មនុស្ស៦នាក់ស្លាប់ និងជាង១០ នាក់ រងរបួសក្នុងគ្រោះថ្នាក់ ធ្លាក់រថយន្តនៅភ្នំគូលែន

អត្ថបទ៖ ជា ស្រស់សៀមរាប៖ មនុស្សប្រុសស្រី៦នាក់បានស្លាប់នៅកន្លែងកើតហេតុ និងប្រមាណជា១០នាក់ទៀតរងរបួស ដោយសាររថយន្តធ្លាក់ចំណោទផ្លូវនៅភ្នំគូលែន ។អធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោង១៦ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ លោកថា មានមនុស្សស្លាប់នៅនឹងកន្លែង៦នាក់…

បើកការប្រកួត គុនខ្មែរជ្រើសរើសជើងឯកពិភព លោក លើកទី៤ ឆ្នាំ២០២៣

នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នៅរាត្រីនៃព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានបើកការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន…

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ខេត្តសៀមរាប នៅរសៀល ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…

សមត្ថកិច្ចខណ្ឌខណ្ឌរដ្ឋជលផលកំពង់ឆ្នាំង ចុះបង្ក្រាបទបល្មើសនេសាទដោយមិនដកដៃ ឃាត់កូនលៀសល្អិតៗចំនួន២០០បាវ និងបានរុះរើស្បៃមុងកាប់ដុតបំផ្លាញចោល

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌខណ្ឌរដ្ឋជលផលកំពង់ឆ្នាំងនៅតែសហការបន្តចុះបង្ក្រាបទបល្មើសនេសាទដោយមិនដកដៃក្នុងនោះបានឃាត់កូនលៀសល្អិតៗចំនួន២០០បាវដែលក្រុមឈ្មួញដឹកយកមកលាក់ទុកបំរុងនិងដឹកចេញនិងបានរុះរើស្បៃមុងជាច្រើនកន្លែងធ្វើការកាប់ដុតបំផ្លាញ ចោលនិងបានចាក់លែងកូនត្រីចម្រុះជាង១០០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ ។ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់អោយដឹងថាកម្លាំងបានបែងចែកជា៣ក្រុមដោយក្នុងនោះក្រុមទី១.កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមសង្កាត់រដ្ឋបាលជលផលជលគីរីដោយបាន សហការណ៍ជាមួយសហគមន៍នេសាទ៣ដឹកនាំដោយលោក ខៀវ សុផានរិទ្ធ នាយរងផ្នែកស្តីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុច ព្រែកភ្លង ភូមិ ភ្លង ឃុំ ពាមឆ្កោក និង ចំណុច បាញ់លះ…

កម្ពុជា ដឹកនាំមហាសន្និបាតគុនខ្មែរអន្ដរជាតិ នៅក្រុងសៀមរាប

សហព័ន្ធគុនខ្មែរអន្ដរជាតិ បានធ្វើ មហាសន្និបាត លើកទី៤ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការដឹកនាំមហាសន្និបាតនេះ ដោយមានតំណាងពី១៣ប្រទេសចូលរួម រួមមាន បារាំង ,ម៉ូរីស, ឥណ្ឌា ,អ៉ីរ៉ង់ ,ជប៉ុន ,ហ្វីលីពីន ,កាម៉េរូន ,ម៉ាឡេស៊ី ,រុស្ស៊ី និង កម្ពុជា…

រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំបំពាក់កាម៉េរាសុវត្ថិភាពតាមភ្លើងស្តុបនិងទីប្រជុំជនសំខាន់ៗឆាប់ៗនេះហើយ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅសាលប្រជុំសាលាខេត្ត បានមានប្រសាសន៍ នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តថា រដ្ឋបាលខេត្តនឹងបំពាក់កាម៉េរ៉ាវីដេអូនៅតាមភ្លើងស្តុបនិងទីប្រជុំជនសំខាន់ៗ ដើម្បីចាប់យករូបភាពអ្នកបើកបរយានយន្តបំពានច្បាប់ភ្លើងស្តុបបង្កការគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរស្ទើរាល់ថ្ងៃ។ ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ករណីចាំបាច់បំផុតដែលរដ្ឋបាលខេត្តត្រូវរៀបចំបំពាក់បន្ទាន់ក្នុងគោលបំណងឲ្យសមត្ថកិច្ច ងាយស្រួលក្នុងការតាមដាមនិងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកបើកបរយានយន្ត ទោចក្រយានយន្តណាបំពានច្បាប់ចរាចរណ៍ទាំងនោះមិនអាចអត់ឱនបានឡើយ ដើម្បីរក្សាការពារអាយុជីវិតប្រជាពលរដ្ឋជាពិសេសកុមារ។ ចំពោះបញ្ហាគ្រឿងញៀន បើពិនិត្យទៅឃើញថា…

ពិធីក្រុងពលី បួង សួង សុំនូវសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក

សៀមរាប៖ ដើម្បីសុំសេចក្តីសុខក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក បានដំណើរ ទៅដោយរលូន ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាប ឲ្យទទួលបានជោគជ័យ ។ នៅ ព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាបុណ្យអុំទូកនៃដងស្ទឹងសៀមរាប បានរៀបចំពិធីក្រុងពលី បួងសួង…

គណៈប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត ឯកឧត្តម នួន បូផល

សៀមរាប៖ គណៈប្រតិភូ គណបក្សប្រជាជនកម្ពុជាខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក , សភា ពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ សមាគមចលនាយុវជនកម្ពុជា១៥៧ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១២និង១៥នាទី…

មូលនិធិចិនដើម្បីអភិវឌ្ឍន៍ផ្តល់កង់ចំនួន១០០ ដល់សិស្សក្រីក្រនៅសាលាបឋមសិក្សា ឆក កណ្តោល

កំពង់ឆ្នាំង៖ ទោចក្រយានចំនួន ១០០ គ្រឿង ជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ផ្តល់តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាននាំយកទៅចែកជូនដល់សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាឆកកណ្ដោល ស្ថិតនៅក្នុងភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង…

លោកស្រី ប៉ុក ណាឌី អញ្ជើញចូលរួម យុទ្ធនាការ ស្ម័គ្រចិត្តបរិច្ចាកឈាមក្រោមប្រធានបទ «ផ្តល់ឈាមសង្គ្រោះជីវិតខ្ញុំ» ដែលមានកម្មករ និយោជិត វិស័យឯកជន និងរដ្ឋ ៨ស្ថាប័ន ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤វិច្ឆិការ២០២៣នេះលោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងយុទ្ធនាការ «ផ្តល់ឈាមសង្គ្រោះជីវិតខ្ញុំ» ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរសុខាភិបាលខេត្ត ក្រុមហ៊ុនដំឡើងរថយន្ត អ អិម អេ អូតូម៉ូធីវ ខេមបូឌា…