ព្រះសង្ឃនិងសប្បុរជនក្នុងក្រុងសៀមរាប នាំទេយ្យទាននិងសម្ភារ: សិក្សាឧបត្ថម្ភដល់ គ្រួសារខ្វះខាត សិស្សានុសិស្សនៅឃុំដូនកែវស្រុកពួកខេត្តសៀមរាប

សៀមរាប៖ ព្រះមន្ត្រីសង្ឃខេត្តព្រះរាជាគណៈ និងព្រះចៅអធិការវត្តមួយចំនួន និង មហាឧបាសិកា ជៀវ ម៉ាលី និងគ្រួសារព្រមទាំងក្រុមញាតិធម៌ក្នុងក្រុងសៀមរាប បានមូលមតិ សហការគ្នា នាំយកទេយ្យទាន ស្បៀងអាហារនិងសម្ភារ:សិក្សា ផ្តល់ចែកជូនដល់ សិស្សានុសិស្សចំនួន៥០០នាក់ នៅសាលាបឋមសិក្សាគោកព្នៅ និងគ្រួសារខ្វះខាតជាង២០០គ្រួសារ មកពីភូមិមួយចំនួនក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។ ក្នុងនាមពុទ្ឋសាសនូបត្ថម្ភក៏ មហាឧបាសិកា…

ឯកឧត្តម ជា សំអាងនិងឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម​ ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅ សាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលនៃគណៈអភិបាលស្រុកនិងមន្ទីរពាក់ព័ន្ធក្នុងខេត្ត។ ឯកឧត្តម ខូយ រីដា…

ពិធីប្រកាសសេចក្ដីសម្រេច និងតែងតាំងសមាសភាពគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក នៃខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកនៃខេត្តសៀមរាប គឺមានចំនួន៦ស្រុក គឺ ស្រុកជីក្រែង. សូទ្រនិគម . អង្គរធំ. ក្រឡាញ់. អង្គរជុំ និងស្រុកបន្ទាយស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ…

សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ

សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ ឆានៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ  ក្រោមវត្តមានរបស់ លោក  សុខ ថុល …

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ

សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ ថ្លែងនៅក្នុង ពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣នេះនៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត…

រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងសិស្សានុសិស្សក្រីក្រ១៥០នាក់បានទទួលកង់១៥០គ្រឿងពីរាជរដ្ឋាភិបាលនិងប្រជាជនប្រទេសតួគី

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងក្នុងពិធីទទួលកង់១៥០គ្រឿងពីរដ្ឋាភិបាលនិងប្រជាជនប្រទេសតួគីចែកជូនសិស្សានុ សិ ស្សក្រីក្រ១៥០នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ថា ក្នុងនាមអភិបាល នៃគណៈអភិបាល ខេត្តឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅដល់អង្គ ការ TIKA និងសមាគមអភិវឌ្ឍន៍នារីអ៊ីស្លាមកម្ពុជា ដែលមានកិច្ចសហការល្អក្នុងនាមដៃគូអភិវឌ្ឍ ដែលបានខិតខំស្វែ ងរកជំនួយផ្ដល់ជូនប្រជាព លរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង នៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣…

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋអាជីវករផ្សារសាមគ្គីក្រគរ

ពោធិសាត់៖ ឯកឧត្តម​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកក្រគរ នាយករងរដ្ឋបាលសាលាខេត្ត គណៈ កម្មការគ្រប់គ្រងផ្សារនិងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករដែលបាននឹងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញជាពិសេសចំពោះអ្នកលក់ដូរ កញ្ជើ កញ្ច្រែងបន្តិចបន្តួច មិនឱ្យយកភាស៊ីនិងក្តាប់នូវរាល់បញ្ហាមួយចំនួនក៏ដូចបង្កើតនូវភាពស្និទ្ធស្នាលនៅផ្សារសាមគ្គីក្រគរ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ការចុះជួបសំណេះសំណាលនេះឯកឧត្តម ខូយ រីដា…

អង្ករនិងមីជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវប្រគេនព្រះសង្ឃ១០វត្តនៅខេត្តពោធិ៍សាត់ដែលទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងនិងអត្តខាន់

ពោធិសាត់៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាកេរ្តិ៍តំណែងពីដូនតាមានសទ្ធាជ្រះថ្លា បានផ្តល់អង្ករ និងមី ប្រគេនដល់ព្រះសង្ឃចំនួន១០វត្តនៅខេត្តពោធិ៍សាត់ដែលពុំសូវមានពុទ្ធបរិស័ទចូលរួមក្នុងថ្ងៃកាន់បិណ្ឌភ្ជុំបិណ្ឌ ទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងអត្តខាត់ នាពេលកន្លងមក តាមរយៈឯកឧត្តមបណ្ឌិត ចាយ បូរិន…

ពិធីបុណ្យអុំទូកអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅស្រុកកណ្តៀងមានអ្នកទស្សនាជាង៥០០០អង្គនាក់

ពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង សហការជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ ព្រះមេគណខេត្ត ព្រះអនុគណស្រុក នៃខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូក «ង»ដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរក្រោយពីបញ្ចប់មួយថ្ងៃនិងផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយមានអ្នកចូលរួមទស្សនាជាង៥០០០អង្គ/នាក់ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ១កើត ខែអស្សុជ ឆ្នាំថោះបច្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣ស្របតាមមាត់ស្ទឹងពោធិ៍សាត់ទល់មុខវត្តនទីមង្គល ហៅ(វត្តកំពង់ក្រសាំង)ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង។ បើតាមការឱ្យដឹងពីលោក ឆាយ គឹមម៉ុង…

ធ្វើផ្លូវអត់ដាក់លូពេលភ្លៀងធំគឺលិចលង់បែបនេះ ប្រជាពលរដ្ឋសំណូម ពរមន្ត្រីជំ នាញជួយគិតគូរដោះស្រាយផង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះម្តុំវត្តយាយទេពខាងលើបានបងប្អូនបានត្អូញត្អែថាអោយតែមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ដូចរសៀលថ្ងៃនេះធ្វើឲ្យផ្លូវកៅស៊ូទៅផ្សារ ក្រោមត្រង់ ចំណុចខាងមុខវត្តយាយទេពត្រូវបានជំនន់ទឹកភ្លៀងធ្លាក់មកបណ្តាលអោយលិចលង់ ចូលផ្ទះសំបែងប្រជាពលរដ្ឋ ព្រោះតែការធ្វើផ្លូវហើយមិនដាក់លូករណីនេះប្រជាពលរដ្ឋនៅម្តុំខាងលើនោះបានលើកឡើងនិងសំណូមពរដល់មន្ត្រីជំនាញពាក់ពន្ធ មេត្តាជួយគិតគូរដោះ ស្រាយផង។ កន្លងទៅប្រជាពលរដ្ឋបានលើកឡើងថា ព្រោះតែការកសាងផ្លូវកៅស៊ូមិនដាក់លូសងខាងនៅចំណុចមុខវត្តយាយទេព ដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងដូចជានៅរសៀលថ្ងៃនេះគឺផ្លូវម្ដុំនេះត្រូវលិចលង់ និងធ្វើឲ្យទឹកភ្លៀងលិចចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋផងដែរ។ បើយោងតាមប្រជាពលរដ្ឋម្តុំនោះបានឱ្យដឹងថាផ្លូវនៅក្នុងក្រុងនេះការកសាងនិងជួសជុលគឺជាភារកិច្ចរបស់សាលាខេត្តកំពង់ឆ្នាំង ដូច្នេះប្រជា…