ពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត

ខេត្តសៀមរាប ជាខេត្តនៃសម្បត្តិវប្បធម៌ ប្រពៃណី ជំនឿសាសនា ដែលបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជា ពលរដ្ឋកម្ពុជា នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ បានរៀបចំធ្វើពិធីបួងសួងសុំនូវសេចក្តីសុខ ។ ពិធីដ៏មានសារៈសំខាន់នេះបានធ្វើឡើង នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប គឺស្ថិតក្នុងកាលវេលា ដ៏ខ្លី ឆ្ពោះទៅរកការបើកទំព័រថ្មី នៃព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ។ ពិធីបួងសួងសុំសេចក្តីសុខ បានប្រារព្ធឡើងនៅវេលាព្រឹកថ្ងៃសុក្រ…

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមរួចរាល់ ដើម្បីចូលរួមអបអសាទ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិដែលខិតជិត មកដល់នៅពេលខាងមុខនេះ

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាដើម្បីចូលរួមអបអរសាទរក្នុងឧិកាស់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបាននឹងកំពង់មមាញឹករៀបចំសង្ក្រាន្តឆ្នាំថ្នីនៅទីតាំងចំនួន៤កន្លែងទីតាំងទី១ នៅសួនវិមានឯករាជ្យ,ទីតាំងទី២ នៅសួនច្បារសម្តេចចៅហ្វាវាំងគង់ សំអុល,ទីតាំងទី៣នៅសួនបាញ់ទឹក លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់នៅក្នុងក្រុងកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅទីតាំងទាំង៤នេះ នឹងមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិ…

មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ចុះធ្វើការផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក

ខេត្តពោធិសាត់៖ នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងនគរបាលទទួលបន្ទុកផែនការងារនគរបាលសណ្តាប់ធ្នាប់បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា នៅចំណុចភ្លើងស្តុបស្ពានថ្ម សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់…

មនុស្សម្នាក់បានស្លាប់ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ខណៈអេស្កាវទ័រមួយគ្រឿង ធ្វើការកាយប្រឡាយ ខុសបច្ចេកទេស បណ្តាលអោយបាក់ដី សង្កត់ស្លាប់នៅ នៅស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរបួសធ្ងន់ស្រាល ខណៈដែលគ្រឿងចក្រអេស្កាវទ័រជីកប្រឡាយខុសបច្ចេកទេសបបណ្តាលឲ្យមានការបាក់ដីសង្កត់ នៅពេលកំពុងធ្វើសកម្មភាពនោះជីកកកាយប្រឡាយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ៣និង៣០នាទី រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះនៅចំណុចប្រឡាយមាត់ទន្លេចូលបឹងពាមជ្រៃ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអង្គជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ លោកវរ:សេនីយ៍ឯក ហ៊ឹមយ៉ុង អធិការនគបាលស្រុកជលគីរីឲ្យដឹងនៅព្រឹកថ្ងៃទី១១មេសា ២០២៤នេះថា ក្នុងករណីគ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតបានរបួសធ្ងន់ស្រាល…

ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន បានអញ្ជើញចូលជួប សម្តែងនូវការគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទទួលសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក, ព.ស២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងការគោរព និង ជូនពរជ័យ សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ឯកឧត្តម អ៊ាន ឃុន…

ថ្នាក់ដឹកនាំសាសនាឥស្លាម ខេត្តសៀមរាបរៀបចំអបអរសាទរ ថ្ងៃបិទបញ្ចប់ការបួស រ៉ម៉ាឌន និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី (បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម)

សៀមរាប៖ ក្នុងឱកាសថ្ងៃបិទបញ្ចប់ជាស្ថាពរនៃការបួសរ៉ម៉ាឌនប្រកបដោយជោជ័យនិងអបអរសាទររីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី(បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) ឆ្នាំ១៤៤៥មូហាំម៉ាត់សករាជត្រូវនិងថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ របស់បងប្អូនដែលជាម៉ូស្លីមកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរនោះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គីដោយបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលសាសនិកឥស្លាម រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបប្រមាណជិត៣០០នាក់ចូលរួម នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម…

កិច្ចប្រជុំអនុគណ:កម្មការ ខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤

សៀមរាប៖ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំអនុគណ:កម្មការខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សាការងារ និង ភារៈកិច្ច…

ស្រូវប្រាំងជាង២៦០ ហិកតា ក្នុងឃុំកំពង់អុសស្រុកជលគីរី កំពុងខ្វះខាតទឹក ខូចខាតស្ទើទាំងស្រុង ប្រជាពលរដ្ឋស្នើសុំដល់ ថ្នាក់ដឹកនាំជួយអន្តរាគមន៍បន្ទាន់

ខេត្តកំពង់ឆ្នាំង៖ ស្រូវប្រាំង របស់បងប្អូនប្រជាពលរដ្ឋ២៦០ហិតា ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្វះទឹក ពេលនេះប្រជាពលរដ្ឋសំណូមពរ អាជ្ញាធរ ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ ក្នុងខេត្តមេតា្តជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ បើពុំនោះទេនឹងឈានដល់ការខូចខាតទាំងស្រុង។ លោក កុយ តេង មេឃុំកំពង់អុស បានឲ្យដឹងថា…

ឯកឧត្តម ខូយ រីដា ថ្លែងថា បុណ្យចូលថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ ត្រូវរៀបចំជាទ្រង់ទ្រាយធំ ល្អផ្លែកលើសពីឆ្នាំមុនៗ

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់នារសៀលថ្ងៃអង្គារ១កើតខែចេត្រ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី៩ខែមេសា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត បានថ្លែងក្នុងឱកាសដិកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែមីនានិងលើកទិសដៅអនុវត្តបន្ត មានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុការ កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុងទាំង៧ មេឃុំ ចៅសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ជាង២០០នាក់ដោយបានបញ្ជាក់យ៉ាងច្បាស់ថា​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នេះត្រូវរៀបចំឱ្យមាន…

អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណ:កម្មាធិការ សន្តិសុខលំហសមុទ្រ  នាយឧត្តមនាវី ទៀវិញ ជួបសំណេះសំណាល សាកសួសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង ពលនាវឹកនៃទីបញ្ជាការកងទព័ជើងទឹក វាយលើគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ខេត្តកំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណ:កម្មាធិការសន្តិសុខលំហសមុទ្រ និងលោកជំទាវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង ពលនាវឹក នៃទីបញ្ជាការកងទព័ជើងទឹកវាយលើគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះផងដែរ ។ ការអញ្ជើញជួបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ៩ មេសា ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរងពលនាវី…