មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់

កំពង់ឆ្នាំង៖ .មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់។ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ និង ៥ នាទីយប់ ឈាន ចូលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចវាលបារាមនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣និង៦៤ស្ថិតក្នុងភូមិឡរពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង…

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីគោរពវិញ្ញាណ ក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិង ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ…

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលនិងចែកជូនថវិកានិងសម្ភារមួយចំនួនសម្រាប់ចូលរួមអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដល់មន្ត្រីរាជការបម្រើការនៅសាលាខេត្តពោធិ៍សាត់ទាំងមន្ត្រីក្របខណ្ឌ័ មន្ត្រីជាប់កិច្ចសន្យា កម្មករអនាម័យ កម្លាំងការពារនិងមន្ត្រីចូលនិវត្តន៍ចំនួន១៩៧នាក់នៅក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នេះជាលើកទី២ចាប់តាំងឯកឧត្តមចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តដែលលើកទី១ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកទី២នេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានជួបជុំសំណេះសំណាលទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្ត…

ឧត្តមសេនីយ៍ឯក ពៅ ស៊ា និង លោកជំទាវ នាយក រង នាយផ្នែក មេក្រុម នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ គូលេន ៣១៧ សៀមរាប កាន់បិណ្ឌវេនទី១៤

សៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលេន៣១៧សៀមរាប និងលោកជំទាវ  ព្រមទាំង  នាយករង នាយផ្នែក នាយទាហាន នាយទាហានរង និងក្រុមនៅក្នុងមជ្ឈមណ្ឌលគូលេន៣១៧សៀមរាបទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តព្រះខ័នសែនជ័យ…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ ឯកឧត្តម ស៊ីវ រុននិង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៅវត្តអារញ្ញិការាម និង វត្តធម្មវ័ន

កំពង់ឆ្នាំង៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត…

គ្រួសារមានជីវភាពខ្វះ ខាតរស់នៅក្នុងខ្ទម បានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ដៃ ពី សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមស្រុក តំណាងលោក សេង វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមន្រ្តីប្រចាំការ ព្រមទាំងអាជ្ញាធរឃុំភ្នំក្រាំងដីមាសរួមដំណើរជាមួយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីមន្ដ្រីសាខាបានចូលរួមផងដែរនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣។ បើតាមការអោយដឹងពីលោក ប្រាក់ សោភណ្ឌ័…

ក្រោយពីមានប្រជាពលរដ្ឋ ២នាក់បានស្លាប់ដោយ សារជម្ងឺផ្តាស់សាយបក្សីនៅខេត្តស្វាយរៀងនិងខេត្តព្រៃវែងមកមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះផ្សព្វផ្សាយបាញ់ថ្នាំនិងធ្វើជីវ:សុវត្ថិភាព

កំពង់ឆ្នាំង៖ ក្រោយពីមានប្រជាពលរដ្ឋ ២នាក់បានស្លាប់ដោយសារជម្ងឺផ្តាស់ សាយបក្សីនៅខេត្តស្វាយរៀងនិងខេត្តព្រៃវែងមកមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះផ្សព្វ ផ្សាយស្តីការធ្វើជីវ:សុវត្ថិភាពនៅតាមទីផ្សានិងកន្លែងលក់ដូរសត្វមាន់ទាសាច់ជ្រូកនិងនៅតាមកន្លែងសត្វឃាត់រោងចិញ្ចឹមសត្វមាន់ទានៅក្នុងក្រុងកំពង់ឆ្នាំងដោយតម្រូវអោយអ្នកលក់ដូរ អ្នកទិញទាំងអស់ត្រូវធ្វើយ៉ាងណាមានការតាម ដានប្រភពនិងប្រុងប្រយត្ន័គ្រារដូវភ្ជុំបិណ្យជិតចូលមកដល់។ ប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំលោក ក្រឹងសំអាត បានអោយដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថា ទាំងថ្ងៃនេះក៍ដូចជាថ្ងៃម្សិលមិញកម្លាំការរិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានទទួលនូវសេចក្តីប្រកាស់ព័ត៌មានក្រសួងសុខាភិបាលដែលមានករណីឆ្លងពីសត្វមកមនុស្សហើយជម្ងឺផ្តាសាបក្សីនេះបានធ្វើអោយប្រជាពលរដ្ឋ២នាក់បានស្លាប់នៅឯខេត្តស្វាយរៀងនិងខេត្តព្រៃវែង ។ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ដោយឡែកនៅខេត្តកំពង់ឆ្នាំយើងនៅមិនទាន់មានផ្ទុះជម្ងឺផ្តាសាយបក្សី ប៉ុន្តែយោងទៅតាមការណែនាំនិងសេចក្តីជូនដំណឹងប្រកាស់ព័ត៌មាន…

កិច្ចប្រជុំដំបូងរបស់គណៈ កម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើស រើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរបស់ខ្លួន សម្រាប់អាណត្តថ្មី ដែលមានរយៈពេល៥ឆ្នាំ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត…

ក្រុមប្រជានេសាទមួយក្រុមដែលជាអ្នកប្រព្រឹត្ត បទល្មើសនេសាទនៅឃុំពាមឆ្កោកស្រុកជល់គីរីបានឡើងមកជួបលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត

ពង់ឆ្នាំង៖ មានប្រជានេសាទមួយក្រុមដែលជាអ្នកប្រព្រឹត្តបទល្មើសនេសាទនៅឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំងដែលជាសម្បុកនៃបទល្មើសដែលសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបម្តងហើយម្តងទៀត ទើបបានក្រុមអ្នកនេសាទនៅទីនោះឡើងមកជួបលោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តធ្វើការសំណូមពអោយលោកមេត្តាយោកយល់អនុគ្រោះដល់ពួកគាត់បានដាក់របាំងលបកន្លងមកដែលមានពួកគាត់បានដាក់ប្រវែង២០០ម ទៅ ៣០០ម ត្រូវបានក្រុមចម្រុះបានចុះធ្វើការកាប់បំផ្លាញចោលអស់ដូចនេះហើយទើបពួកគាត់បាននាំគ្នាមកសុំការអនុញ្ញាតនិងមានការយោគយលដល់ពួកគាត់ផង ។ ប៉ុន្តែនៅពេលជួបប្រជានេសាទទាំង៧នាក់នេះលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងច្បាស់ថាលោកគ្មានសិទ្ធសម្រេចអោយពួគគាត់ដាក់របាំងចាប់យកត្រី ចាប់២០០មទៅ៣០០មនោះឡើយព្រោះលោកមិនមានសិទ្ធដាច់ខាតព្រោះច្បាប់ស្តីពីជលផលអនុញ្ញាតបានត្រឹមតែ៥០មប៉ុណ្ណោះ ។ ប៉ុន្តែរាល់សំណូមពរនេះលោកនិងរាយការណ៍ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណះបញ្ជាការឯកភាពខេត្តដើម្បីធ្វើការពិនិត្យដោះស្រាយប៉ុន្តែក្នុងករណីខាងលើនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានធ្វើការសំណូមពយ៉ាងម៉ឺងម៉ាត់ថានៅពេលមិនទាន់មានការអនុញ្ញាតស្របតាមផ្លូវច្បាប់ប្រជានេសាទទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវតែគោរពច្បាប់ស្តីពីជលផលត្រូវតែដាក់របាំងលបត្រឹមតែ៥០មប៉ុណ្ណោះបើពុំនោះសមត្ថកិច្ចចម្រុះក៍ដូចជាសមត្ថកិច្ចជំនាញនៅតែបន្តធ្វើការបង្ក្រាបយ៉ាងសកម្មដដែលដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ដើម្បីថែរក្សាការពានិរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ។ សូមបញ្ជាក់ផងដែរថាក្រុមប្រជានេសាទទាំង៧នាក់ដែលឡើងមកសុំការអនុញ្ញាតដាក់របាំងវិញបន្ទាប់ពីកម្លាំងចម្រុះចុះធ្វើការបង្ក្រាបម្តងហើយម្តងទៀតគ្រាដែលរបាំងលបប្រវែង៦០០មទៅ៩០០មហើយនៅតែមានដាក់ជាបន្តបន្ទាប់ក្នុងនោះគ្រាដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបម្តងហើយម្តងទៀត…

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជា លើកទី២៥ ទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»

ពង់ឆ្នាំង៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជាលើកទី២៥  និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា»ដែលបានធ្វើឡើងនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង  និង មានការអញ្ជើញចូលរួមពីសំណាក់…