កម្លាំងខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចចំរុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របាំងស្បែមុងនិងរបាំងសាច់អួន នៅចំណុចព្រៃកប្រចាន់ ក្នុងឃុំព្រៃគ្រី ស្រុកជ្រុលគីរី

ខេត្តកំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយ កងរាជអាវុធហត្ថស្រុកជលគីរី អធិការដ្ឋាននគរបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោកនួន ឬទ្ធីនាយផ្នែកស្ដីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះរុះរើរបាំងលូស្បៃមុង និងរបាំងសាច់អួន នៅចំណុចព្រែកប្រចាន់ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ…

ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ដែលបានដំណើរ ការទៅអស់រយៈពេលមួយថ្ងៃកន្លះ នៅសាលសន្និសីទ្ធ សណ្ឋាគារសុខាសៀមរាប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ត្រូវបានធ្វើពិធីបិទអង្គសន្និបាត នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ…

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន ១២៥នាក់ នៅស្រុកបរិបូណ៌ ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកបរិបូណ៌…

អាជ្ញាធរស្រុកជលគីរី ចុះហាមឃាត់ ករណីចាក់ដីច្រាំងទន្លេ ធ្វើលំនៅឋាន ធ្វើអោយប៉ះពាល់ដី ចំណីទន្លេនៅក្នុងឃុំជលសារ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារ និងអាជ្ញាធរស្រុក បានចុះធ្វើការទប់ស្កាត់និងហាមឃាត់ករណីចាក់ដីលើដីចំការ ដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋាន បំពានច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិឬស្សីដង្កួចឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ករណីចុះធ្វើការទប់ស្កាត់ និងហាមឃាត់ខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើទីតាំងដីមួយកន្លែង នៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី។ លោក ដូវ គឹមស៊ីន…

ចែកបណ្ណកម្មសិទ្ធិ ( ប្លង់រឹង )ដល់ម្ចាស់អចលនវត្ថុចំនួន៤៦៣គ្រួសារ នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និង រាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែល ធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃ ការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។ ដោយឡែកនៅ ខេត្តកំពង់ឆ្នាំង…

អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំកម្លាំង នគបាលក្រុង.ប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារឆ្នាំង រួមនិងសង្កាត់.ភូមិ ចុះធ្វើអនាមយ័ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ពីវត្តយាយទេពទៅផ្សារឆ្នាំង

កំពង់ឆ្នាំង៖ អាជ្ញធរក្រុងកំពង់ឆ្នាំងដឹកនាំដោយលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ប៉ុស្តិ៍នគបាលសង្កាត់និងអាជ្ញាធសង្កាត់ផ្សារឆ្នាំងមេភូមិបានចុះធ្វើអនាម័យនៅលីទីទួលសុវត្ថភាពនិងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដោយចាប់ពីវត្តយាយទេពរហូតដលផ្លូវចុះទំនប់បារាំង នៅថ្ងៃទី២៦ធ្នូ២០២៣។ លោក ទូចលីហួត អភិបាលរងក្រុងបានអោយដឹងថាដោយមានការណែនាំពីលោក.ហ៊ីងភព្ទមិនា.អភិបាលក្រុងកំពង់ឆ្នាំងអោយលោកចុះដឹកនាំកម្លាំងនគបាលសណ្តាប់ធ្នាប់ក្រុង.ប៉ុស្តិ៍នគបាលរដ្ឋបាល.លោកចៅសង្កាត់ផ្សារឆ្នាំងលោកមេភូមិរួមនិងប្រជាការពារកម្លាំងចុះធ្វើសណ្តាប់ធ្នាប់ដែលក្រុមអាជីវកដាក់លក់ឥវ៉ាន់ហៀហូមកលើផ្លូវសាធារណ:ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងនិងលើដីទីទួលសុវត្ថភាពត្រូវបានយកធ្វើជាកន្លែងចតរថយន្តនិងដាក់គឥវ៉ាន់របស់របរផ្សេងៗកន្លែងខ្លះបែកបាក់ខូចខាតការរ៉ូឡានៅចិញ្ចើមផ្លូវទៀតផង។ លោក ទូចលីហួត អភិបាលរងក្រុងបានអោយដឹងទៀតថាចំពោះទីទួលសុវត្ថភាពតានផ្លូវនេះគឺអោយសង្កាត់ផ្សារឆ្នាំងនិងប្រជាពលរដ្ឋរើសសម្រាមដើម្បីធ្វើអោយបរិស្ថានល្អ ក្នុងនោះសូមអោយប្រជាពលរដ្ឋរើឥវ៉ានចេញពីលើការរ៉ូឡាចេញធ្វើអោយបរិស្ថានស្អាត់សោភ័ណភាពល្អសម្រាប់ក្រុងកំពង់ឆ្នាំងក្នុងនោះរថយន្តក៍មិនអោយធ្វើការចត់ពាស់វាលពាស់កាលនៅលើទីទួលសុវត្ថភាពផងដែរហើយយើងបានធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋរសនៅតាមដងផ្លូវនេះចូលរួមសំអាតបរិស្ថានអោយបានស្អាតល្អលើទីទួលសុវត្ថភាពនេះលោកក៍សូមធ្វើការំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការជាមួយអាជ្ញាធតាមផ្លូវផ្សារក្រោម ។ អភិបាលរងក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថាអាជ្ញាធបានធ្វើការផ្សព្វនិងធ្វើកិច្ចសន្យាអោយពួកគាត់ធ្វើការរុះរើឥវ៉ាន់របស់ចេញហើយក្នុងនោះអាជ្ញាធបានមានវិធានការបើពួកគាត់មិនរុះរើទៅតាមអាជ្ញាធនោះកម្លាំងរបស់សមត្ថកិច្ចនិងធ្វើការរុះរើនិងចាត់វិធានការតាមផ្លូវច្បាប់ នៅការលក់ដូរហៀហូរមកលើផ្លូវនេះ ។ សូមបញ្ជាកថាការដាក់តាំលក់ដូរហៀមកលើផ្លូវសារធារណ:នេះត្រូវគេមើលឃើញថាដូចផាត់ចកអញ្ចឹងនៅពេលសមត្ថកិច្ចចុះលើកចូលក្នុងនៅពេលសមត្ថកិច្ចទៅវិញហៀហូរមកលើផ្លូវសាធារណៈដដែលៗបើសមត្ថកិច្ចមិនចាត់ការតាមផ្លូវច្បាប់វានៅតែអញ្ចឹង ៕

ប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការ ប្រតិបត្តិលើកទី៥ អាណត្តិទី៣ របស់សមាគមស្រុក ក្រុង ឃុំ សង្កាត់នៃខេត្តពោធិ៍សាត់

ពោធិសាត់៖ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីអង្គការ អាក់សិនអ៊ីដូខេសិន នាព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ស្រុក ក្រុងឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០២៣ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារអនុវត្តកន្លងមក និងបញ្ហាប្រឈមនានាព្រមទាំង អនុម័តនូវផែនការ…

សិស្សដែលមានជីវភាពក្រីក្រ នៅតាមជនបទចំនួន៧០នាក់ ក្នុងស្រុកអង្គរធំ ទទួលបានកង់ និងសម្ភារៈសិក្សា ពីសមាគមសង្រ្កោះជីវិត ប្រទេសសឹង្ហបូរី រួមនិងព្រះសង្ឃ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

សៀមរាប៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយ ធ្វើដំណើរមកសាលារៀននោះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជន នៃសមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសឹង្ហបូរី ដោយបាននាំយកនូវកង់ និងសម្ភារៈសិក្សារួមជាមួយថវិកា មួយចំនួនដើម្បីទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស…

ត្រីគល់រាំងមួយក្បាល ទម្ងន់៨,៥គីឡូក្រាម ត្រូវបានជំនាញជលផល យកលែងចូលដែននេសាទវិញ បន្ទាប់ពី ប្រជាពលរដ្ឋនេសាទបាន!

កំពង់ឆ្នាំង៖ ត្រីគល់រាំងមួយក្បាល ទម្ងន់ ៨,៥គីឡូក្រាមនិងមានប្រវែង០,៦៥ម៉ែត្រ ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ត្រូវបានសម្ថកិច្ចជំនាញជលផល យកមកព្រលែងចូលដែននេសាទវិញ បន្ទាប់មានសេចក្តីរាយការពីប្រជាពលរដ្ឋនេសាទបាន។ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងាននិយាយឲ្យដឹងថា៖ វេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង មានប្រជាពលឈ្មោះ…

វគ្គបណ្តុះបណ្តាល អ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំ ស្តីពីការវាយតម្លៃ មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល នៃកម្មវិធីវាយតម្លៃ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ធ្នូ២០២៣នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំបើកវគ្គបណ្តុះបណ្តាលក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលនៃកម្មវិធីវាយតម្លៃក្រោមអធិបតីភាព លោកជំទា ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាប្រធានគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សមាសភាគ២…