រដ្ឋបាលខេត្តពោធិសាត់បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ

ពោធិ៍សាត់៖ រដ្ឋបាលសាលាខេត្តបានរៀបចំ​ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធព្រះ បរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះ​វរៈរាជបិតាជាតិខ្មែរ​គម្រប់​ខួប ១១ឆ្នាំ នៅបុរីវប្បធម៌កោះសំពៅមាសជាទីប្រជុំជន ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំ ថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ខែតុលា​ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម…

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យ ខួបទី១០១ នៃទិវាប្រសូត និង ពិធីគោរពព្រះវិញ្ញា ណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យខួបទី១០១ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ  ព្រះករុណាព្រះបាទសម្តេច  ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ  ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គ ដែលប្រារព្ធធ្វើនៅព្រះរាជដំណាក់ ក្រុងសៀមរាប  ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ាង…

ប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសេចក្តីជ្រះថ្លា និងរីករាយជួបជុំក្រុមគ្រួសារ

សៀមរាប៖ សកម្មភាពប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅខេត្តសៀមរាប នៅថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ…

បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅគ្រប់ទីអារាមមានបងប្អូនប្រជាពលរដ្ឋទៅ ចូលរួមយ៉ាងច្រើន កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៣នេះ គេមើលឃើញគ្រប់ទីវត្តអារាមក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ប្រជាពលរដ្ឋនៅគ្រប់កន្លែងក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងនូវសេចក្តីសប្បាយរីករាយ ក្នុងការធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថា ក្នុងនោះគ្រប់វត្តអារាមមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើ ។ លោក សេងឡុង គណ:កម្មការក្នុងវត្តទេពធិតារាមហៅវត្តយាយទេពបានអោយដឹងថា តាំងពីបិណ្ឌ១រហូតមកដល់បិណ្ឌទី១៥ និងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យគ្រប់ទីអារាមនៅក្នុងខេត្តកំពង់ឆ្នាំង…

មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់

កំពង់ឆ្នាំង៖ .មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់។ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ និង ៥ នាទីយប់ ឈាន ចូលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចវាលបារាមនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣និង៦៤ស្ថិតក្នុងភូមិឡរពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង…

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីគោរពវិញ្ញាណ ក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិង ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ…

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលនិងចែកជូនថវិកានិងសម្ភារមួយចំនួនសម្រាប់ចូលរួមអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដល់មន្ត្រីរាជការបម្រើការនៅសាលាខេត្តពោធិ៍សាត់ទាំងមន្ត្រីក្របខណ្ឌ័ មន្ត្រីជាប់កិច្ចសន្យា កម្មករអនាម័យ កម្លាំងការពារនិងមន្ត្រីចូលនិវត្តន៍ចំនួន១៩៧នាក់នៅក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នេះជាលើកទី២ចាប់តាំងឯកឧត្តមចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តដែលលើកទី១ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកទី២នេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានជួបជុំសំណេះសំណាលទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្ត…

ឧត្តមសេនីយ៍ឯក ពៅ ស៊ា និង លោកជំទាវ នាយក រង នាយផ្នែក មេក្រុម នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ គូលេន ៣១៧ សៀមរាប កាន់បិណ្ឌវេនទី១៤

សៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលេន៣១៧សៀមរាប និងលោកជំទាវ  ព្រមទាំង  នាយករង នាយផ្នែក នាយទាហាន នាយទាហានរង និងក្រុមនៅក្នុងមជ្ឈមណ្ឌលគូលេន៣១៧សៀមរាបទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តព្រះខ័នសែនជ័យ…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ ឯកឧត្តម ស៊ីវ រុននិង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៅវត្តអារញ្ញិការាម និង វត្តធម្មវ័ន

កំពង់ឆ្នាំង៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត…

គ្រួសារមានជីវភាពខ្វះ ខាតរស់នៅក្នុងខ្ទម បានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ដៃ ពី សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមស្រុក តំណាងលោក សេង វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមន្រ្តីប្រចាំការ ព្រមទាំងអាជ្ញាធរឃុំភ្នំក្រាំងដីមាសរួមដំណើរជាមួយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីមន្ដ្រីសាខាបានចូលរួមផងដែរនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣។ បើតាមការអោយដឹងពីលោក ប្រាក់ សោភណ្ឌ័…