មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ គូលែនសៀមរាប ប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្ម ឌីជីថល

សៀមរាប៖ នៅអាគាររដ្ឋបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលែនសៀមរាប បានរៀបចំពិធី<<សំណេះសំណាលជាមួយយោធិននារី និងអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល>>។ពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិនិងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាប វត្តមានចូលរួមពី នាយករងនាយផ្នែក…

ថ្នាក់ដឹកនាំសាសនិកឥស្លាម ខេត្តសៀមរាប រៀបចំធ្វើពិធីអបអរ ស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែ រ៉ាម៉ាដន (ខែបួសរបស់បងប្អូនខ្មែរឥស្លាម)

សៀមរាប៖ នៅវិហារឥស្លាមអាន់នៀកម៉ាស់ ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្នាក់ដឹកនាំសាសនិកឥស្លាម ខេត្តសៀមរាបបានរៀបចំពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម ដោយមានការឡើងសូត្រព្រះគម្ពីរអាល់គូរអាន និងមានសម្តែងចំរៀង (ខស៊ីដាស់ឥស្លាម)ជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងពិធីនេះដែរក៍មានការអញ្ជើញជាអធិបតី ពីសំណាក់ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានគណៈអ៊ីមាំខេត្ត…

ស្នងការនគរបាលខេត្តតាកែវ ប្រារព្ធពិធីទិវាអន្តរជាតិ នារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល

ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី ៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី<<សំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិនារី និងអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល។      ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា…

មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បួននាក់ត្រូវបាន ប៉ូលីសខេត្តតាកែវឃាត់ខ្លួន

តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១ និង ៤៥នាទី។ដឹកនាំដោយពីលោក វរសេនីយ៍ឯក ចុល…

ប្រតិភូគ្រប់ស្ថាប័ន និង កងកម្លាំងប្រដាប់អាវុធអញ្ជើញគោរពវិញ្ញាណ ក្ខន្ធ ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា

សៀមរាប៖ គណៈប្រតិភូ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យ យោធភូមិភាគទី៤ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១៧.០០នាទី នាថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤…

រដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាស្តីពី ការចែករំលែក នៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម

រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានបើកសិក្ខាសាលាស្តីពីការ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប…

ប្រជាពលរដ្ឋជាង ១៣០គ្រួសារ សូមណូមពរ ដល់អាជ្ញាធរ សុំរើតែផ្ទះណាឬ ផ្នែកណានៃផ្ទះដែលទើសខណៈក្រសួងធនធានទឹករៀបចំ អភិវឌ្ឍន៍ទំនប់៧៨

ដោយ អ៊ុក ផ្លុង សៀមរាប÷ ប្រជាពលរដ្ឋ រស់នៅទំនប់៧៨ ត្រង់ចំណុច ទំនប់សួង ស្ថិតក្នុងភូមិ ស្ដៅ ឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប នៅព្រឹក ថ្ងៃ ពុធ ទី០៦ ខែ…

រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ពិធីបុណ្យទន្លេជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញ ភ្ញៀវទេសចរ ចូលមកទស្សនាសៀមរាប

សៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍…

គណៈកម្មាធិការទីក្រុងឆ្លាតវៃ និងគណៈកម្មាធិការសម្របសម្រួលរួម បើកកិច្ចប្រជុំលើកទី៥នៃគម្រោង អនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហា ទីក្រុងក្នុងខេត្តសៀមរាប

សៀមរាប៖ គណៈកម្មាធិការទីក្រុងឆ្លាតវៃ(SCC)និងគណៈកម្មាធិការសម្របសម្រួលរួម(JCC) បានបើកកិច្ចប្រជុំលើកទី៥នៃគម្រោងអនុវត្តវិធីសាស្ដ្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាបនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)គឺក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សកម្មភាពនាពេលអនាគតនៃគម្រោង ដោយក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក…

មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ចាប់ផ្ដើមបើក ការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើស រើសជើងឯក ឆ្នាំសិក្សា ២០២៣-២០២៤ នៅដើមខែមិនា ឆ្នាំ២០២៤នេះ

តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលាភីកម្រងសិស្សបឋមសិក្សា ឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតហើយដោយក្នុងនោះមានកីឡាករ ជាកុមារា កុមារី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ៥ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់…