ថភាពការងារកាត់បន្ថយភាពអសកម្មទើបធ្វើអោយមូលដ្ឋានមានការអភិវឌ្ឍន៍ជាក្តីសង្ឃឹមរបស់ម្ចាស់សន្លឹកឆ្នោត

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ត្រូវប្រកាន់គោលជំហររួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងបង្កើនសមត្ថភាពការងារ បន្តខិតខំបំពេញតួនាទីភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន កាត់បន្ថយនូវភាពអសកម្ម និងមិនត្រូវបង្កបញ្ហាស្មុកស្មាញដែលនាំឲ្យប៉ះពាល់និងមានការថ្នាំងថ្នាក់ពីសំណាក់មហាជន ប្រជាជនមកលើថ្នាក់ដឹកនាំនោះឡើយ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីបន្តជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃស្រុកភ្នំក្រវាញចំនួន៦៥រូបក្នុងនោះក្រុមប្រឹក្សាក្រុង១៦រូបនិងក្រុមប្រឹក្សាសង្កាត់៤៩រូប…

ប្រជាពលរដ្ឋមួយគ្រួសារងងិតភ្នែកទាំង ៣នាក់សុំសប្បុរសជនអាណិតមេតាជួយពួកគាត់ផង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយគ្រួសារអភ័ព្វងងិតភ្នែកទាំង៣នាក់ ជួបការលំបាក់អំពាវនាវសុំសប្បុរសជនអាណិតមេត្តាជួយដល់ពួកពួកគាត់ផង ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាគ្រួសារជនពិការភ្នែកទាំង៣នាក់ខាងលើនេះមាន.១ឈ្មោះ.សាត់ឃុត ភេទប្រុស. ២.ឈ្មោះ មាន.ភេទស្រី ទី៣ឈ្មោះ.អោកហេន.ភេទស្រីត្រូវជាប្អូនថ្លៃដែលជាអ្នកមើលថែប៉ុន្តែមកដល់បច្ចុប្បនឈ្មោះនេះក៍ជួបប្រទះការងងិតភ្នែកមើលមិនឃើញដែរពួកគាតទាំងបីនាក់រស់នៅក្នុងភូមិត្របែក.ឃុំត្រងិល.ស្រុកកំពង់លែង ។ ហើយបច្ចុប្បន៍ពួគគាត់កំពង់រស់នៅក្នុងស្ថានភាពលំបាក បានសុំអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសមេត្តាជួយពួកគាត់ផងខណៈកូនចៅរបស់គាត់មិនមានលិទ្ធភាពនិងព្យាបាល។ លោក ឈៀងចាន់ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តបានប្រាប់អោយដឹងនៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៦វិច្ឆិការ ឆ្នាំ២០២៣ លោកបានបញ្ជាក់ថាក្រោយពីទទួលបាននូវព័ត៌មាននេះពិសេសអាសយដ្ឋានរស់នៅរបស់ពួគគាគ់ដើម្បីងាយស្រួលខាងលោកចុះទៅពិនិត្យនិងផ្តល់បណ្ណសំគាល់ជនពិការ ។ លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាមកដល់ពេលនេះបណ្ណសំគាល់ជនមានពិការរភាពលោកបានទទួលពីខាងក្រសួងមកបានចំនួន៦៩០ជាងក្រោយការពិនិត្យមើលរួចរាល់ក្រុមការងារលោកនិងធ្វើប្រគល់ជូនពួកគាត់តែម្តង…

សិស្សសាលាបឋមសិក្សាដែលជាប់ចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៥ ចំនួន៣៨៣នាក់ ទទួលបានលិខិតសរសើរនៅសាលាបឋមសិក្សាពោធិ៍សាត់

ពោធិសាត់៖ មានធ្វើពិធីចែកលិខិតសរសើរដល់សិស្សានុសិស្សចំនួន ៣៨៣នាក់ ស្រី២៥៨នាក់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានចំណាត់ពីលេខ១ដល់លេខ៥។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំយុវជននិងកីឡា អភិបាលរងក្រុងពោធិ៍សាត់ និងមន្ទីរអង្គភាពក្នុងខេត្តមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣។ លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់បានរាយការណ៍ថា អនុវត្តតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ –…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ

ពោធិសាត់៖ ឯកឧ្ត្តមម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ…

លោកជំទាវ កែវ ចិរិយា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ

តាកែវ៖ រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកជំទាវ កែវ ចិរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការប្រមាណជិត១០០ នាក់។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរ នឹងក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច លោក ហោ…

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកជលគិរី

កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៣ នៅស្រុកជលគិរីត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម…