មជ្ឈមណ្ឌលសិក្សា ពេញមួយជីវិតស្វាយលើ ស្ថិតក្នុងស្រុកស្វាយលើ ដែលជាជំនួយអង្គការ សហព័ន្ធជាតិនៃសមាគមយូណេស្កូ ជប៉ុនត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សៀមាប៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតស្វាយលើស្ថិតក្នុងភូមិត្រពាំងស្វាយឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបដែលជាជំនួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុននិងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។ ក្នុងនាមម្ចាស់ជំនួយ…

មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុង ដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរ ទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូ នៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ

តាកែវ៖ មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុងដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូនៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ ខណៈដែលអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលា តែងបង្ករបញ្ហាជាមួយសិស្ស សម្ដែងអកាប្បកិរិយាមិនសមរម្យ និងប្រើសម្ដីអសារស់ ទៅលើក្មេងៗជាសិស្ស ហើយក៏បានឆ្លៀតឱកាសកឹបសំបុត្រម៉ូតូយកលុយលើសពីសៀវភៅបន្ទុក នៅក្នុងថ្ងៃកម្មវិធីសង្ក្រាន្តផងដែរ ដែលទង្វើនេះជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ចំពោះជនឆ្លៀតឱកាសដែលប្រព្រឹត្តបែបនេះ មួយវិញទៀតសាលារៀនជាប្រភពនៃការបណ្ដុះបណ្ដាលចំនេះវិជ្ជាដល់ក្មេង ដូច្នេះមិនត្រូវយកមនុស្សកោងកាច មិនមានសីលធម៍ទុកនៅក្នុងសាលារៀននោះទេ។ប្រភពនៅក្នុងសាលារៀនវិទ្យាល័យជាស៊ីមតាកែវបានបង្ហើបអោយដឹងថា ករណីអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលារៀននេះ ត្រូវជាបងប្អូននាយកសាលាតែម្ដង ទើបអ្នកផ្ញើម៉ូតូក្នុងសាលាមានចារឹកក្អេងក្អាង…

គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ ឃ្លុំដីព្រៃចំនួន៣៩៥០៧ ហិកតា ឃាត់ខ្លួនបាន១៤ នាក់និងវត្ថុតាងមួយចំនួន

ខេត្តពោធិសាត់៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែង នៅសាលប្រជុំជាន់ទី១សាលាខេត្តមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្ត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម ខូយ រីដា…

ឯកឧត្តមបណ្ឌិត សឺង សំណាង អញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីម៉ា និងសមិទ្ឌិផលនានាវត្តព្រះរាមរង្សី ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សឺង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងអាកាស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីម៉ា និងសមិទ្ធិផលនានាវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ…

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តធន់ធំ ដឹកលៀសរបស់មេឈ្មួញស្រី ខុសច្បាប់ជាង៣០ តោននៅក្បែរច្រមុះ សមត្ថកិច្ចជំនាញ

ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំ ១គ្រឿងដឹកជញ្ជូន លៀស) ជាង៣០តោន គ្មានលិខិតអនុញ្ញាតិ ត្រូវបានក្រុមការងារ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ធ្វើការបង្ក្រាបបាន ខណៈឈ្មួញស្រីជើងឆើតកំពុង បំរ៉ុងដឹកជញ្ជូនទៅលក់បន្តនៅប្រទេសវៀតណាម។ ការបង្ក្រាបនេះនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវក្រាលគ្រោះក្រហមស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ…

រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខ ដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ អូរកូនតឹង តំបន់ព្រៃស្អាក ស្រុកវ៉ារិន

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់…

គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក សំកុល សុចិត្រ្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ…

អាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបធ្វើសង្ក្រាន្តឆ្នាំថ្មីដើម្បីចង់បង្ហាញវប្បធម៌ អរិយធម៌ ប្រពៃណីនិង ទំនៀមទំលាប់របស់ខ្មែរ

សៀមរាប៖ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប សហការជាមួយនិងព្រះសង្ឃ បានរៀបចំធ្វើសង្ក្រាន្ត ឆ្នាំថ្មី នៅវត្តព្រៃធំ ដើម្បីបង្ករភាពសប្បយារីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ក៍ដូច ជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ។ លោកស្រី ធិវ រួន…

ស្នងការនគរបាលខេត្តតាកែវ ណែនាំដល់កម្លាំងនគរបាលត្រូវតែ ពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍នឹងកងកម្លាំងបង្កាពន្លត់អគ្គីភ័យនឹងសង្គ្រោះនៅព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៤លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់កម្លាំងនគរបាលត្រូវតែពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី(១៣~១៤~១៥~១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ) ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែងតាមគោលដៅរមណីដ្ឋាន វត្តអារាម អាស្រម…

ឯកឧត្តមកែវ រតនៈ ជួបសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប ផាស់អាប់និងម៉ូតូកង់បី ក្នុងខេត្តពោធិ៍សាត់ចំនួន ១១៤៥ នាក់

ពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី រ៉ែ និងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៥ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ម៉ូតូកង់បីនិងផាស់អាប់ក្នុងខេត្តពោធិ៍សាត់ចំនួន១១៤៥នាក់ មកពីក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកក្រគរនិងស្រុកវាលវែងដែលបានប្រារព្ធធ្វើនៅភូមិសាវន្ត័ ឃុំស្នាអន្សា ស្រុកក្រគរ…