បញ្ជាការដ្ឋានកាំភ្លើងធំ បើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ និង អគារសម្ភារៈជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កំពង់ឆ្នាំង៖ ថ្ងៃទី៤ធ្នូ២០២៣នេះផ្លូវក្រាលកៅស៊ូមានប្រវែងជាង ២០០០ ម៉ែត្រ និង អគារសម្ភារៈ១ខ្នងជាអំណោយរបស់សម្តេមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង…

ណែម លីហ័រ ទទួលបាននិទ្ទេស A មានជីវភាពខ្វះខាតយ៉ាងខ្លាំង

សៀមរាប៖ ឯកឧត្តម ឌឿន សារឿន បានប្រកាសថា៖ ដើម្បីចូលរួមលើកទឹកចិត្ត ដល់យុវជន ណែម លីហ័រ រស់នៅភូមិព្នៅលិចឃុំព្រៃចារស្រុកជើងព្រៃខេត្តកំពង់ចាម ប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាតយ៉ាងខ្លាំង!សូមបងប្អូនសប្បុរសជន មេត្តាជួយឧបត្ថម្ភ ដល់ប្អូនស្រី ណែម លីហ័រ ដើម្បីមានលទ្ធភាពរៀនបន្ត នៅថ្នាក់សកលវិទ្យាល័យ។ស្របពេលនោះដែរ…

រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ របាំងណរ៉ាវ.ឈ្នុក និង ឧបករណ៍រួមផ្សំ ព្រមទាំងលែងកូនត្រីចំរុះចូលទន្លេវិញ

ពោធិសាត់៖ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិសាត់សហការជាមួយផ្នែក.សង្កាត់រដ្ឋបាលជលផល នៅតែបន្តចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ពីរកន្លែងក្នុងស្រុកកណ្តៀងនិងស្រុកក្រគខេត្តពោធិសាត់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ លោក.ភុំវិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់បានអោយដឹងនៅថ្ងៃទី៣ធ្នូ២០២៣នេះថាកម្លាំងបានបែងចែកជា៣គោលដៅដោយកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែក ក្រគរ សហការណ៍ជាមួយ យោធាខេត្ត និង កងរាជអាវុធហត្ថស្រុក កម្លាំងសរុបចំនួន ៧ នាក់ មធ្យោបាយធ្វើកម្មភាពកាណូត…

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣

សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ នេះ នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ការវិលត្រឡប់មកកាន់ទឹកដីអង្គរដ៏បវរនាពេលនេះ គឺយើងទាំងគ្នាបានចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និង ខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អង្គការបេះដូងមាស ដែលមានមនុស្សចូលរួមប្រមាណជាង ១ម៉ឺននាក់…

កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្ស ទី២១ ប្រចាំឆ្នាំ២០២៣ បានជំរុញឱ្យយុវជន ទទួលបានការអភិវឌ្ឍន៍សមត្ថភាព លើជំនាញសរសេរគម្រោងស្នាដៃ

សៀមរាប៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ។ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញ  សរសេរគម្រោងស្នាដៃ ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត…

ត្រីរាជ ទម្ងន់ ៧៥ គីឡូក្រាមមាន ប្រវែងជាង ១ម៉ែត្រកន្លះ ត្រូវបានបងប្អូនប្រជានេសាទធ្វើការ ប្រគល់ជូនមន្ត្រីជំនាញ ជលផល និងបានលែងចូលទន្លេវិញ

កំពង់ឆ្នាំង៖ ត្រីរាជមួយក្បាលមាន ទម្ងន់ ៧០គីក្រាម ត្រូវបានក្រុមមន្ត្រីជំនាញ ជលផល យកទៅលែងចូលទន្លេវិញ ក្រោយពីទទួលបានពីប្រជានេសាទមួយរូប នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគាត់បានយល់ ដឹងពីការអភិរក្សពូជត្រីដ៍កម្រនេះ ពិធីលេងត្រីដ៍ធំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។…

ខេត្តសៀមរាបប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨ -០២ ធ្នូ ២០២៣

សៀមរាប៖ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២៣) ដែល មានឈ្មោះដើមថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯក ឧត្តម…

ខណ្ឌរដ្ឋបាលជលផល ចុះរុះរើកាប់បំផ្លាញបទល្មើសនេសាទឈ្នុក និងរបាំងសាច់អួនក្រឡាញឹ ក្នុងស្រុកក្រគ

ពោធិសាត់៖ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនៅតែបន្តចុះរុះរើកាប់បំផ្លាញចោលបទល្មើសនេសាទ.ឈ្នុក. រួមនិងរបាំងសាច់អួនក្រឡាញឹកប្រវែង១១៥០ម៉ែត្រនិងបានចាក់លែងត្រីចំនួនប្រមាណ៥០គីឡូដែលក្រុមជនល្មើសលបលួចដាក់នៅក្នុងស្រុកក្រគ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទនេះខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា  នាយផ្នែករដ្ឋបាលជលផលក្រគរ លោកនាយរងផ្នែកក្រគរនិងកម្លាំងសង្កាត់កំពង់លួង ដោយបានធ្វើការសហកាជាមួយកងរាជអាវុធហត្ថខេត្ដនិងស្រុកក្រគរ . យោធាខេត្ដ បានចេញប្រតិបត្តិការ…

ទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ នៅស្រុកតាលោសែន ជ័យ ក្រោមប្រធានបទ​ សមាគមតែមួយដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍

ពោធិ៍សាត់៖ ពិធី ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ ក្រោមប្រធានបទ « សមាគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់អេដស៍ » រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តពោធិសាត់ធ្វើឡើងនៅវត្តថ្លុកដង្កោរ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ស្ថិតក្រោមអធិបតីភាព លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និង ជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ…

ត្រីគល់រាំង ១ ក្បាលទម្ងន់ជិត ១០ គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ លែងចូលក្នុងទន្លេវិញ

កំពង់ឆ្នាំង៖ រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ចំពោះលោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានលែងប្រភេទត្រីគល់រាំង១ក្បាល ទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។…