ស្នងការនគរបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខស្នងការនគរបាលខេត្តអានយ៉ាង និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤

ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ ទី ២៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបន្តដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤ ជូនចំពោះលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង និងសហការី…

ខណ្ឌរដ្ឋបាលជលផលសហការ ជាមួយអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាបចុះប្រតិបត្តិការបង្ក្រាបបទល្មើស របាំងស្បៃមុងនិងបទល្មើសសម្រាស់នៅស្រុកជល់គិរីនិងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៤ម្សិលមិញ យោងតាមបទបញ្ជា ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តរាល់បទល្មើសទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងត្រូវរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់។ ក្នុងនោះផងដែរសកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភ្លងសែនជ័យ សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក អុឹង ជីប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ ក្នុងនោះកម្លាំងសរុប ២១នាក់និងមធ្យោបាយ បាឡាស្មាច់ ០៥គ្រឿងបានចុះរុះរើរបាំងលូស្បៃមុងនៅចំណុចព្រែកតាសួស…

ស្ទាវឆ្លងខេត្តជិះរថយន្ត និងម៉ូតូដេញកាប់មនុស្សនៅខេត្តតាកែវត្រូវ កម្លាំងប៉ូលីសស្រុកគិរីវង់ឃាត់ខ្លួន

តាកែវ : ក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រហែល២០នាក់ មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកបញ្ចេញកំហឹងជាមួយយុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវបណ្តាលអោយរងរបួសហើយព្យាយាមគេចខ្លួនតែត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកគិរីវង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទី។លោក ជា សុផល អធិការស្រុកគិរីវង់បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង…

ឯកឧត្តមសន្តិបណ្ឌិត គៀតចន្ទថារិទ្ធដឹកនាំកិច្ចប្រជុំគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ចន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នៅសាលប្រជុំ សាលាខេត្តបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ដែលពិធីនេះមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី គណៈអភិបាលស្រុក ក្រុងទាំង៧ កងកម្លាំងប្រដាប់អាវុធទាំង៣…

កិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន…

មន្ត្រីជលផល បាននិយាយថា ត្រីខ្នើតខែបុស្សនេះត្រ៏ត្រូវច្រើន ប្រភេទត្រីកន្ទាស់ ភ្លុកតែតម្លៃថោក

កំពង់ឆ្នាំង៖ មន្ត្រីជលផលបាននិយាយ អះអាងថាត្រីខ្នើតខែបុស្សនេះ បងប្អូនបណ្តែតមងត្រូវច្រើនប្រភេទត្រីតែត្រីកន្ទាស់ភ្លុក តែតម្លៃបានធ្លាក់ចុះថោកវិញ ។ លោក ដោសារី ប្រជាពលរដ្ឋរស់នៅក្នុងឋភូមិកណ្តាល.សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងដែលលោកមានមុខរបរឆ្អើរត្រីបាននិយាយអោយដឹងនៅថ្ងៃទី២៣មករា២០២៤ថាត្រីនៅខ្នើតចុងក្រោយនេះត្រូវច្រើនរហូតដល់ពួកគាត់ទិញយកមកឆ្អើលែងទាន់ដោយត្រីត្រូវច្រើនពេកដោយក្នុងម្នាក់ៗរាប់តោន កាលពីខ្នើតមុនតម្កៃ៤០០០រៀលតែដល់ខ្មើតខែបុស្សកន្លងទៅតម្លៃ១៥០០រៀលទៅ១០០០រៀកដល់ច្រើនពេកនិងគ្មានអ្នកទិញទៀតផង ។ លោកដោសារីដែលមានមុខរបរឆ្អើត្រីបានអោយដឹងទៀតថាចំពោះពួកគាត់ជាអ្នកឆ្អើត្រីត្រូវជួលឈ្នួលដោយ១០០ចង្កាក់៦០០០រៀលក្នុងនោះថ្លៃអុស សម្រាប់ឆ្អើវិញក្នុង១ម៉ែត្រថ្លៃ២៥០០០រៀលទៅ៣០០០០រៀល ហើយមកដល់ពេលនេះនៅមិនទាន់ដឹងពីតម្លៃត្រីស្ងួតនៅឡើយទេ ។ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី២៣មករា២០២៤នេះថាត្រីដែលត្រូវបានចប់ត្រឹមថ្ងៃទី២២មករានេះហើយទិន្នផលត្រីឆ្នាំនេះមានការកើនប៉ុន្មានជា 5% លើសពីឆ្នាំទៅ។…

សភាពាណិជ្ជកម្មមណ្ឌលសៀមរាប -ឧត្តរមានជ័យបើកសិក្ខាសាលា ស្តីពីការដោះស្រាយជំលោះ ដៃគូរអាជីវកម្មនិងយុទ្ធសាស្ត្រ គ្រប់គ្រងហិរញ្ញវត្ថុ ដល់សមាគមអាជីវកម្ម.ម្ចាស់ក្រុមហ៊ុន សហគ្រាសនិងអាជីវករ

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានបើកសិក្ខាសាលាស្តីពីការដោះស្រាយជំលោះដៃគូរអាជីវកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាល័យអង្គររីហ្សតនិងស្ប៉ា គឺមានរយៈពេល១ថ្ងៃពេញ ដោយមានការរួមជាសិក្ខាកាមពីសំណាក់អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាគម អាជីវកម្ម.ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ដែលនៅក្នុងខេត្តសៀមរាប អញ្ជើញចូលរួមប្រមាណជាង១០០នាក់ ដោយអង្គសិក្ខាសាលានេះដែរគឺ មានការគាំទ្រនិងឧបត្ថម្ភពីគម្រោង ARISE Plus…

កិច្ចប្រជុំផ្សព្វផ្សាយ ការកែ សម្រួលទំហំប្រាក់ ឧបត្ថម្ភ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជម្ងឺកូវិដ.១៩

សៀមរាប៖ កិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវិដ.១៩ ជូនដល់អស់លោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និង សុខ មាលភាពសង្គម និង មេឃុំ ចៅសង្កាត់ មន្ត្រីទទួលបន្ទុក មកពី១០០ឃុំសង្កាត់ក្នុងខេត្តសៀមរាប…

ពិធីបិទសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

សៀមរាប៖ អង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដែលបានដំណើរការទៅមួយថ្ងៃពេញទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានបិទអង្គសិក្ខាសាលានៅរសៀលថ្ងៃដដែល ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និង…

សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងពីអង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង

សៀមរាប៖ សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិធីសម្ភោធនេះ បានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាអធិបតី…