សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងចែក រំលែកព័ត៌មាន អំពីដំណើរការនៃការ

ត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅសណ្ឋាគារ អេមព្រីសអង្គរ រឺសតនិងស៉្បា ខេត្តសៀមរាប មានបើកអង្គសិក្ខាសាលា ស្តីពីលើកកម្ពស់ការយល់ដឹង និង ចែករំលែកព័ត៌មាន អំពីដំណើរការនៃការ ត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ…

ពិធីប្រគល់រង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ីជូន សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប៊្រូល

នៅសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប៊្រូល នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានរៀបចំធ្វើពិធី ប្រគល់រង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ដល់សាលា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិេសស…

អគារសិក្សាថ្មី ០១ ខ្នង នៃសាលា បឋមសិក្សា សៀង ណាំ ឬស្សី ស្ថិតនៅ ស្រុកក្រឡាញ់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិង សប្បុរសជនជប៉ុនបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាថ្មី ០១ខ្នង មានចំនួន០៥ បន្ទប់ រួមជាមួយអាងស្តុកទឹក១ បង្គន់ចំនួន០២ ក្លោងទ្វារ និង របងព័ទ្ធជុំវិញនៃសាលាបឋមសិក្សា សៀង ណាំ ឬស្សី…

រដ្ឋបាលស្រុកតាលោសែនជ័យរៀបចំប្រណាំងទូកត្នោតនិងខ្ទះត្នោតលើកទី៣ មានអ្នកចូលរួមទស្សនា ច្រើនពាន់នាក់

ពោធិសាត់៖ បានរៀបចំប្រណាំងទូកត្នោតនិងខ្ទះត្នោតលើកទី៣នៅលើផ្ទៃទឹកបឹងព្រះពន្លៃគឺជាបឹងធម្មជាតិ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោ សែនជ័យ ខេត្តពោធិ៍សាត់ ជាលក្ខណៈមិត្តភាព ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរនិងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកដោយមានអ្នកចូលរួមទស្សនា ជាច្រើនពាន់នាក់ នៅរយ:ពេលពីថ្ងៃទី១៨-១៩ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានថ្លែងក្នុងពិធីបើកនោះថា នេះជាលើកទី៣ហើយ…

ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាន នគ បាលស្រុកជលគីនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងចំណុចភូមិថ្មីឃុំជលសា

 កំពង់ឆ្នាំង៖ កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកជលគីរីនិងសហគមន៍នេសាទនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិថ្មីនៃស្រុកជលគីរី ។ លោក ខៀវសុផាន់ណារិទ្ធ នាយផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ បានឲ្យដឹងថា កម្លាំងជំនាញបានបន្តចុះល្បាត នៅក្នុងភូមិថ្មីឃុំជលសានៃស្រុកជលគីរី បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង តែម្តង នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៣។…

អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តប្រាសាទគោកចក ទទួលបានបច្ច័យចំនួន ៤២លាន៧៥០ពាន់រៀល

សៀមរាប៖ អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និង ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើមឡើងដោយឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ឯកឧត្តម ប៊ុន ថាឬទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងលោកស្នងការនគរបាលខេត្ត អាជ្ញាធរក្រុងសៀមរាប មន្ត្រីរាជការ និងបងប្អូនប្រជាពុទ្ធបរិស័យចំណុះជើងវត្ត បានដង្ហែរទៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប…

ឯកឧត្តម សរ សុវណ្ណ សូមពន្លឿនការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ពោធិ៍សាត់៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីក្បាលដីដែលនៅសេសសល់និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សឈានទៅបញ្ចប់នៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សរ សុវណ្ណ បានណែនាំនិងពន្លឿនបែបនេះនៅក្នុងពិធីសំណេះ សំណាល ពិភាក្សាលើការងាររៀបចំចុះបញ្ជីដីធ្លីជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់នៅក្នុងសាលប្រជុំមន្ទីរ…

សិស្សពូកែជាច្រើនរូបនៅសាលាបឋមសិក្សាក្រសាំងរលើង ទទួលរង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្ត ប្រចាំឆ្នាំសិក្សា២០២២.២០២៣

សៀមរាប៖ ដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យអប់រំឲ្យកាន់តែរីក ចម្រើនប្រកបដោយគុណភាពខ្ពស់ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលា បឋមសិក្សាក្រសាំងរលើង លោកចៅសង្កាត់សៀមរាប និង សប្បុរសជន បានរៀបចំធ្វើពិធីចែករង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្ត ដល់សិស្សពូកែប្រចាំឆ្នាំសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី៦ នៃសាលាបឋមសិក្សាក្រសាំងរលើង ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ក្រោមវត្តមាននិមន្តនិងអញ្ជើញចូលរួមពីព្រះតេជគណព្រះសរណញាណធម្មបិយធម្ម…

ពិធីសម្ពោធ “ ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៧” ឆ្នាំ២០២៣ នៅ ខេត្តសៀមរាប

សៀមរាប៖ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន និង ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា សហការជាមួយ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈនិងរដ្ឋបាលខេត្តសៀមរាប បានបើក សម្ពោធជាផ្លូវការ នូវព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើកទី៧ ” នារាត្រីថ្ងៃទី ១៧…

កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចដោយមិនមានការលើកលែង

កំពង់ឆ្នាំង៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញបានចុះល្បាត នៅក្នុងភូមិសាស្ត្រឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល…