រយះពេល៤ថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរករណីគ្រោះថ្នាក់ ចរាចណ៍មិនមានឡើយ នៅខេត្តកំពង់ឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ រយះពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរករណីគ្រោះថ្នាក់ចរាចណ៍នៅក្នុងខេត្តកំពង់ឆ្នាំងមិនកើតមានឡើយ ។ បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង ទទួលផែនចរាចរណ៍ផ្លីវគោគបានអោយដឹងនៅថ្ងៃទី១៨មេសា២០២៤នេះថានៅក្នុងខេត្តកំពង់ឆ្នាំងមិនមានកើតឡើងទេបើធៀបនិងឆ្នាំ២០២៣មានការថយចុះ១ករណី ។ លោកឧុតមសេន៏យ៍ត្រី កេតយ៉ុង បានបញ្ជាក់អោយដឹងទៀតថាដោយមានចង្អុលណែនាំពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងប្រធានគណះបញ្ជាការឯកភាពខេត្តលោកតែងតែធ្វើការណែនាំអោយកម្លាំងនគបាលចរាចរណ៍ផ្លូវគោកខេត្តចេញធ្វើការត្រូតពិនិត្យនិងធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយដែលកើតឡើងជាយថាហេតុ ។ ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់សូមធ្វើការយោគយល់គ្នាកុំបើកបរហួសល្បឿនកំណត់.កុំបើបរក្នុងស្ថានភាពស្រវឹង.បើកបរកុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ អ្នកបើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថភាព.ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ ៕សុក្ខារិន

ពិធីស្រង់ព្រះ ស្រង់ទឹកជូនរូបសំណាក ទសបារមីលោកយាយទេព និង ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអនុគណក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តទេពធិតារាម ហៅវត្តយាយទេពដែល ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីស្រង់ព្រះស្រង់ទឹកជូនរូបសំណាកទសបារមីលោកយាយទេព និងស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះអនុគណក្រុងកំពង់ឆ្នាំងតាមប្រពៃណីទំនៀមទម្លាប់ដូនតាបន្ទាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួចមក ដោយមានការចូលរួម ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង  និង លោកជំទាវ​ ខែក សាវឿន…

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានចូលមកលេងកម្សាន្ត នៅក្នុងខេត្តកំពង់ឆ្នាំងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះរយ: ពេល៤ថ្ងៃនេះមានចំនួនជិត៦០ម៉ឺននាក់

ខេត្តកំពង់ឆ្នាំង៖ ក្នុងឧិកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះមានរយះពេល៤ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានចូមមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងច្រើនគួរឲ្យគួអោយកត់សម្គាល់ ។ បើយោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៤នេះថា៖ ភ្ញៀវទេសចរជាតិ និងបរទេសបានចូលមកលេងសង្ក្រានឆ្នាំថ្មី២០២៤នេះសរុបមានចំនួនជិត៦០ម៉ឺន នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៨២នាក់ដែរនេះធ្វើអោយមានការកើនឡើងខ្លាំងលើសឆ្នាំណាៗទាំងអស់គួអោយចាប់អារម្មណ៍។ លោកប្រធានមន្ទីទេសចរណ៍ខេត្តបាន បញ្ជាក់ឲ្យដឹងទៀតថានៅក្នុងសង្ក្រានឆ្នាំថ្មីដែលជាប្រពៃណីនៅខេត្តកំពង់ឆ្នាំងដែលមានរយះពេល៤ថ្ងៃដោយចាប់ពីថ្ងៃទី១៣បន្តរហូតដល់ថ្ងៃ១៧មេសា២០២៤ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ធម្មជាតិនិងទេសចរណ៍បែបវប្បធម៍ប្រវត្តសាស្ត្រហើយទេសចរណ៍ទាំង២នេះបាននិងកំពង់ស្រូបទាញភ្ញៀវទេសចរណ៍នៅពេលបច្ចុប្បនិងទៅថ្ងៃអនាគត់ ។…

ក្នុងឱកាសចូលឆ្នាំថ្មីភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប ប្រមាណ ១លាននាក់

នៅក្នុងរយៈពេល០៤ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានភ្ញៀវមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប។ ការប្រារព្វ ប្រតិបត្តិប្រពៃណីទំនៀមទំលាប់ដូនតា ក្នុងការបង្កភាពសប្បាយរីករាយរបស់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ និង បានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយ៍ ។ ប្រជាពលរដ្ឋបានសម្តែងការដឹងគុណ សន្តិភាព ដែលបង្កលក្ខណៈ…

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីស្រង់ព្រះនៅសួនច្បារព្រះអង្គចេកព្រះអង្គចម

ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។ នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ…

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលមកលេងកម្សាន្តនៅក្នុង ខេត្តកំពង់ឆ្នាំង ឱកាសសង្ក្រាន្តឆ្នាំថ្មីនេះមានចំនួន៣៤០៤៧១

ខេត្តកំពង់ឆ្នាំង៖ ក្នុងឧឱកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះមានរយះពេល៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានចូមមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់។ បើយោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ មេសា ឆ្នាំ២០២៤នេះថា៖ ភ្ញៀវទេសចរជាតិ និងបរទេសបានចូលមកលឹងសង្ក្រានឆ្នាំថ្មី២០២៤នេះសរុបមានចំនួន ៣៤០៤៧១ នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៨២នាក់ដែរនេះមានការកើនឡើងខ្លាំងលើសឆ្នាំណាៗទាំងអស់។ លោកប្រធានទេសចរណ៍ បញ្ជាក់ឲ្យដឹងទៀតថា៖ ខេត្តកំពង់ឆ្នាំងមានចម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ…

សង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោពេញទៅដោយភាពសប្បាយរីករាយ

អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិក ប្រតិបត្តិករសន្តិភាព ទើបយើង បានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី ស្ថិតនៅក្រោមម្លប់សន្តិភាព បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នា បង្កនូវភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ និយាយដោយឡែក ក្រៅពីរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប…

រដ្ឋបាលខេត្តប្រារព្ឋពិធីសាសនា ពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តរាជបូណ៌

នៅថ្ងៃទី១៥ ខែមេសា គ.ស.២០២៤ ជាថ្ងៃវារៈវន័បត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយវត្តមានឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត…

កម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន ចំនួន៦ប្រទេស ចូលរួមកម្មវិធីសៀមរាបសង្ក្រាន្ត

នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន មកពីប្រទេសចំនួន ៦ មាន ចិន , កម្ពុជា ,ឡាវ . ថៃ , មីយ៉ាន់ម៉ា…

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពីធី ទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត កំពង់ឆ្នាំងបានប្រារព្ធពីធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ទេវធីតាព្រះនាមមហោទរាទេវី ជាបុត្រីទី៧ នៃបុត្រកបិលមហាព្រហ្ម ដែលយាងចូលមកថែរក្សា ឃុំគ្រប់គ្រងកម្ពុជារដ្ឋ ជំនួសទេវតាឆ្នាំចាស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…