មាតិកាព័ត៌មាន
Home / admin

admin

ប្រជាពលរដ្ឋ ស្នើរសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ រឿងដីធ្លី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាពលគ្រួសារប្រមាណជា១០នាក់ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ បាននាំគ្នាកាន់រូបថតសម្តេចតេជោហ៊ុន សែន និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឈរនៅលើដីរបស់ពួកគាត់ សុំឲ្យអាជ្ញាធរជួយអន្តរាគន៍ ដោយបានអះអាងថា មានបុគ្គលដឹកសម្ភារៈសំណង់ មកធ្វើរបងនៅលើដី របស់ពួកគាត់ទាំងបំពាន។ ហេតុការណ៍នេះបានកើតឡើងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ លោក លី ហេង អាយុ៦៨ឆ្នាំ ដែលបានអះអាងថា ដីរបស់លោកមានប្លង់កម្មសិទ្ធិ ពីអាជ្ញាធរភូមិឃុំ តាំងពីឆ្នាំ ១៩៩៤មកម្លេះ ដែលមានពីរប្លង់ជាប់គ្នា ខាងមុខជាប់ផ្លូវ ៦០ម៉ែត្រគុណនិង៨០ម៉ែត្រ និងខាងក្រោយ ១០០ម៉ែត្រគុណនិង១០០ម៉ែត្រ។ លោកក៏បានធ្វើរបងនិងសង់ផ្ទះមួយនៅលើដីនោះផងដែរ។ តែក្រោយមកដោយដីនោះជាប់នឹងដីបុរីសណ្ឋាគារ ហើយត្រូវបានអាជ្ញាធរអប្សរារុះរើចេញ ហើយលោកក៏បានប្តឹងតវ៉ាទៅវិញទៅមក។ លោកបន្តថា លុះក្រោយមករាជរដ្ឋាភិបាល បានសម្រេចខ្វៀលដីម្តុំកន្លែងពួកគាត់រួចផុតពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរាវិញ។ ដីនេះលោកក៏តែងតែមកមើលថែរក្សាជាញឹកញាប់ផងដែរ។ តែក្រោយមកដោយលោកមានជំងឺទៅព្យាបាលនៅថៃមិនបានមកមើល ក៏ស្រាប់តែឮថាមានគេលួចធ្វើប្លង់រឹងលើដីរបស់គាត់ និងបានដឹកសម្ភារៈសំណង់មកធ្វើរបង។ ទើបលោកបានស្នើសុំទៅអាជ្ញាធរភូមិ សង្កាត់ក្រុងនិងខេត្តដើម្បីអន្តរាគមន៍សុំផ្អាកការសាងសង់បណ្តោះអាសន្នសិន។ ជុំវិញការចោទប្រកាន់នេះ អ្នកសារព័ត៌មាន មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីភាគី ម្ខាងទៀតបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕ …

អានបន្ត»

ឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា បាននាំយកនូវទានវស្សា និងទ័យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះខ័នសែនជ័យ

  ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប និង លោក ជំទាវ ព្រមទាំង មានការ អញ្ជើញចូលរួមពី នាយករង នាយនាយរងផ្នែក និងពលទាហាន យោធិនពិការ ក្រុមការងារតំណាងភូមិភាគ៤ និងពលរដ្ឋ នាព្រឹកថ្ងៃទី ១៧ខែកក្កដាឆ្នាំ២០១៩ ។ បាននាំយកនូវទានវស្សា និងទ័យទានមាន១៦មុខ រួមទាំងថវិកាក៏សាង សរុបទឹកប្រាក់ទាំងអស់ចំនួន ៣២០២៥០០រៀល បានប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះខ័នសែនជ័យ ស្ថិតនៅភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង​ខេត្តសៀមរាប ។ ឯកឧត្តម ពៅ ស៊ា បានជួបសំណេះសំណាល ជាមួយ ព្រះសង្ឃ តាជី យាយជី នាយករង នាយនាយរងផ្នែក និងពលទាហ៊ានយោធិនពិការ និងពលរដ្ឋថា៖ តំបន់នេះ …

អានបន្ត»

រថយន្តទេសចរដឹកអ្នកដំណើរ ពីភ្នំពេញមកលេងភ្នំគូលែន ចុះមកវិញហ្វ្រាំងមិនស៊ីក្រឡាប់ របួសធ្ងន់ស្រាល១២នាក់

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទេសចរមួយគ្រឿងដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែន លុះចុះមកវិញជាន់ហ្រ្វាំងមិនស៊ី ក្រឡាប់ធ្លាក់ចំរាក់ភ្នំបណ្តាលឲ្យរបួសធ្ងន់២នាក់និងស្រាល១០នាក់ក្នុងចំណោមអ្នកដំណើរ២៨នាក់។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៤និង១០នាទីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលេនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកវសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាកHYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ 3E: 6998 ឆ្នាំផលិត 2004 ពណ៌ លឿង អ្នកបើកបរឈ្មោះ កែវ មករា អាយុ ២៨ឆ្នាំ រស់នៅខេត្តកណ្តាល។អ្នករួមដំណើរសរុប ២៨ នាក់។លោកបន្តថា អ្នករងរបួសសរុប ១២ នាក់ ស្រី ០៩ នាក់ ៖១/ ឈ្មោះ កែម …

អានបន្ត»

ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

សៀមរាប៖ ប្រជាពលរដ្ឋដែលខ្វះខាតមួយគ្រួសារ ប្តីឈ្មោះ មឿន វ៉ែន និងប្រពន្ធឈ្មោះ សុទ្ធចន្ថា បច្ចុប្បន្នរស់នៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩គ្រួសារនេះបានកំពុងសាងសង់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងធ្វើរអំពីឈើនិងតំបូលស័ង្គសី ដោយមានការចូលរួមជួយសាងសង់ពីប្រជាការពារក្នុងភូមិជាច្រើននាក់ ដើម្បីធ្វើរផ្ទះមួយខ្នងនេះអោយបានរួចរាល់ទាំងស្រុង សម្រាប់គ្រួសារខ្វះខាតមួយនេះស្នាក់នៅសមរម្យនិងបន្តការងាររកសុីទៅថ្ងៃមុនទៀត។ លោក ខាន់ ង៉ិក ប្រធានប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានអោយដឹងថា៖ ក្នុងភូមិបុស្សក្រឡាញ់ មានប្រជាការពារ ជាង៤០នាក់ តែមកជួយផ្វើរផ្ទះមួយខ្នងនេះមកមិនទាន់អស់គ្នានោះទេ។ លោកបន្តថា ដោយមើលឃើញពីភាពខ្វះខាតរបស់ពលរដ្ឋនៅក្នុងភូមិ ទើបលោកបានស្នើរអោយកម្លាំងប្រជាការពារ នៅក្នុងភូមិទាំងអស់មកជួយធ្វើរផ្ទះជូនពួកគាត់ ។ ហើយការជួយនេះមិនបានគិតប្រាក់ថ្លៃពលកម្មនោះទេ គឺជួយចេញពីចិត្ត និងជាកម្លាំងសាមគ្គីក្នុងមូលដ្ឋាន។ លោកថាប្រជាការពារក្នុងភូមិបុស្សក្រឡាញ់និងបន្តជួយការងារមនុស្សធម៌នេះបន្តទៀត តាមលទ្ធភាពដែលអារទៅរួច។ លោក មឿន វ៉ែន ជាម្ចាស់ផ្ទះបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ក្រុមប្រជាការពារ បានមកជួយការងារធ្វើរផ្ទះជូនពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងជួបបញ្ហាខ្វះខាតខ្លាំង ដោយមិនដឹងថាថ្ងៃណាទើបមានប្រាក់គ្រប់គ្រាន់ សម្រាប់ជួលជាងមកធ្វើរផ្ទះអោយបានស្នាក់នៅបានសមរម្យនិងគេ។ ពេលនេះលោកពិតជារីករាយណាស់ ដោយបានឃើញរូបរាងផ្ទះរបស់គាត់កំពុងធ្វើរជិតរួចហើយដោយកម្លាំងរបស់ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់។       

អានបន្ត»

គ្រួសារយោធិនពិកា បានដាំកូនឈើជិត៣ពាន់ដើម អបអរបុណ្យរុក្ខទិវា

លោក ឧត្តមសេនីយ៍ឯក​​ ពៅ​​​ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប និងលោក ជំទាវ បានដឹកនាំរាបចំកម្មវិធីដាំកូនឈើ​ ក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ឋរៀបចំឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក ថ្ងៃអង្គារ៍ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ ដោយបាននាំយកកូនឈើចម្រុះប្រភេទ បេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួនជិត៣ពាន់ដើម ដាំលើផ្ទៃដីចំនួន៣ហិចតាដែលមានពីរគោលដៅត្រូវបានរាបចំសម្រាប់ដាំ ដោយបានការសហការចូលរួមដាំពីសំណាក់ គ្រួសារយោធិនពិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង២៥០នាក់។ …

អានបន្ត»

ចាប់ប្រពន្ធចង ចាក់សោរពីក្នុង ហើយដុតផ្ទះសម្លាប់ទាំងគ្រួសារ

សៀមរាប÷ពិតជារន្ធត់ណាស់ មនុស្សចំនួនបីនាក់ដែលក្នុងនោះមានប្រពន្ធ កូន រួមទាំងជនកំណាចផង បានស្លាប់ក្នុងភ្នក់ភ្លើង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ខែកក្កដាឆ្នាំ ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យជាប្តីនិងជាឪពុកកំណាចចាក់សាំងដុតផ្ទះ។ អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ ឯកទេព ពុំសែន បានអោយដឹងថា ករណីហឹង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។ លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែ រត់ទៅផ្ទះសាច់ញាតិបំណងអោយគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៍ដុតផ្ទះបណ្តាលអោយស្លាប់ទាំងបីនាក់ក្នុងអណ្តាតភ្លើងតែម្តង។ លោកអធិការអោយដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះមុយ ររឿតអាយុ៥៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះគង់ ចំណានភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំអាយុ៣៣ឆ្នាំនិងកូនតូចឈ្មោះមេត្តា ភេទប្រុសអាយុពីរខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។​​ផ្ទះដែលរងការឆាបឆេះមានទំហ៊ុំ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ចំពោះទំហុំនៃការខូចខាតដែលសរុបជាទឹកប្រាក់ សមត្ថកិច្ចកំពុងងធ្វើការបន្ត៕     

អានបន្ត»

អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាត់ចោល ការចុះផ្សាយ​ព័ត៌មាន ដែលថា​មន្ត្រី​របស់ខ្លួន ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ នៅ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​ប​ណ្ដា​ញ​សារព័ត៌មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​ថា មន្ត្រី​អង្គភាព​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ​ ស៊ីណា​ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ ជា​ម្ចាស់​ឈើ ដែល​លាក់ទុក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​រឹបអូស​ឈើ​នោះ មានចំនួន ៥២៦ ម៉ែត្រគូប​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ពុំមាន​ឈ្មោះ​ស៊ីណា​នេះ ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ថា​ស្នើសុំ​ឲ្យ​បណ្ដាញសារព័ត៌មាន​កែតម្រូវ​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​ឡើងវិញ​។ ​ក្នុង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា បណ្ដាញសារព័ត៌មាន បាន​ចុះផ្សាយ​ថា លទ្ធផល​ដែល​រកឃើញ ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ដែល​ល្បី​បំផុត​ជួញដូរ​ឈើ គឺ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ​ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ និង​ជាម​ន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខេត្ត និង​ជាម​ន្ត្រី​ថ្នាក់​ធំ ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រឆាំង​ខេត្តសៀមរាប​ម្នាក់ ហើយក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ 5 ផងដែរ​។​ សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានហំព័ត្ធ និងចុះពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា …

អានបន្ត»

ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​

​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។ ​ដែលជា​ទីតាំង​ដី​របស់​រដ្ឋ​បំរុង​ទុក​សម្រាប់ធ្វើ​ស្រែប្រាំង ជា​កម្ម​សិទ្ទ្ធ​របស់​សង្កា​ត់​ស្រ​ង៉ែ នៅចំណុច​ភូមិសាស្ត្រ​សង្កាត់ ស្រ​ង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។ ​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ ប្រតិបត្តិការ​នោះ​គឺ​ក្រោម​បញ្ជា​របស់លោក​អភិបាលខេត្ត​ និង​ដោយមាន​ការសម្របសម្រួល ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្តសៀមរាប​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ​ ចំនួន​២៣​គ្រឿង​ដែល​ធ្វើ​សកម្មភាព ជីក​កកាយ យក​អាចម៍ដី​លក់ ពុំមាន​ច្បាប់ អនុញ្ញាត​នៅ ចំណុច ភូមិ តា​ចក​សង្កាត់​ស្រ​ង៉ែ​ក្រុង​ខេត្តសៀមរាប ។ ​ប្រភព​បញ្ជាក់ថា​ម្ចាស់​គ្រឿងចក្រ​ ដែល​ត្រូវ​ឃាត់​នោះ​មានឈ្មោះ ​អេង​សុខ​ហ្គិ​ច​ ជាអ្នក​រក​ស៊ីជី​កកាយ​អាចម៍ដី​លក់ ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់ នៅ​ក្រុង​សៀមរាប​។ នៅក្នុង​ហេតុការណ៍​នោះ​ក្រុម​សមត្ថកិច្ច នៅ​មិនទាន់​បញ្ជាក់ថា គ្រឿងចក្រ​ដែល​ល្មើសច្បាប់​នោះ នឹងត្រូវ​ដកហូត​ឬ​យ៉ាងណា​នោះទេ ដោយ​រងចាំ​បញ្ជា​ថ្នាក់លើ​។ ​ថ្វី​ត្បិត​ជា​បែបនេះ ប៉ុន្តែ​គេ​អាច​មើលឃើញថា ក្នុង​ជំនួញ​ជីករណ្តៅ​ជ្រៅៗ ដើម្បី​យក​អាចម៍ដី​លក់​ក៏​ជាច្រើន​ឆ្នាំ ស្ទើរ​គ្រប់កន្លែង​របស់​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​នេះ អាចមាន​អ្នកពាក់ព័ន្ធ​នៅ​ពីក្រោយ​ជាច្រើន​នាក់​ទៀត​។ ចឹ​ង​ទេ​ចាំ​មើលថា ក្រោយ​វៈ​កាត់​រួច តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​៕   

អានបន្ត»

លោក អភិបាលខេត្ត បានចាត់នាយករដ្ឋបាលនាំយកថវិកា របស់ លោក និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្តុកក្តួលថា កុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុកាលពីវេលាម៉ោងប្រមាណ១១៖០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានចាត់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត នាំយកថវិការបស់ លោក អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងការចូលរួមផ្ទាល់របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុបរួម ៤ ៨២០ ០០០រៀល ដើម្បីចូលរួមបុណ្យសព។ ហេតុការណ៍នេះកើតនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំនុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។ …

អានបន្ត»

លោក ហ៊ុន ម៉ានី៖ ស.ស.យ.ក ជាវេទិការបស់យុវជន ក្នុងការចូលរួមសកម្មភាពជួយសង្គម ដោយស្ម័គ្រចិត្

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក លោកហ៊ុន ម៉ានី បានថ្លែងថា ចាប់តាំងពីថ្ងៃកកើតមកដល់ពេលបច្ចុប្បន្ន ស.ស.យ.ក បានក្លាយជាវេទិកា សម្រាប់យុវជនកម្ពុជា ដែលមានបំណងចូលរួមជួយសង្គម ។ លោកហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំ៣ថ្ងៃរបស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេល3ថ្ងៃ (២១-២៣ មិថុនា ២០១៩) ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ានីប្រធាន ស ស យ ក រួមជាមួយនឹង សមាជិកសមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល រួមទាំងវត្តមានចូលរួម របស់សមាជិកសមាជិកា ស ស យ ក សរុប ៣៥០នាក់ នៅសាលសន្និសីទសុខា នៃសណ្ឋាគារសុខាខេត្តសៀមរាប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្ដាប់វឌ្ឍនភាពការងារ ស្វែងយល់ពីបញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីកំណត់អាទិភាពនិងលើកទិសដៅសកម្មភាព បន្តស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងជាវេទិកាជួបជុំគ្នាដើម្បីពង្រឹង និងពង្រីកសាមគ្គីភាព …

អានបន្ត»