មជ្ឈមណ្ឌលភ្នែក B&VIIT ប្រទេស កូរ៉េ, មន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីលចុះអនុស្ស រណៈយោគយល់គ្នា នៃគម្រោងថែទាំផ្នែកវេជ្ជសាស្ត្រ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល សម្រាប់ភាពជាដៃគូ នៃគម្រោងកិច្ចសហប្រតិបត្តិការ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់…

ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ក្រោយបានទស្សនា ការសម្តែងសិល្បៈ រាត្រីចងចាំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដើម្បី ចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ ។…

មន្រ្តីជំនាញចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្រ្តីជំនាញវិស័យដីធ្លីក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុ សម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បើយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញបច្ចេកទេសវិស័យដីធ្លីខេត្តបានអោយដឹងថាឃុំខ្លុងពពកមាន៧ភូមិ សម្រាប់ភូមិត្រពាំងជ្រៃមានប្រជាពលរដ្ធចំនួន ៨៦០គ្រួសារ មានក្បាលដីសរុបចំនួន២២២២ក្បាលដី ហើយការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថ ពេលនេះមានរយះ២ថ្ងៃ គឺថ្ងៃទី១៤និង១៥ ខែធ្នូ…

ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូល ទិន្នផលស្រូវវស្សាស្ទើតែ ១០០% នាពាក់កណ្តាលខែធ្នូនេះ

!កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងសម្រេចការប្រមូលទិន្នផលស្រូវវស្សាបាន៩២%ហើយ  គិតត្រឹមពាក់កណ្តាលខែធ្នូនេះ!។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចប្រមូលផលស្រូវវស្សាបានចំនួន១៣១,៧៧៣ ហិកតា ស្មើនឹង៩២,១៤ ភាគរយ នៃផែនការដែលអនុវត្តបាន លើផ្ទៃដីចំនួន ១៤៣…

ក្រសួងប្រៃសណី យ៍និងទូរគមនា គមន៍បើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអន ឡាញ និង “គោលការណ៍ណែនាំស្តីពកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”

នៅខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រមូលនិធីពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre de Homemes ) បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ដល់មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១២ ខេត្ត ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រី…

គម្រោងអភិវឌ្ឍន៍ផ្លូវនៅតាមទីជន បទចំនួន ១៦ខ្សែ ក្រាលកៅស៊ូ DBST និងក្រាលគ្រួសស និងក្រហម ប្រវែងជាង ១៣៧ គីឡូម៉ែត្រ នៅទូទាំងខេត្តតាកែវត្រូវបានបញ្ចប់សម្រាប់ឆ្នាំ ២០២៣ 

តាកែវ៖ ឯកឧត្តម បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ និងប្រគល់ទទួលផ្លូវថែទាំប្រចាំឆ្នាំ២០២៣ ចំនួន ១៦ខ្សែ ដោយក្រាលកៅស៊ូ…

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុង ដូនកែវ និង ស្រុក ត្រាំកក់បានធ្វើការបង្រ្កាបមុខសញ្ញាលួចសាំង០១ កាដុង និងស្រូវចំនួន០៤បាវ ដែលលួចមកពីចំណុចឃុំស្រែរនោង ស្រុកត្រាំកក់ ហើយ បើករឺម៉ុកគេចខ្លួនក្នុងមូលដ្ឋានក្រុង ដូនកែវ

តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១៥និង៥០នាទី នៅចំណុចក្នុងភូមិត្រពាំងថ្នល់និងភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់…

អាជ្ញាធរជលផលខេត្តកំពង់ឆ្នាំង ប្រហែលដេកលក់អស់ហើយ ទើបអោយមានអ្នក ឧបករណ៍នេសាទ (នាមទទឹង) ប្រព្រឹត្តបទល្មើសយ៉ាង គគ្រឹក គគ្រេង នៅស្រុកចំនួន០២

កំពង់ឆ្នាំង៖ នាយខណ្ឌជលផល កំពង់ឆ្នាំង នាយផ្នែកជលផល កំពង់ប្រសាទនិង នាយសង្កាត់ជល់ផល កំពង់ត្រឡាច ប្រហែលសំងំដេកលក់ស្ងាត់ឈឹង អស់ហើយ ខណៈដែល ឧបករណ៍នេសាទ (នាមទទឹង) កំពុងតែប្រព្រឹត្តបទល្មើសយ៉ាង គគ្រឹក គគ្រេង ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន០២ មានស្រុកកំពង់ត្រឡាចនិងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង យ៉ាងអនាធិបតេយ្យជាពិសេស ដោយគេដឹងថា…

លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិសាត់បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្នុងការបន្តគាំទ្រការអនុវត្តន៍គម្រោងរបស់អង្គការទឹកស្អាត១០០១ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ បើកកិច្ចប្រជុំពិភាក្សាការងារ ក្នុងការបន្តគាំទ្រការអនុវត្តគម្រោង របស់អង្គការទឹកស្អាត ១០០១ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣។ លោកស្រី អាម៉ង់ឌីន ឆូស៊ីណង នាយិកាគ្រប់គ្រងអង្គការទឹកស្អាត ១០០១បានឲ្យដឹងថា សព្វថ្ងៃនេះអង្គការទឹកស្អាត១០០១ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអភិវឌ្ឍជនបទខេត្តពោធិ៍សាត់ លើការផលិតទឹកស្អាតលក់ជូនប្រជាពលរដ្ឋនៅតាមជនបទ ។…

កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង…